ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង ចែកអំណោយ និងបណ្ណសរសើរជូនដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សពូកែផ្នែកគណិតវិទ្យា នៅវិទ្យាល័យព្រះបាទសុរាម្រឹត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ឆ្នាំង)៖ សិស្សានុសិស្សវិទ្យាល័យព្រះបាទសុរាម្រឹតចំនួន២៣នាក់ ជាសិស្សពូកែឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសិស្សពូកែប្រឡងជាប់ផ្នែកគណិតវិទ្យា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ បានទទួល អំណោយ និងបណ្ណសរសើរពីលោកស្រី ប៊ន សុភី តំណាងលោក ស៊ុន សុវណ្ណរិទ្ធិ ប្រធានគណបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ឆ្នាំង។

លោក យិន សាវ៉េន ប្រធានគណបក្សប្រជាជនក្រុងកំពង់ឆ្នាំង បានឲ្យដឹងថា លទ្ធផល នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២០-២០២១ នៅក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត មានបេក្ខជនមកប្រឡងសរុប ចំនួន៤៦២នាក់ ស្រី២៥៨នាក់ ជាលទ្ធផលប្រឡងជាប់ចំនួន២៧៣នាក់ ស្រី១៦០នាក់ ស្មើនិង៥៩,១០% ក្នុងនោះនិទ្ទេស A ៧នាក់ ស្រី៣នាក់ B ចំនួន ២៤នាក់ស្រី ១៣នាក់ C ៣៦នាក់ ស្រី២៤នាក់ D ចំនួន ៨០នាក់ ស្រី៥៣នាក់ និង E ចំនួន ១២៦នាក់ ស្រី៧១នាក់។ ដោយឡែក សិស្សពូកែប្រលងជាប់គណិតវិទ្យា សម័យប្រឡងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ ជាលទ្ធផលទទួលបានមេដាយប្រាក់ចំនួន៦នាក់ និងមេដាយសំរឹទ្ធចំនួន១១នាក់។

លោកស្រី ប៊ន សុភី បានណែនាំថា ប្អូនៗក្នុងនាមជាសិស្សានុសិស្ស និងជាយុវជនត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អស្ដាប់ពុកម៉ែ និងជាសិស្សពូកែត្រូវស្ដាប់គ្រូ។ ត្រូវខិតខំហាត់ពត់លត់ដំព្យាយាមតស៊ូរៀនសូត្រទើបមានអនាគតល្អ ដែលអាចក្លាយជាថ្នាក់ ដឹកនាំទៅអនាគត ក្នុងស្ថាប័នជាតិដើម្បីជួយកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ។

ទន្ទឹមនេះដែរប្អូនៗ ត្រូវចូលរួមទាំងអស់គ្នាក្នុងការ គោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាព និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន កុំប្រព្រឹត្តនូវអំពើខុសច្បាប់នានាដែលនាំឲ្យខូចអនាគតរបស់ខ្លួន។ ត្រូវចូលរួមផ្សព្វផ្សាយប្អូនៗ នៅក្នុងក្រុមគ្រួសារ និងនៅក្នុងមូលដ្ឋានឲ្យចូលរួមចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ១៩ ឲ្យបានទាំងអស់គ្នា។

ដោយឡែក អំណោយរបស់លោក ស៊ុន សុវណ្ណរិទ្ធិ បានចែកជូនដល់សិស្សវិទ្យាល័យសុរាម្រឹត រួមមាន៖ សៀវភៅចំនួន២៧០០ក្បាល បានជូនដល់សិស្សនិទ្ទេស A និងសិស្សទទួលបានមេដាយប្រាក់ ទទួលបានថវិកាចំនួន១៥ ម៉ឺនរៀលសៀវភៅ ១០ក្បាល និងបណ្ណសរសើរ១ ច្បាប់ផងដែរ។ ចំណែកសិស្សទទួលបានមេដាយសំរឹទ្ធ ទទួលបានថវិកាចំនួន ១១ ម៉ឺនរៀល និងសៀវ ភៅ ១០ក្បាលផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.