ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

បុរស​ជនជាតិ​ឡាវ​ម្នាក់​នាំ​ថ្នាំញៀន​៥​គី​ឡូ ចូល កម្ពុជា ត្រូវ​កម្លាំង​នគរបាល​កម្ពុជា​បង្ក្រាប​បាន នៅ​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្ទឹងត្រែង ៖ បុរស​ជនជាតិ​ឡាវ​ម្នាក់​មេខ្លោង​ថ្នាំញៀន​បាន​នាំ​ថ្នាំញៀន​៥​គី​ឡូ ចូល កម្ពុជា ត្រូវ​កម្លាំង​នគរបាល​កម្ពុជា មន្ទី​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ បើក​ការស្រាវជ្រាវ បង្ក្រាបបាន  នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៤ ខែ​មីនា ឆ្នាំ​២០១៧ ស្ថិត​នៅ​ចំណុច​ព្រំដែន កម្ពុជា​-​ឡាវ ក្នុង​ខេត្ត​ស្ទឹងត្រែង​។​

​លោក យិន បញ្ញា​រិទ្ធិ នាយការិយាល័យ «​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ  បានឲ្យដឹង​ថា​បុរស​សង្ស័យ​ដែលឃាត់​ខ្លួន​មាន  ឈ្មោះ ថាវ ម៉ៃ​សន អាយុ​៣៩​ឆ្នាំ ដែល​មាន​ប្រពន្ធ​ឈ្មោះ ម៉ៃ សាយ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ណា​ឌី ស្រុក​វៀង​ថង ខេត្ត​បិស​ខាំ​សៃ​។​

​លោក យិន បញ្ញា​រិទ្ធិ បានបញ្ជាក់​ថា ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​មេក្លោង​គ្រឿងញៀន​
​រូបនេះ បាន​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី នាយ​ឧត្តមសេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង លោក​ឧត្តមសេនីយ៍​ផ្កាយ​បី ម៉ក់ ជី​តូ អគ្គស្នងការ​រង​នគរបាលជាតិ ទទួល​ផែន​គ្រឿងញៀន និង​លោក ខៀវ សាម៉ន់ នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ព្រមទាំង​មាន​ការសម្របសម្រួល ពី​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​។​

​មន្ត្រីនគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បានបញ្ជាក់​ថា​បុរស​ជនជាតិ​ឡាវ​ជា​មុខ​សញ្ញចា​ស់  ធ្លាប់​ធ្វើ​សកម្មភាព​នា​ពេលកន្លងមក ដោយ​ទទួលបញ្ជា​ពួកឧក្រិដ្ឋជន នៅ​វៀតណាម ទិញ​ថ្នាំញៀន​ពី​៣០​ទៅ​៥០​គីឡូក្រាម​ផង​ដែរ​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី ៕

 

IMG-20170305s1-2

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.