បទល្មើសព្រៃឈើនៅក្នុងទឹកដីសៀបនៅតែបន្តយ៉ាងសកម្មជាពិសេស
មេឈ្មួញដុះស្លែឈ្មោះចាន់ណាតែមន្រ្តីជុំនាញរដ្ឋបាលព្រៃឈើនៅតែបន្តបើកដៃឲ្យឈ្មួញធ្វើសកម្មភាពយ៉ាងរលូន,
ខេត្តសៀមរាប=បទល្មើសព្រៃឈើនៅក្នុងទឹកដីសៀមរាបនៅតែបន្តយ៉ាងសកម្មជាពិសេសមេឈ្មួញដុះស្លែឈ្មោះចាន់ណានៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើយ៉ាងសកម្មសមត្ថកិច្ចនិង
មន្រ្តីជំនាញរដ្ឋបាលព្រៃឈើក្នុងខេត្តសៀមរាប
មិនមានចំណាត់ការទាល់តែសោះ។
នេះជាហេតុធ្វើឲ្យមហាជនដាក់ការសង្ស័យថាដោយមានឃុបឃិតគ្នាជាប្រព័ន្ធតាំងពីថ្នាក់ក្រោមដល់ថ្នាក់លើ។
ជាក់ស្តែងនៅថ្ងៃទី១២
ខែគម្ភះឆ្នាំ២០២២នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តនិងម៉ូរម៉កដឹកបទល្មើសព្រៃឈើដាក់ឡើងពេញព្រៀបបណ្តាលឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅ
ចំណុចផ្លូវបំបែកជា៤ ជិតស្ថានីយ៍ប្រងឥន្ទន:អ៊ុកសុខុម ខាងកេីតស្ពានក្រវ៉ាត់ក្រុង៥០០ម៉ែត្រ ស្ថិតនៅភូមិកក្រាញ់ សង្កាត់សៀមរាប ក្រុងសៀមរាប.នៅវេលា ម៉ោង១១.០០នាទីព្រឹកថ្ងៃទី១២.០២.២០២២.ករណីគ្រោះចរាចរណ៍ខាងលេីមិនបង្កឲ្យមានអ្នកស្លាប់ឡើយ។
ប្រភពឲ្យដឹងថាឈ្មួញដុះស្លែខាងលើគេ តែងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសចេញពីខេត្តព្រះវិហារទាំងយប់ទាំងថ្ងៃឆ្ពោះមកខេត្តសៀមរាបយ៉ាងអាណាធិបតេយ្យដោយពុំខ្លាចញញើតនិងច្បាប់សោះឡើយ។
ម្យ៉ាងវិញទៀតឈ្មួញហាក់បីដូចជាមានខ្នងបង្អែកនៅពីក្រោយខ្នងទើបគេធ្វើសកម្មភាពដឹកជញ្ជូនយក ចែកចាយឈើតាមដេប៉ូភូមិជន្លង់និងក្រវ៉ាត់ក្រុងក្នុងខេត្តសៀមរាប បានយ៉ាងរលូន។
ជាការស្នើរសុំពីមហាជនសូមសំណូមពរដល់ ឯកឧត្តទៀសីហាអភិបាលនៃគណះអភិបាលខេត្តមេត្តាជួយមានវិធានការបង្ក្រាបមេឈ្មួញដឹកបទល្មើសព្រៃឈើ ខាងលើផងទា៕

មាតតរ



