វត្តពោធិ៍អណ្តែតស្ថិតនៅពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល បានកើតឡើងតាំងពីឆ្នាំ១៩១៣ដោយសទ្ធាជ្រះថ្លារបស់លោកតាអាចារ្យ សុខ ពុទ្ធបរិសទ័ក្នុងភូមិកណ្តាលបាននិមន្តព្រះតេជគុណព្រះនាម ចាប ង៉ែត ដែរគង់នៅវត្តកោះទីក្រុងភ្នំពេញមកជួយជ្រោមជ្រែងកសាងវត្ត ។ ហេតុដែលនាំឲ្យមាននាមវត្តថា វត្តពោធិ៍អណ្តែតព្រោះថាតាំងពីតាំងពីមិនទាន់មានវត្តនេះគឺជាវាលត្រែងធំមួយមានពោធិ៍១ដើមដុះនៅចំកណ្តាលវាលត្រែងនោះដោយគេឲ្យឈ្មោះថាពោធិ៍កណ្តាលត្រែងនៅឆ្នាំមួយមានទឹកធំជនលិចភូមិអ្នកស្រុកចំណែកឯក្រោមដើមពោធិ៍នោះវិញទឹកលិចមិនដល់សោះរឺឯបរិវេណជំុវិញនោះត្រូវបានទឹកលិចទាំងអស់លុះដល់រដូវប្រាំងក្តៅស្ងួតហែងត្រូវបានភ្លើងឆាបឆេះព្រៃត្រែងនោះហើយបានឆេះរាលមកដល់ម្លប់ពោធិ៍ក៏រលត់អស់។ដោយឃើញហេតុអស្ចារ្យយ៉ាងនេះទើបពុទ្ធបរិសទ័នៅក្នុងភូមិពោធិ៍កណ្តាលបាននាំគ្នាមកធ្វើបុណ្យទានជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីរបស់ពួកគាត់។ក្រោយមកក៏បង្កើតជាវត្តនេះឡើងនិងបានប្រសិទ្ធនាមថា វត្តពោធិ៍អណ្តែតជាប់រហូតមកដល់បច្ចុប្បន្ន។
វត្តពោធិ៍អណ្តែត ត្រូវបានព្រះតេជគុណ ចាប ង៉ែត ព្រះតេជគុណព្រះនាម ប៉ែន ឃុត ព្រះតេជគុណព្រះនាម ប៉ែន ជា ព្រះតេជគុណព្រះនាម ហួយ ម៉ាំង និងព្រះតេជគុណព្រះនាម ហុង គិត ជាចៅអធិការបានដឹកនាំពុទ្ធបរិសទ័កសាងវត្តនេះឲ្យមានភាពរីកចំរើនជាបន្តបន្ទាប់ប៉ុន្តែជាអកុសល់នៅក្នុងឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩ទីអារាមនេះស្ទើរតែទាំងស្រុងត្រូវបានពួកបនប្រលយ័ពូជសាសន៍ប៉ុលពតវាយកំទេចចោលហើយចាប់ផ្សឹកព្រះសង្ឃនិងធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ក្រោយការដឹកនាំរបស់រណសិរ្សសាមគ្គីសង្គោះជាតិកម្ពុជា បច្ចុប្បន្ន រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ប្រែមកជា គណបក្សប្រជាជនកម្ពុជា ព្រះពុទ្ធសាសនាត្រូវបានបង្កើតឡើងវិញ។
នៅឆ្នាំ១៩៨០ លោកគ្រូអាចារ្យ យ៉ឹក ឃន លោគ្រូអាចារ្យ ហុង គិត លោកអលអារចារ្យ មោក ពត លោកអាចារ្យ ដាំ ណាម អាចារ្យ យ៉ាត អាចារ្យ ជឺ សាំងហៃ លោកតា បុិច ទូច លោកតា ធុន លោកតា ដួង សូ លោកតា នៅ លោកតា ប៊ិច អីុ លោកតា អឿន លោកតា គ្រី វ៉ិត លោកតា យ៉ឹក ឡៃហេង និងពុទ្ធបរិសទ័ចំណុះជើងវត្តបានឯកភាពគ្នាកាប់ឆ្ការព្រៃ ជួសជុលព្រះវិហារ និងសាលាបុណ្យ និងកសាងព្រះពុទ្ធរូបជាថ្មី រួចនិមន្តព្រះសង្ឃមួយអង្គព្រះនាម ប៉ាន់ មកគង់ក្នុងអារាមនេះដើម្បីឲ្យពុទ្ធបរិសទ័ក្នុងឃុំបានគោរពប្រតិបត្តិ។
