ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

លោកជំទាវ ហ៊ុន ម៉ា​ណា ដឹកនាំ​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ ជូន​ពលរដ្ឋ ដោយ​ឥតគិតថ្លៃ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ពោធិ៍សាត់​៖  លោកជំទាវ ហ៊ុន ម៉ា​ណា អគ្គនាយិកា​ស្ថានីយ៍​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ដឹកនាំ ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ សហការ​ជាមួយ​ក្រុម​វេជ្ជសាស្ត្រ​ភូមិភាគ​៥ ជាង​៣០​នាក់ បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋរ នា​ថ្ងៃ​ទី​០៥ ខែ​មីនា ឆ្នាំ​២០១៧ នៅ​ឃុំ​ថ្ម​ដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។​

​ការពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ​នេះ ដោយ​ផ្តោត​សំខាន់​ទៅលើ​ជំងឺភ្នែកឡើងបាយ ជំងឺ​ភ្នែក​កន្ទុយថ្លែន មាត់​ធ្មេញ អេកូ​សាស្ត្រ និង​ប្រភេទ​ជំងឺ​ទូទៅ ព្រមទាំង​ការវះកាត់​ទ្រង់ទ្រាយ​តូច ដែល​ធ្វើឡើង​នៅ​ទីបញ្ជាកា​រកង​ល្បាត​ទី​៦ នៃ​កងការពារ​ព្រំដែន​លេខ​៥០១ ចំណុះ​យោធភូមិភាគ​៥ ស្ថិតក្នុង​ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ដោយ​បាន​ការចូលរួម​ពី ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ប៊ុន សេង មេបញ្ជាការ​ភូមិភាគ​៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត អាជ្ញាធរ​ស្រុក​នាយទាហាន នាយទាហានរង និង​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​។​

​លោកជំទាវ ហ៊ុន ម៉ា​ណា បានបញ្ជាក់​ថា សកម្មភាព​លើ​ក​នេះ មួយផ្នែក​គឺជា​យកចិត្តទុកដាក់រ​បស់ សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ឲ្យ​ក្រុម​វេជ្ជសាស្ត្រ ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ នៅ​ឃុំ​ថ្ម​ដា​។ លោកស្រី ហ៊ុន ម៉ា​ណា បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុម​គ្រូពេទ្យ​វេជ្ជសាស្ត្រ​សម្តេច​តេជោ ដែល​បាន​ចំណាយ​ពេលវេលា ចុះ​ពិនិត្យ​ព្យាបាល និង​វះកាត់​ជូន​ប្រជាពលរដ្ឋ​ដោយ​គិត​ថ្លៃ​នៅពេលនេះ​។

​ប្រជាពលរដ្ឋ​មក​ពិនិត្យ បាន​ទទួល​អាហារសម្រន់ សម្រាប់​ទទួល​ទាន​ក្នុង​ការរង់ចាំ​ការពិនិត្យ និង​ព្យាបាល​ជំងឺ ក្រោយពេល​ពិនិត្យ និង​ព្យាបាល សុខភាព ពួគគាត់​ក៏​បាន​បង្ហាញ​អារម្មណ៍​សប្បាយរីករាយ និង​ថ្លែងអំណរគុណ​ចំពោះ សកម្មភាព​មនុស្សធម៌ របស់​ក្រុម​វេជ្ជសាស្ត្រ​សម្តេច​តេជោ​ផងដែរ​៕

 

IMG-20170305-WA0079 IMG-20170305-WA0078 IMG-20170305-WA0081

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.