ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន

ឯកឧត្តម សួន បវរ បាន​ចូលរួម​បើក​កិច្ចប្រជុំ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទីមួយ​២​ខែ​ឆ្នាំ​២០១៧

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ កិច្ចប្រជុំ​ការអនុវត្ត​ផែនការ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើកទីមួយ​២​ខែ​ឆ្នាំ​២០១៧​កន្លងមក មាន​ការចូលរួម ឯកឧត្តម សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​១​ខែ​មិនា​ឆ្នាំ​២០១៧​នេះ​នៅ​សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។

លោក​វរៈសេនីយ៍ឯក ស​ប៊ុន​សឿង​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរៈសេនីយ៍ឯក ចាប​សុ​ផា​ឬ​ទ្ធិ​ស្នងការរង​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។​ក្នុងនោះ​លោក​ស​ប៊ុន​សឿង​បាន​មានប្រសាសន៍ថា​យោង​ផែនការ​លេខ ០១ ផ ក ចុះ​ថ្ងៃ​ទី​១៣​ខែ ធ្នូ ឆ្នាំ​២០១៦​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១​របស់​រដ្ឋាភិបាល​លទ្ធផល​លើ​ក​ទី​១​ឆ្នាំ​២០១៧​នេះ​បាន​ធ្វើ​ការផ្សព្វផ្សាយ​និង​អប់រំ​ខ្លី​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ភូមិ ឃុំ​មាន​សុ​វត្តិភាព​បាន​ចំនួន​៦៣៧​លើក​មាន​អ្នកចូលរួម​សរុប​៤១.៤១០​នាក់​ស្រី​២០.៩៤០​នាក់ វេទិកាសាធារណៈ​៥១៥​លើក អ្នកចូលរួម​១០.៦១១​នាក់​ស្រី​៥.៣៣០​នាក់ គ្រឹះស្ថាន​អប់រំ​១២២​លើក​អ្នកចូលរួម​៣០.៧៩៩​នាក់​ស្រី​១៥.៦៣៤​នាក់ ។​

​លោក ស ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា កន្លងមក ស្នងការ​ខេត្ត​និង​អាវុធហត្ថ​ខេត្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បាន​៤៨​ករណី ឃាត់ខ្លួន​១០៩​នាក់​ស្រី​៣​នាក់​ក្នុងនោះ​ករណី​ជួញដូរ មាន​២២​ករណី​ឃាត់ខ្លួន​បាន​៣៥​នាក់​ស្រី​២​នាក់​រឹបអូស​បាន​វត្ថុ​តាង​រួមមាន​ម៉ា​ទឹកកក​៤០​ថង់​តូច ថ្នាំ​យ៉ាបា WY ១៧០​គ្រាប់ ករណី​ប្រើប្រាស់​២៣​ករណី​ឃាត់ខ្លួន​៦៨​នាក់ ស្រី​១​នាក់​រឹបអូស​វត្ថុតាង មាន​ម៉ា​ទឹកកក​២​ថង់​តូច ករណី​រក្សាទុក​៣​ករណី​ឃាត់ខ្លួន​៦​នាក់​រឹបអូស​វត្ថុតាង​មាន​ម៉ា​ទឹកកក​៣​ថង់​តូច​ថ្នាំ​គ្រាប់អិច​ស្តា​សី​០.៥​គ្រាប់ ។​

​លោក ស​ប៊ុន​សឿង បាន​បញ្ជាក់ទៀតថា បញ្ហា​ប្រឈម​សព​ថ្ងៃនេះ​អ្នកជួញដូរ​គ្រឿងញៀន​នៅ​តំបន់​មាន​ស្ថានភាព​ភូមិសាស្ត្រ​ស្មុគស្មាញ និង​នៅ​ឆ្ងាយ​ពី​ទីប្រជុំជន​ដែល​ពុំ​មាន​សមត្ថកិច្ច​និង​ប្រជាពលរដ្ឋ​នៅ ខ្វះ​ធនធាន​និង​ថវិការ​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​នៅ​មាន​កម្រិត​និង​ពុំ​ទាន់​ចំ​គោលដៅ​ទាំងស្រុង​នៅឡើយ ។​

​ក្នុងនោះ ឯកឧត្តម សួន បវរ ក៏​បាន​មានប្រសាសន៍​ដែរ​ថា លោក​បាន​ឲ្យ​កំលាំង​សមត្ថកិច្ច​ប្រឆាំង​និង​បង្ក្រាប​គ្រឿងញៀន​ទាំងអស់​ត្រូវ​សហការ​ជាមួយ​ស្ថាន​នី​យ​វុទ្យុ ទូរទស្សន៍ កា​សែក វេ​បផ្សាយ និង​ហ្វេ​ប៊ុក​ក្នុង​ខេត្ត​ឲ្យបាន​ល្អ បើក​វេទិការ​ជួបជុំ​ប្រជាពលរដ្ឋ​ពិ​ភគ្សា​គ្នា​ពី​ផលប៉ះពាល់​គ្រឿងញៀន​ចំពោះ​សង្គម ត្រូវ​ចុះ​ពិនិត្យ​រក​សារធាតុ​ញៀន​លើ​អ្នក​បើក​រថយន្ត​ឈ្នួល​និង​រថយន្ត​ដឹកទំនិញ​និង​អ្នក​រត់​តាក់​សុីតាម​គោលដៅ​សំខាន់ៗ ត្រូវ​ចុះ​ពិនិត្យ​រក​សារធាតុ​ញៀន លើ​មន្ត្រី​នគរបាល​ក្រុង​ស្រុក តាម​ការស្ម័គ្រចិត្ត ត្រូវ​ចុះ​ពិនិត្យ​រក​សារធាតុ​ញៀន​នៅតាម​គ្រិះស្ថានសិក្សា សណ្ឋាគារ ផ្ទះសំណាក់ ក្លឹប​កំសាន្ត និង​ត្រូវ​តាមដាន​សង្កេត​ក្រុមយុវជន​ងាយ​រងគ្រោះ​ដោយសារ​គ្រឿងញៀន ក្រុម​យុវជន​ទាំង​ក្នុង​និង​ក្រៅ​ប្រព័ន្ធ​អប់រំ ស្ត្រី​រកស៊ី​ផ្លូវភេទ បុរស​ស្រឡាញ់​បុរស  កុមារ​ងាយ​រងគ្រោះ​និង​ជន​ចំណាកស្រុក​ជាដើម​៕

 

IMG-20170301-WA0005 IMG-20170301-WA0000

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.