ចាប់ពីឆ្នាំ១៩៨៨ ដល់ឆ្នាំ២០០៨ ក្រោយការគ្រប់គ្រង់របស់ព្រះចៅអធិការព្រះនាម វ៉េង ព្រះតេជគុណ យ៉ាត ធន់ ព្រះតេជគុណ ផន ព្រះតេជគុណ ហ៊ង ប៉ូវ ព្រះតេជគុណ ប៉ុន យ៉ុង និងគណៈកម្មាការអាចារ្យដឹកនាំដោយលោកអាចារ្យ យ៉ឹក ឃន លោកអាចារ្យ ហុង គិត គ្រី វិត យុឹក ឡៃហេង ជឺ សាំងហុី លោកតា នី ម៉ិញ លោកតា ហេង ទ្រី លោកតា សា ខ្លី លោកតា ស្រាយ បាន លោកតា នៅ លោកតា ពត បានចលនាពុទ្ធបរិសទ័ជិតឆ្ងាយបានបន្តការកសាងសាលាបុណ្យធ្វើពីបេតុងប្រក់ក្បឿង១ខ្នង ឈាបនដ្ឋាន១ សាងសង់កុដិថ្ម៦ខ្នង រោងបាយ១ខ្នងរោងម៉ាស៊ីន១បង្គន់អនាមយ័២បន្ទុប ខ្លោងទ្វារវត្ត្ត ផ្លូវ ១ខ្សែរ សាងសង់សាលាសំណាក់និងផែមាត់ទន្លេ សាងសង់សាលាធម្មសភា ១ខ្នង និងកុដ្ឋិតូចៗមួយចំនួនទៀត ។ ចាប់ពីឆ្នាំ២០១១មកទល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់ព្រះតេជគុណ អធិប្បញ្ញោ អំ ឈាង ជាចៅអធិការវត្តរួមជាមួយ ព្រះសង្ឃ គណៈកម្មការ អាចារ្យ និងពុទ្ធបរិសទ័ជិតឆ្ងាយទាំងអស់បានផ្តើមកសាងបានជាសមិទ្ធិផលជាច្រើនរួមមានៈ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ព្រះសង្ឃគណៈកម្មាការអាចារ្យនិងពុទ្ធបរិសទ័ជិតឆ្ងាយបានផ្តើមកសាងព្រះវិហារ ដែលមានបណ្តោយ២២ម៉ែត្រទទឹង១១ម៉ែត្រកម្ពស់២៣ម៉ែត្រ សាងសង់រួចរាល់នៅថ្ងៃទី១០ខែធ្នូរឆ្នាំ២០១៦ចំណាយថវិការអស់ ៤៥៣.៥០៨ ដូលា(បួនរយហាសិបបីពាន់ប្រាំរយប្រាំបីដូលា)។ កសាងកុដិចំនួន២ក្នុងនោះកុដិទី១មាន៦បន្ទុបបណ្តោយ១២ម៉ែត្រ ទទឹង៨ម៉ែត្រ ចំណាយថវិការអស់១៤.៥០០ដូលា និងកុដិទី២មានបណ្តោយ១១ម៉ែត្រទទឹង ៨ម៉ែត្រចំណាយថវិកាអស់១២.៣០៨ ដូលា ។ កសាងបង្គោលភ្លើងចំនួន១៣៥ដើមកសាងបន្ទុបទឹក៣ខ្នង៩បន្ទុបកសាងរបងវត្តប្រវែង៤១១ម៉ែត្រសាលាដើមពោធិ៍១ខ្នងប្រវែង២១ម៉ែត្រ×៨ម៉ែត្រចាក់សាបជំុវិញព្រះវិហារ សាងសង់ដងទង់មួយគូរចាក់ដីបំពេញទីធ្លាវត្តសរុប ចំណាយថវិការអស់៦៨៣.៩៦៤ដូលា ( ប្រាំមួយរយប៉ែតសិបបីពាន់ប្រាំបួនរយហុកសិបបួនដូលា) ។
សមិទ្ធផលទាំងនេះជាសក្ខីភាពឆ្លុះបញ្ចាំងឲ្យឃើញនូវសមិទ្ធផលរីកចំរើននៃការអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហានាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមបណ្ឌិត អភិបាលខេត្តស្រុក ឃុំ ភូមិ ។ នឹងបានអញ្ជើញចូលរួមជាអធិបតីនិងជាកិត្តិយសក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារនិងសម្ភោធសមិទ្ធផលនានាវត្តពោធិ៍អណ្តែត ។ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធនៅក្នុងលោកព្រមទាំងទសបារមីវត្តពោធិអណ្តែត សូមបារមីបីបាច់ថែរក្សាឯកឧត្តមឲ្យប្រកបដោយពុទ្ធពរ ទាំងឡាយបួនប្រការគឺៈអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយ។
សូមថ្វាយព្រះពរសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីសូមប្រគេនពរព្រះតេជគុណគ្រប់ព្រះអង្គសូមគោរពជូនពរឯកឧត្តមលោកជំទាវលោកលោកស្រី ភ្ញៀវកិត្តិយស មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិក្សានុសិស្សលោក លោកយាយ លោកតាបងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមជួបតែសេចក្តីសុខគ្រប់ពេលវេលា ៕




