ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

របប​យោធា​មី​យ៉ាន់​ម៉ា នឹង​ដោះ​លែង​អ្នកទោស​ជា​ង ៨០០​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ​!

របប​យោធា​មី​យ៉ាន់​ម៉ា នឹង​ដោះ​លែង​អ្នកទោស​ជា​ង ៨០០​នាក់ នៅ​ថ្ងៃ​សៅរ៍​នេះ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ណៃ​ពិដោ​)៖ របប​យោធា​មី​យ៉ាន់​ម៉ា​បានប្រកាស នៅ​ថ្ងៃ​សៅរ៍​នេះ​ថា ខ្លួន​នឹង​ដោះលែង​អ្នកទោស​ជាង ៨០០​នាក់ នៅក្នុង​កម្មវិធី​លើកលែង​ទោស​មួយ ដើម្បី​អបអរ​ទិវា​សហភាព (Union Day) របស់​ប្រទេស​នេះ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន​ថៃ បាងកក​ប៉ុស្តិ៍ នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ ប្រមុខ​ដឹកនាំ​នៃ​របប​យោធា​មី​យ៉ាន់​ម៉ា លោក មីន អោ​ង ឡាំង (Min Aung Hlaing) បាន​និយាយថា យោង​តាម​ដីកា​លើកលែងទោស ក្នុង ឱកាស​នៃ​ការ​ប្រារព្ធ «​ទិវា​សហភាព​» ដែល​ប្រព្រឹត្ត​ទៅ​រៀងរាល់​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​, អ្នកទោស​សរុប​ចំនួន ៨១៤​នាក់ នឹង​ត្រូវ​ទទួល​ការដោះលែង​នៅថ្ងៃនេះ​។​

​អ្នកនាំពាក្យ​របប​យោធា​មី​យ៉ាន់​ម៉ា លោក ហ្សរ មីន ថា​ន់ (Zaw Min Tun) បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា អ្នក​ដែល​ទទួលបាន​ការលើក​លែង​ទោស​ទាំងនោះ ភាគច្រើន​មក​ពី​ពន្ធនាគារ​ក្នុង​ទីក្រុង​រ៉ង់​ហ្គូ​ន​។

​គួររំលឹកថា កាល​ពី​ការ​ប្រារព្ធ​ទិវា​សហភាព នៅក្នុង​ឆ្នាំ​២០២១ របប​យោធា​មី​យ៉ាន់​ម៉ា ក៏​បាន​ធ្វើ​ការដោះលែង​អ្នកទោស​សរុប ២៣,០០០​នាក់​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.