ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ គ្រោងលុបចោលនាយកដ្ឋានមួយចំនួន និងបង្រួមការិយាល័យដើម្បីកែទម្រង់កងទ័ព គឺបង្រួមក្បាល ពង្រីកខ្លួន ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងការពារជាតិ ត្រៀមធ្វើអភិបាលកិច្ចដើម្បីបើកប្រាក់បៀវត្សន៍ជូនយោធិន តាមប្រព័ន្ធធនាគារ  ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យទីស្ដីការគណៈរដ្ឋមន្ដ្រី រៀបចំមេដាយពិសេស សម្រាប់កងកម្លាំងដែលបានចូលរួមប្រយុទ្ធក្នុងសមរភូមិផ្ទាល់ ==> ខេត្តប៉ៃលិន ប្រារព្ធខួបលើកទី១៩ ទិវា «អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ខែឧសភា ឆ្នាំ២០២៦» ==> ព្រឹកនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីពិធីអបអរសាទរទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩ ==> ឧត្ដមសេនីយ៍​ឯក រ័ត្ន ស្រ៊ាង សូមក្រាបបង្គំទូលថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ខួប៧៣ យាងចូល ៧៤ព្រះវស្សា ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្តស្វាយរៀង, ស្វាយរៀង ជាខេត្តទី៧ហើយ ដែលសម្តេចតេជោអញ្ជើញសំណេះសំណាល ==> អភិបាលខេត្តប៉ៃលិន ពិនិត្យមើលការរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងសោភ័ណភាព នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តដល់ប្រព័ន្ធផ្សព្វផ្សាយ បន្តបង្កើនសមត្ថភាពផលិតមាតិកា និងកម្មវិធីល្អៗ ដើម្បីពង្រឹងការប្រកួតប្រជែង និងឆ្លើយតបនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល ==> រដ្ឋបាលខេត្តពោធិ៍សាត់ ប្រារព្ធពិធីបុណ្យឡើងរោងជូន “ទេពឧកញ៉ា ឃ្លាំង មឿង” ដើម្បីបួងសួងសុំសេចក្តីសុខសន្តិភាព និងឧទ្ទិសកុសលជូនវីរកងទ័ពការពារបូរណភាពទឹកដី

ពិធីស​ម្ពោធដា​ក់ឲ្យប្រើប្រាស់ស្នាក់កា​រគណប​ក្សស្ថិត​ក្រោមអ​ធិប​តីភាព​ឯកឧត្តម​វេង សា​ខុន

ពិធីស​ម្ពោធដា​ក់ឲ្យប្រើប្រាស់ស្នាក់កា​រគណប​ក្សស្ថិត​ក្រោមអ​ធិប​តីភាព​ឯកឧត្តម​វេង សា​ខុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីស​ម្ពោធដា​ក់ឲ្យប្រើប្រាស់ស្នាក់កា​រគណប​ក្សស្ថិត​ក្រោមអ​ធិប​តីភាព​ឯកឧត្តម​វេង សា​ខុន

