ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ខេត្តប៉ៃលិន ដាំដើមឈើចម្រុះ ជាង ២ពាន់ដើម ដើម្បីអបអរសាទររុក្ខទិវា ៩ កក្កដា, អភិបាលខេត្ត អំពាវនាវឱ្យចូលរួមថែរក្សាធនធានព្រៃឈើ ==> កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលេីកទិសដៅការងារខែកញ្ញា​ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តស្វាយរៀង... ==> ល្បែងបញ្ជាល់មាន់និងល្បែងផែងៗបង្កប់ក្នុងកាស៊ីណូ អេសវី(CASINO SV )នៅទល់មុខច្រកអន្តរជាតិព្រំដែនព្រៃវលិ៍ បេីកឲ្យពលរដ្ឋ​ខែ្មរ​ និង​ជនជាតិវៀតណាមឆ្លងដែនចូលមកលេងដោយសេរីខ្លះមានប៉ាស្ព័រ ខ្លះអត់ប៉ាស្ព័រ ! ==> ព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបព្រះរាជសមិទ្ធផល និងប្រោសព្រះរាជទានព្រះរាជអំណោយជូនប្រជារាស្ត្រ តាមបណ្តាខេត្តនានាចំនួន៥ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការកែទម្រង់ច្បាប់លើវិស័យសារព័ត៌មាន ការការពារសិទ្ធិអ្នកសារព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ជាអាទិភាពរបស់ក្រសួង ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង! ==> ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់ពីគោលបំណង ទស្សនទាន និងដំណើរការសាងសង់ «វិមានសាមគ្គីភាព»  ==> ព្រះមហាក្សត្រ៖ វិមានសាមគ្គីភាព ជានិមិត្តរូបនៃការតភ្ជាប់មោទនភាពបច្ចុប្បន្ន ទៅនឹងភាពថ្កុំថ្កើងរុងរឿងរបស់មហាអាណាចក្រខ្មែរនាពេលអតីតកាល ==> ពិធីផ្សព្វផ្សាយស្តីពីប្រព័ន្ធសុវត្ថិភាពអគ្គិភ័យ និងប្រព័ន្ធបង្ការ និងពន្លត់ អគ្គិភ័យ​ ទៅដល់រោងចក្រសហគ្រាសក្នុងតំបន់សេដ្ឋកិច្ចពិសេសនានានៅក្នុងខេត្តស្វាយរៀង... ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ បើការវិភាគមានទឡ្ហីករណ៍ច្បាស់លាស់ សម្តេចព្រមទទួលស្តាប់ តែកុំវិភាគបែបស៊ីអារម្មណ៍

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ៖ ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ Apsara AMS បន្តបង្កើនសមត្ថភាពក្នុងការផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ព្រមទាំងការប្រែប្រួលនិន្នាការនៃការទទួលព័ត៌មានរបស់សាធារណជន ពិសេសពង្រីកការផ្សាយបានទូលំទូលាយតាមគ្រប់មធ្យោបាយដែលមាន។

ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាស ឯកឧត្ដម​ នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ លោកស្រី ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Apsara Media Service (AMS) និងសហការី នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួង។

ឯកឧត្ដម រដ្ឋមន្ត្រី  បានគូសបញ្ជាក់ថា សម្រាប់ប្រព័ន្ធផ្សព្វផ្សាយបុរាណដែលមានការធ្លាក់ចុះ គឺត្រូវតែធ្វើសមាហរណកម្ម និងបរិវត្តកម្មក្នុងបរិបទឌីជីថល ដែលជាភាពចាំបាច់ តាមរយៈការបង្កើត Content ខ្លឹមសារល្អៗ គុណភាពព័ត៌មាន មានវិជ្ជាជីវៈដើម្បីប្រសិទ្ធភាពនៃការប្រកួតប្រជែង នឹងការប្រែប្រួលនៃបច្ចេកវិទ្យាដែលមានការវិវឌ្ឍយ៉ាងលឿន។

ឯកឧត្ដម​ នេត្រ ភក្ត្រា បានលើកឡើងថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យាបានធ្វើឱ្យប្រព័ន្ធផ្សព្វផ្សាយទំនើបកើនឡើង បង្កើតឱ្យមានការប្រកួតប្រជែង ជាមួយវិបត្តិហិរញ្ញវត្ថុ ការធ្លាក់ចុះនៃចំណូលពាណិជ្ជកម្ម និងភាពសម្បូណ៌បែបនៃខ្លឹមសារ និងមធ្យោបាយទទួលព័ត៌មានរបស់ប្រជាពលរដ្ឋកាន់តែងាយស្រួលនិងទំនើប ជាដើមចមនៃការធ្លាក់ចុះនៃប្រព័ន្ធផ្សព្វផ្សាយបុរាណដូចជាកាសែត វិទ្យុ និងទូរទស្សន៍។ បញ្ហានេះមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺវាបានកើតឡើងនៅតាមបណ្តាប្រទេសផ្សេងៗជាច្រើនផងដែរ។

ឯកឧត្ដម​ នេត្រ ភក្ត្រា បានបញ្ជាក់ដែរថា៖ «ប្រព័ន្ធផ្សព្វផ្សាយបុរាណ ទោះបីជាមានការចុះខ្សោយនូវតួនាទី ក៏ប៉ុន្តែនៅតែមានសារៈសំខាន់ក្នុងការផ្សាយព័ត៌មានពិតជូនដល់ប្រជាជន»។ ដូច្នេះដើម្បីអាចធ្វើការប្រកួតប្រជែងជាមួយប្រព័ន្ធផ្សព្វផ្សាយទំនើប ប្រព័ន្ធផ្សព្វផ្សាយបុរាណរួមមាន វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ជាដើម ត្រូវជំរុញការផ្សព្វផ្សាយ ឌីជីថល ផ្សាយតាម វេបសាយ នៅលើ Facebook Telegram TikTok ជាដើម។

តាមរយៈនេះរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់បណ្តាម្ចាស់ស្ថានីយផ្សព្វផ្សាយបុរាណទាំងអស់ ត្រូវខិតខំផលិត Content ដែលខ្លឹមសារល្អៗ មានកម្មវិធីផ្សាយសម្បូរណ៍បែប មានគុណភាព មានសុវត្ថិភាព ដើម្បីជាការទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនាបានច្រើន។

ឯកឧត្ដម​រដ្ឋមន្ត្រី  បានគូសបញ្ជាក់ថា ប្រព័ន្ធផ្សព្វផ្សាយបុរាណត្រូវតែធ្វើការកែប្រែទៅតាមយុគសម័យថ្មី ដែលនេះជាជម្រើសមួយសម្រាប់បម្រើដល់មហាជន បើមិនដូច្នោះទេ ប្រព័ន្ធផ្សព្វផ្សាយបុរាណនឹងប្រឈមការបិទទ្វារ ហើយក៏គ្មានការផ្សព្វផ្សាយពាណិជ្ជកម្ម ថែមទៀត។

ទាក់ទងបញ្ហាប្រឈមនានាខាងលើនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងព័ត៌មាន ដើម្បីស្វះស្វែងរកដំណោះស្រាយរួមគ្នា ក្នុងធានាឱ្យបាននូវនិរន្តរភាពនៃដំណើរការប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើបក្នុងបរិបទឌីជីថលនេះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.