ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

ខេត្តកែប នៅតែបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ខណៈអង្គភាពមួយចំនួនចម្លងវិរុស អូមីក្រុង មកពីខាងក្រៅ

ខេត្តកែប នៅតែបន្តជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ខណៈអង្គភាពមួយចំនួនចម្លងវិរុស អូមីក្រុង មកពីខាងក្រៅ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ខេត្តកែប)៖ ក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានការថមថយចុះមួយរយៈ តែពេលនេះក៏មានអង្គភាពមួយចំនួនក្នុងខេត្តកែប បានរងនូវការចម្លងវិរុសអូមីក្រុង មកពីខាងក្រៅ ប៉ុន្តែការចម្កងពុំមានភាពធ្ងន់ធ្ងរនោះទេ ខណៈផ្នែកផ្តល់សេវាសុខភាពបានព្យាបាល ថែទាំទាន់ពេលវេលា។ដោយឡែកចំពោះការចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ដូស ជូនប្រជាពលរដ្ឋ ត្រូវបន្តសកម្មភាពនៅគ្រប់មូលដ្ឋានទូទាំងខេត្តកែប។

លោក ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១៦នេះថា បើគិតត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ម្សិលមិញ ការចាក់វ៉ាក់សាំងដូសទី១ ជូនពលរដ្ឋបានចំនួន៧នាក់ ចាក់វ៉ាក់សាំងដូសទី២ បានចំនួន៥នាក់ ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ១៩១នាក់ និងចាក់វ៉ាក់សាំង ដូសទី៤ បានចំនួន៣១នាក់។

ទាក់ទិននឹងភាពលេចឮ មានអ្នកឆ្លងវិរុសថ្មី អូមីក្រុង លោកប្រធានបានបញ្ជាក់ដែរថា អំឡុងពេលថ្មីៗនេះ មានករណីឆ្លងជំងឺកូវីដ-១៩ ប្រភេទ អូមីក្រុង មកពីខាងក្រៅ តាមរយៈអង្គភាពនៃស្ថាប័នក្នុងខេត្តកែប ហើយខណៈនេះមន្ត្រីសុខាភិបាលបានគ្រប់គ្រងដោយអនុញញាតឱ្យគាត់ព្យាបាល តាមវិធីអប់រំ ថែទាណសុខភាព តាមគោលការណ៍ បច្ចេកទេសរបស់មន្ទីរសុខាភិបាល ដោយអ្នកជំងឺគ្មានបញ្ហាអ្វីគួរឱ្យកត់សម្គាល់ឡើយ។

លោក ម៉ែន សុធីរ បានបន្តថា ក្នុងរយៈពេលនេះ ផ្នែកសុខាភិបាលទប់ស្កាត់មិនឱ្យមានការរីករាលដាលនៅក្នុងសហគមន៍ណាមួយឡើយ គឺយើងគ្រប់គ្រងបានល្អ ថែមទាំងបានបន្តអប់រំ ផ្សព្វផ្សាយ ណែនាំថែមទៀតអំពីគោលការណ៍សុខាភិបាល និងទៅដល់ក្រុមគោលដៅ នៅតាមទីប្រជុំជន និយាយរួមគឺផ្សព្វផ្សាយដល់អាវកម្មទេសចរណ៍ទាំងអស់ រាប់ទាំងសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន។ល។ ក្នុងដំណាក់កាលនេះដែរ យើងក៏មានការណែនាំបន្ថែមទៀតនូវការជំរុញចាក់វ៉ាក់សាំង នៅគ្រប់មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ពិសេសការចុះចាក់វ៉ាក់សាំងជាបន្តបន្ទាប់នៅគ្រប់មូលដ្ឋាន នៃខេត្តកែបទាំងមូល។

សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្តកែបក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ខេត្តកែបពិតជាប្រែមុខមាត់ថ្មី ហើយក្នុងសម័យកាលជំងឺកូវីដ-១៩ លោកអភិបាលខេត្តតែងតែ ចុះជាប់ជាមួយបងប្អូនប្រជាពលរដ្ឋ ពិសេសគិតគូរពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន និងការជួយទំនុកបំរុងដល់ចាស់ជរា ជនពិកា ដោយគ្មានរើសអើង គ្មានប្រកាន់ពូជសាសន៍ ពណ៌សម្បុរនោះឡើយ៕ (សេង ណារិទ្ធ)

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.