ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​មក​បញ្ចុះ​ខណ្ឌសីមា ឆ្លង​ព្រះវិហារ និង​សមិទ្ធផល​នានា​ក្នុង​វត្ត​ក​ពោ​អណ្តែត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កណ្តាល ៖ ព្រះវិហារ និង​សមិទ្ធផល​ជាច្រើន​ទៀត នៅក្នុង​វត្ត​ពោធិ៍​អណ្តែត​ស្ថិតក្នុង​ភូមិ​ពោធិ​លើ​ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្ត​កណ្តាល​ត្រូវ​បាន​រៀបចំ​ពិធី​បញ្ចុះ ខ័ណ្ឌសីមា​ ​សម្ពោធ​ឆ្លងកាត់​ខ្សែរ​បូ​កាត់​ឫស​សីមា​ព្រះវិហារ​ពិធី​ស្រង់​សុគន្ធវារី​ប្រគេន​ព្រះចៅអធិការ​វត្ត​ពោធិ៍​អណ្តែត​ព្រះ​តេជគុណ​ព្រះនាម​អធិប្ប​ញ្ញោ អំ ឈាង ព្រះ​ជន្មាយុ ៦៦ វស្សា​:​ក្រោម​អធិបតី ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ។​

​នៅ​ព្រឹក​ថ្ងៃទី​២ ខែ​មីនា​ឆ្នាំ​២០១៧​ត្រូវ​នឹង​ឆ្នាំវក​ខែផល្គុន​ ​ថ្ងៃ​៥​កើត លោក​អភិបាលស្រុក​ស្អាង បាន​ធ្វើ​របាយការណ៍​ជូន​ថា នៅក្នុង​ស្រុក​ស្អាង​ មាន​វត្ត ចំនួន ៤៣ វត្ត ព្រះសង្ឃ​ចំនួន ៧២៨ អង្គ អាចារ្យ ៩០ នាក់​គណៈកម្មាការ​១៩៥​នាក់​។​

​លោក ញឹម វណ្ណ​ឌិន អភិបាល​ស្រុក​ស្អាង​បាន​ថ្លែងថា​លោក​និង​ជួយ​ជំរុញ ខេត្ត​មន្ត្រី​ថ្នាក់​ស្រុក​ខេត្ត​ឲ្យ ខិតខំ​បន្ត​យកចិត្តទុកដាក់​ក្នុង​ការ លើកកម្ពស់​លើ​វិស័យ​ព្រះពុទ្ធសាសនា ដែល​ជា​សាសនា របស់​រដ្ឋ​ឲ្យ​កាន់តែ​មាន​ជំនឿ ជឿជាក់​ពី​ប្រជាជន ដើម្បី​ចូលរួម​អភិវឌ្ឍន៍​សង្គម​ជាតិ អប់រំ​សីល ធម៌ ចរិយា​ធម៌ គុណធម៌ សុជីវធម៌ ដល់​ពុទ្ធបរិស័ទ​យើងទាំងអស់គ្នា ។​

​មានប្រសាសន៍​នៅក្នុង​ពិធី បញ្ចុះ​ខណ្ឌសីមា​នោះ ឯ ឧ ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​សប្បុរសជន ព្រះសង្ឃ និង​បងប្អូន​ប្រជាពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​ទាំង អស់ ដែល​បាន​បរិច្ចាក​ធនធាន​ផ្ទាល់ខ្លួន ក្នុង​ការចូលរួម​កសាង​នូវ​ព្រះវិហារ និង​សមិទ្ធផល នានា ក្នុង​វត្ត​ពោធិ៍​អណ្តែត នេះ​ជា​ប្រយោជន៍​រួម សម្រាប់​កន្លែង​គោរពបូជា​របស់ ប្រជាពលរដ្ឋ​ទូទៅ ។

​ក្នុងឱកាស​នោះ​ដែរ ឯ ឧ បានចាត់ទុក​ការសិក្សា វ​បស្ស​នា ដែល​ជា​កន្លែង​សិក្សា​ធម៌​អា និង​សម្មាធិ រំងាប់​អារម្មណ៍ ភាព​ស្ងប់ ស្ងាត់​ក្នុង​ចិត្ត គឺជា​កន្លែង​ល្អ​មួយ សម្រាប់​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​ណា ដែល​ចង់​មក​រៀន​ធម៌ និង​សម្មាធិ នៅ​កន្លែង​ស្ងប់ស្ងាត់ ឬក៏​អាច​ជា​កន្លែង​ព្យាបាល​ជំងឺ​មួយ​ផង​ដែរ ពីព្រោះ​ពេលខ្លះ យើង​ព្យ​បាល ជំងឺ​ដោយ​ថ្នាំពេទ្យ​មិនត្រូវ យើង​អាច​មក​រក​កន្លែង​ស្ងប់ស្ងាត់​ក្នុង​ចិត្ត ដើម្បី​ព្យាបាល​ជំងឺ​បាន​ផង ដែរ ។

​ឆ្លៀត​ក្នុង​ឱកាស​សំណេះសំណាល ជាមួយ​ប្រជាពលរដ្ឋ​នៅក្នុង​ពិធី​នោះ​ដែរ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏បាន​លើកឡើង​ពី​ការខិតខំ​របស់​រាជរដ្ឋាភិបាល​ ​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ក្រុម​ការងារ​គណៈ​ប​ប្រជាជន​កម្ពុជា ។​

​ក្នុង​ពិធី​នោះ​ក៏​មាន​ការចូលរួម​ពី​សំណាក់​មន្ត្រីរាជកា​រកង​កម្លាំប្រដាប់អាវុធរប​ស់ រាជរដ្ឋាភិបាល  និង​ប្រជា ពលរដ្ឋ​ជាច្រើន​កុះករ​ផង​ដែរ ។​(​សរុប 3600 នាក់​) ​នៅក្នុង​ឱកាស់​បុណ្យ​ឆ្លង​ព្រវិហារវ​ត្ត​ពោធិ៍​អណ្តែត​នេះ​ ឯកឧត្តម​បាន​ចូល​បច្ចយ័​កសាង​វត្ត​២០​លាន​រៀល រោង​ទិស​នី​មួយៗ​និង​ព្រះសង្ឃ ចូល​បច្ចយ័ ១៥.៤០០០០០ រៀល​(​ដប់​ប្រាំ​លាន​សែសិប​ម៉ឺន​រៀល​)​យាយជី​តាជី​និង​យ​វជ​នង​យ​វជន​និង​កាយ​រិទ្ធ  ​មាន​ក្រណាត់ស​១​ដុំៗ​និង​ប្រាក់ ២០០០០ រៀល​ ​ពិធី​បុណ្យ​បញ្ចុះ​ខណ្ឌ័សីមា វត្ត​ពោធិ៍​អណ្តែត មាន​វត​មរយៈ​ពេល​បួន​យប់​បី​ថ្ងៃ​ចាប់​តាំ​ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភះ​ឆ្នាំ​២០១៧​។​ ​ពិធី​រាប់​បាត​ចំនួន ២០០​អង្គ​កាលពី​ថ្ងៃ​ទី​១​ខែ​៣​ឆ្នាំ​២០១៧​។​ ប្រវត្តិ​ការកសាង​វត្ត​ពោធិ៍​អណ្តែត​បាន​កើត​ឡើង​ជាង​ពី​រយ​ឆ្នាំ​មក​ហើយ​រង់ចាំ​អាន​លេខ​ក្រោយ​យ​៕
លោក ហុក វិបុល​

 

IMG-20170304a (5) IMG-20170304a (1) IMG-20170304a (2)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.