នៅស្នាក់ការបក្សឃុំរអាង នាព្រឹកថ្ងៃសៅរ៍ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៥ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២២ បានរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្នាក់ការគណបក្សចំនួន៣ គឺស្នាក់ការគណបក្សឃុំរអាង ឃុំអំពិល និងឃុំកៀនជ្រៃ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំស្រុកកំពង់សៀមនិងស្រុកជើងព្រៃខេត្តកំពង់ចាមនិងឯកឧត្តមអនុប្រធានក្រុមការងារចុះស្រុកកំពង់សៀម ឯកឧត្តម កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋា ភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ លោកអភិបាលនៃគណអភិបាលស្រុកកំពង់ សៀម សមាជិកគណបក្សក្រុមប្រឹក្សាស្រុក ឃុំទាំងបី និងសមាជិក សមាជិកាយ៉ាងច្រើនកុះករ។
លោកប៊ិនឡាដាអភិបាលនៃគណអភិបាលស្រុកបានរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបអំពីបច្ចុប្បន្នភាពនៃស្ថានភាពជារួមរបស់ស្រុកសមិទ្ធផលសំខាន់ៗដែលឃុំទាំងបីសម្រេចបានក្នុងរយ:ពេលកន្លងមកជាអាទិ៍៖ ការអនុវត្តគោលនយោបាយ ក៣ ការកសាង និងអភិវឌ្ឍទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងជាពិសេសការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ តាមរយ:ការអនុវត្តបានយ៉ាងខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ។ ភ្ជាប់ជាមួយកម្មវិធីនាព្រឹកនេះ ឯកឧត្តម កែវ អូម៉ាលីស្ស ប្រធានក្រុមការងារចុះជួយ ៤ឃុំ បានរាយការណ៍ជូនអង្គពិធីបានជ្រាបអំពីសមិទ្ធផលគណបក្សដែលសម្រេចបានក្នុងរយ:ពេលកន្លងមកជារួម និងដោយឡែកសកម្ម ភាពសាងសង់ស្នាក់ការបក្សនៅឃុំទាំង ៣ ខាងលើ។ ដោយយកចិត្តទុកដាក់ ក្នុងស្មារតីទទួល ខុសត្រូវខ្ពស់អនុវត្តអនុសាសន៍របស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារ ប្រធាន អនុប្រធាន សមាជិកក្រុមការងារទាំង ៤ឃុំ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងសប្បុរសជន បានមូលមតិគ្នាកសាងស្នាក់ការគណបក្សនេះឡើងដើម្បីទុកប្រើប្រាស់ជាប្រយោជន៍សម្រាប់គណបក្ស និងសង្គម ដោយត្រូវចំណាយសម្រាប់ឃុំរអាងអស់ប្រាក់សរុប ១៧៩ ៥០០ដុល្លារ ឃុំអំពិល ១១៣ ២១៥ដុល្លារ និងឃុំកៀនជ្រៃ ១២៦ ៧៥០ដុល្លារ (រួមទាំងថ្លៃដី ការចាក់ដី ធ្វើរបង និងបំពាក់សម្ភាររដ្ឋបាល)។
មានមតិសំណេះសំណាលជាមួយបងប្អូនដែលបានអញ្ជើញមកចូលរួមអបអរសាទរនាឱកាសនេះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកកំពង់សៀម លោកបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្តេចកិត្តិព្រឹត្តបណ្ឌិត សម្តេចមហាពញាចក្រីប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី ប្រធានព្រឹទ្ធសភា មកជូនបងប្អូនស្រុកកំពង់សៀម និងបានជូនពរឲ្យជួបតែពុទ្ធិពរទាំង ៤ប្រការ។ ភ្ជាប់ទៅនឹងសមិទ្ធផលថ្មីនេះ ដែលនឹងដាក់សម្ភោធឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ ឯកឧត្តមប្រធានក្រុមការងារបានថ្លែងអំណរ គុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារឃុំ និងសប្បុរស ជន អាជ្ញាធរមូលដ្ឋាន ដែលមានស្មារតីលះបង់យ៉ាងធំធេងទាំងកាយ ចិត្ត និងបរិច្ចាគថវិកាផ្ទាល់ ខ្លួនរួមគ្នាកសាងស្នាក់ការនេះឡើង ស្របពេលដែលសមាជិក សមាជិកាគណបក្សមូលដ្ឋានត្រូវការប្រើប្រាស់ជាចាំបាច់។ ឆ្លៀតយកឱកាសនេះ ឯកឧត្តមប្រធានក្រុមការងារបានធ្វើ ការសំណេះ សំណាលជាមួយអង្គពិធីអំពីដំណើរការវិវឌ្ឍន៍រីកចម្រើន សុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខស្បៀង និងជាពិសេសការអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី បានណែនាំឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាន់នូវវិធានការ ៣ការពារ ៣កុំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ លោកបានបញ្ជាក់ជូនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងយកអស់កំលាំងកាយចិត្ត ប្រាជ្ញាស្មារតីដឹកនាំប្រទេសប្រកបដោយឆន្ទ: និងឧត្តមគតិធ្វើយ៉ាងណារក្សាបាននូវសុខសន្តិភាពយ៉ាងរឹងមាំ បន្តជំរុញការអភិវឌ្ឍន៍ប្រទេស ធានាបាននូវសន្តិសុខស្បៀង ស្តារសេដ្ឋកិច្ចជាតិក្នុងអំឡុងពេល-ក្រោយពេលជំងឺឆ្លងកូវីដ-១៩។ ត្រង់ចំណុចនេះ លោកបានណែនាំឲ្យសមាជិកក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ត្រូវតែបន្តដោយយកចិត្តទុកដាក់ ឈរលើស្មារតីទទួលខុសត្រូវអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោឲ្យមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវបន្តចលនាចុះជាប់មូលដ្ឋានឲ្យកាន់តែសកម្ម ដើម្បីតាមដានការងារបង្កបង្កើនផល ទទួលយក និងដោះស្រាយបញ្ហាជូនប្រជាជនឲ្យបានទូលំទូលាយ ទាន់ពេល និងមានប្រសិទ្ធភាព និងត្រូវបន្តរក្សាសុខសន្តិភាព អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព និងនិរន្តរភាព។
ជាចុងក្រោយ ឯកឧត្តមប្រធានក្រុមការងារជាថ្មីម្តងទៀតបានលើកទឹកចិត្ត ជំរុញ និងគាំទ្រឲ្យប្រធានក្រុមការងារចុះជួយឃុំទាំង ១៥ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវយកចិត្តទុកដាក់ គិតគូ រៀបចំកសាងស្នាក់ការគណបក្សឲ្យបានចប់សព្វគ្រប់មុនឆ្នាំ២០២៣។ លោកក៏បានផ្តាំផ្ញើឲ្យអាជ្ញាធរមូលដ្ឋាន ជួយថែរក្សា ការពារស្នាក់ការនេះឲ្យបានគង់វង្សល្អដើម្បីប្រើប្រាស់ជាពហុប្រយោជន៍តាមការចាំបាច់ទាំងពេលបច្ចុប្បន្ន និងអនាគត។ នាឱកាសនេះ ក៏មានពិធីជូនប័ណ្ណ សរសើរដល់សមាជិក សមាជិកា និងសប្បុរសជនចំនួន ២៣នាក់ផងដែរ៕សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.