ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

បទល្មើសរបាំងលបស្បៃមុងនិងសាច់ឈិបកំពុងបង្ហាញរាងក្នុងតំបន់រ៉ាមសារស្ទឹងសែនចំនុច(អៈកន្ទង)និង(តារោង)លោកទីណាននាយកតំបន់មិនបង្ក្រាបបែជានាំកូនចៅដើរយកលុយតាមក្បាលទូកបទល្មើសក្នុងមួយក្បាលទូក15មុឺនរៀលរហូត30មុឺនរៀល

បទល្មើសរបាំងលបស្បៃមុងនិងសាច់ឈិបកំពុងបង្ហាញរាងក្នុងតំបន់រ៉ាមសារស្ទឹងសែនចំនុច(អៈកន្ទង)និង(តារោង)លោកទីណាននាយកតំបន់មិនបង្ក្រាបបែជានាំកូនចៅដើរយកលុយតាមក្បាលទូកបទល្មើសក្នុងមួយក្បាលទូក15មុឺនរៀលរហូត30មុឺនរៀល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បទល្មើសរបាំងលបស្បៃមុងនិងសាច់ឈិបកំពុងបង្ហាញរាងក្នុងតំបន់រ៉ាមសារស្ទឹងសែនចំនុច(អៈកន្ទង)និង(តារោង)លោកទីណាននាយកតំបន់មិនបង្ក្រាបបែជានាំកូនចៅដើរយកលុយតាមក្បាលទូកបទល្មើសក្នុងមួយក្បាលទូក15មុឺនរៀលរហូត30មុឺនរៀល

 

(ខេត្តកំពង់ធំ)៖ឧបករណ៍របាំងលបស្បៃមុងឬសាច់ឈឹបក្រហមខៀវទំនើបជាច្រើនខ្សែ ត្រូវបានអ្នកយកព័ត៌មានយើងប្រទះឃើញកំពុងបង្ហាញវត្តមាន នៅក្នុងតំបន់រ៉ាមសារ ស្ថិតក្នុងភូមិសាស្ត្រ(អៈកន្ទង)និង(តារោង ភូមិ ទួលនាងសាវ ឃុំ ផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។​

ជាក់ស្ដែងចាប់តាំងពីទឹកទន្លេមិនឡើង នាក្នុងរដូវបិតនេសាទដែលជារដូវត្រីពងកូនឆ្នាំ2022នេះ របាំងសាច់អួនទំនើបជាពិសេសរបាំងស្បៃមុង ត្រូវបានក្រុមឈ្មួញ ដាក់ពង្រាយស្ទាក់ចាប់ត្រីយ៉ាងពេញបន្ទុក បើយោងតាមសេចក្ដីរាយការណ៍គឺដោយ
សារតែមានការឃុបឃិតគ្នាមានលក្ខណៈជាប្រព័ន្ធជាមួយនឹង សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសគឺលោកនាយកតំបន់ឈ្មោះទីណាន នោះ បានបណ្ដែតបណ្ដោយ អោយមានរបាំងសាច់អួនទាំងនោះក្នុងមួយខ្សែៗមានប្រវែងវែងៗដាក់បន្តគ្នាចាប់ពីក្នុងព្រៃ
រហូតបិតព្រែកតែម្ដង។

យោងតាមប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា ការបើកដៃឲ្យមានបទល្មើស របាំងសាច់អួននារដូវបិទនិងបើកនេសាទនេះ ដោយពួកគេមានមេខ្យល់ ប្រមូលលុយរត់ការ បង់ឲ្យសមត្ថកិច្ចគ្រប់ ជំនាញពាក់ព័ន្ធ ជាពិសេស ប្រភពបានបង្ហើបឲ្យដឹងថា បង់ឲ្យលោកនាយកតំបន់រ៉ាមសារឈ្មោះទីណាន ចាប់ពី15មឺុនរៀលរហូត30មឺុនផងដែរ ។

ការបណ្តែតបណ្តោយ ឲ្យមានបទល្មើសនេសាទបែបនេះ ខណៈរដូវត្រីពងកូន គេមិនសង្ឃឹមថា ផលនេសាទមានការកើនឡើង ផ្ទុយទៅវិញ បានបង្ក វិនាសកម្មយ៉ាងធ្ងន់ធ្ងរ ដល់ធនធានមច្ឆាជាតិ ។

បើតាមការរៀបរាប់ពីអ្នកដាក់របាំងលបទាំងនោះ បានឲ្យដឹងថាការដែលពួកគេប្រកបរបដាក់របាំងស្ទាក់ចាប់ត្រីទៅបាននោះ ក៏ដោយសារតែពួកគេអាងមេខ្យល់ពូកែខាងរត់ការ បង់លុយអោយគ្រប់សមត្ថកិច្ចជាពិសេស គឺមន្ត្រីរដ្ឋបាលជលផលនិងលោកនាយកតំបន់រ៉ាមសារលោកទីណានតែម្ដង ទើបពួកគាត់ហ៊ានដាក់ក្នុងតំបន់រ៉ាមសារគឺជាតំបន់ហាមឃាត់វែងៗចឹង ។

ប្រជានេសាទដែលប្រកបមុខរបនេសាទលក្ខណៈគ្រួសារ បានរអូរទាំថា ពីមួយឆ្នាំទៅមួយឆ្នាំ ត្រីកាន់តែក្រទៅៗគឺដោយសារតែមន្ត្រីសមត្ថកិច្ច ជាពិសេសគឺជលផល ចូលដៃចូលជើងជាមួយនឹង ជនល្មើសបង្កើតនូវឧបករណ៏ខុសច្បាប់ ស្ទើតែគ្រប់កន្លែង ជាពិសេស គឺនៅតំបន់រ៉ាមសារ និងនៅតំបន់ផ្សេងៗទៀតជាច្រើនកន្លែងនេះតែម្ដង ។​

ប្រជានេសាទរិះគន់ថា ចាប់តាំងពី លោកប៉ែនវណ្ណារិទ្ធ ឡើងជាប្រធានមន្ទីរកសិកម្មមកគឺបទល្មើសកាន់តែកើនឡើងៗ ដោយក្នុងស្រុកនិមួយៗពោពេញទៅដោយ បទល្មើសគ្រប់ប្រភេទ ទាំងរដូវបិតនេសាទនិងរដូវបើកនោះ ម៉្យាងវិញទៀតនោះគឺស្របពេលថ្នាក់ដឹកនាំរវល់ការងារ មន្ត្រីជើងដប់យើងមួយចំនួនតូចកន្ទេលធំបន្លំដេក​។​

ប្រជាពលរដ្ឋបានអំពាវនាវ សូមឲ្យថ្នាក់លើ ជាពិសេស អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំលោកងួនរតនៈ មេត្តាចាត់វិធានការ បង្ក្រាប ឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា បើពុំនោះសោទ ធនធានមច្ឆាជាតិ ដែលសុទ្ធសឹងជាត្រីមេពូជ ប្រាកដជាហិនហោចមិនខានឡើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.