ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ! ==> លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា អញ្ជើញអមដំណើរថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនវីរកងទ័ពនៅសមរភូមិមុខទិសប្រាសាទព្រះវិហារ ==> ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង...

លោកជំទាវ​ម៉ៅ​មាល័យ​បាន​នាំយក​អំណោយ​ជូន​ដល់​មន្ត្រីរាជការ​ក្នុងឱកាស​ទិវា​សិទ្ធ​នារី​អន្តរជាតិ​៨​មិនា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ ព្រឹក​ថ្ងៃ​ទី​៣ ខែ​មិនា ឆ្នាំ​២០១៧ ក្នុង​ថ្ងៃ​ទិវា​សិទ្ធ​នារី​អន្តរជាតិ ៨ មិនា​នេះ មន្ត្រីរាជការ​ចំនួន​២០០​នាក់ បាន​ទទួល​អំណោយ​ពី​លោកជំទាវ ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ប្រធានកិត្តិយស​មាគ​ម​ន៍​នារី​កម្ពុជា​ដើម្បី​សន្តិភាព​អភិវឌ្ឍន៍ និង​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​មន្ត្រី​អមដំណើរ​ជា​ច្រើន​នាក់​ទៀត នៅ​សាលប្រជុំ​សាលា​ស្រុក​អូរជ្រៅ ស្ថិតក្នុង​ភូមិ​កូប ឃុំ​កូប​លិច ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុងនោះ លោក សាន ស៊ានហូ អភិបាលស្រុក​អូរ​ជ្រៅ​បាន​មានប្រសាសន៍ថា ថ្ងៃនេះ​ជា​ថ្ងៃ​១​ដ៏​មហាអស្ចារ្យ ដែល​ស្រុក​អូរជ្រៅ​បាន​ប្រារព្វ​ពិធី​មិ​ទ្ទិញ​ទិវា អន្តរជាតិ​៨ មិនា ឆ្នាំ​២០១៧ ខួប​លើក​ទី​១០៦ ក្រោម​ប្រធានបទ​ស្ត្រី ដើម្បី​សុខសន្តិភាព​និង​អភិវឌ្ឃន៍​ភាព ក្នុង​គោលបំណង​រំលេច​ពី​តម្លៃ​សន្តិភាព និង​ការលើក​កំពស់​របស់​ស្ត្រី ក្នុង​វប្បធម៌​អហឹង្សា ដែល​រាជរដ្ឋាភិបាល​បាននិងកំពង់​គាំទ្រ ដើម្បី​ជម្រុញ​ឲ្យមាន​ការចូល​រួម​ពី​ស្ថាប័ន រួម​ទាំង​បុរស់​ស្ត្រី ដើម្បី​អភិវឌ្ឍន៍​សង្គម​ឆ្ពោះ​ទៅ​លើ​ក​កំពស់​សិទ្ធិនារី​ស្ថានភាព ជីវភាព ឋានៈ​តួនាទី របស់​ស្ត្រី​ក៏ដូចជា​សុខុមាលភាព​សង្គម​ដោយ​ធ្វើ​ការទប់ស្កាត់​និង​កាត់បន្ថយ​អំពើហឹង្សា​ព្រមទាំង​ដោះស្រាយ​ជម្លោះ​នានា​ដោយ​សន្តិវិធី ។

​លោក សាន ស៊ានហូ បាន​បញ្ជាក់ទៀតថា មូលហេតុ​នៃ​ការជ្រើសរើស​ប្រធានបទ ស្ត្រី​ដើម្បី​សុខសន្តិភាព​និង​វឌ្ឍនភាព​នេះ ដោយសារ​សមភាព​យេនឌ័រ​និង​ការបង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​គឺជា​កក្តា​រួមចំណែក​ធ្វើឲ្យ​សន្តិភាព សន្តិ សុខ និង​អភិវឌ្ឍន៍ភាព​យូរអង្វែង​របស់​សង្គម​ជាតិ ។​

​លោក សាន ស៊ានហូ បាន​បញ្ជាក់ទៀតថា សុខ​សន្តិភាព​នេះ ហើយ​វា​មាន​សារៈសំខាន់​ណាស់​ដែល​ជា​បំណងប្រាថ្នា​របស់​បុគ្គល​គ្រប់រូប​គ្រប់​វ័យ​ព្រោះ​បើ​មាន​សុខសន្តិភាព​មាន​ការអភិវឌ្ឍន៍​គ្រប់​វិស័យ​និង​គ្រប់​ទីកន្លែង ។​

​នៅក្នុង​នោះ​ផង​ដែរ លោកជំទាវ ជូ ប៊ុន​អេង ក៏​បាន​មានប្រសាសន៍​ដែរ​ថា សព្វថ្ងៃ​នេះ​ស្ត្រី​ក៏​អាច​បំរើ​ការងារ​ក្នុង​វិស័យ​សាធារណៈ និង​នយោបាយ​បានដែរ ដើម្បី​លើក​កំពស់​សមភាព​យេ​ឌ័​រ​ក្នុងការ​ធ្វើ​សេចក្តីសម្រេច​គ្រប់​កំរិត និង​ការបញ្ជ្រាប​យេនឌ័រ ក្នុង​គោលនយោបាយ ផែនការ និង​កម្មវិធី​តាម​វិស័យ បាននិងកំពង់​រួមចំណែក​ធ្វើ​ការឆ្លើយតប​ទៅ​និង​គោលនយោបាយ​របស់​រដ្ឋាភិបាល ដែល​បាន​ចូលរួម​របស់​ស្ត្រី​ក្នុង​វិស័យ​សាធារណៈ ចំពោះ​មន្ត្រីរាជការ​ជា​ស្ត្រី​កើតឡើង​ពី ៣៧% ដល់​៤០% ស្ត្រី​ក្នុង​តួនាទី​ធ្វើ​សេចក្តីសម្រេច​បាន ចាប់ពី​ថ្នាក់ អគ្គនាយក ដល់​ការយាល័យ ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ៕

 

IMG-20170303-WA0054 IMG-20170303-WA0052 IMG-20170303-WA0051 IMG-20170303-WA0057

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.