ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ បង្កើតទំព័រហ្វេសប៊ុកដាច់ដោយឡែកពីទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គភាពខ្លួន ដើម្បីត្រៀមលក្ខណៈឆ្លើយតបជូនសាធារណជន

ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះជាង៣០០គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ ទទួលបានអំណោយពីអង្គការមូនិធិសប្បុរសធម៌ «ឆឺជី»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះជាង៣០០គ្រួសារ ទទួលបានអំណោយមួយចំនួនពីអង្គការមូនិធិសប្បុរសធម៌ «ឆឺជី» ក្រោមការសម្របសម្រួលពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ សំរាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។

ពិធីចែកអំណោយនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ នៅបរិវេណវត្តតាំងក្រសាំងខាងត្បូង ស្ថិតក្នុងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ក្រោមវត្តមានលោក ហែម ដារិទ្ធ អភិបាលខណ្ឌ និងភរិយា ព្រមទាំងមានការចូលរួមពីមន្រ្តីរាជការ មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីនគរបាល រួមជាមួយលោក សៀ ម៉ីងស៉ីន ប្រធានអង្គការមូនិធិសប្បុរសធម៌ «ឆឺជី» និងប្រជាពលរដ្ឋជាច្រើននាក់។

លោក សៀ ម៉ីងស៊ីន ប្រធានអង្គការមូនិធិសប្បុរសធម៌ «ឆឺជី» បានឲ្យដឹងថា អង្គការមូលនិធិសប្បុរសធម៌ «ឆឺជី» ត្រូវបានបង្កើតឡើងដំបូងនៅតៃវ៉ាន់ ជាមូលនិធិពុទ្ធសាសនាក្រៅរដ្ឋាភិបាល បង្កើតឡើងដោយភិក្ខុ នី ជីនយៀន ដោយស្មារតីបំពង់ឫស្សីសន្សំកុសលចាប់ផ្ដើមពីស្ត្រី៣០នាក់ សន្សំថវិកាពីការទិញម្ហូប រួមជាទឹកចិត្តស្តួចស្តើងជារៀងរាល់ថ្ងៃ ដើម្បីជួយអ្នកមានទុក្ខ។

លោកបានបន្តថា មកទល់បច្ចុប្បន្នដំណើរការមនុស្សធម៌ «ឆឺជី» ស្មារតីបំពង់ឫស្សីសន្សំកុសលនេះ មានរយៈជាង៥៥ឆ្នាំ បោះជំហានជាអន្តរជាតិជំនួយបានជាង១០០ប្រទេស និងមានទីស្នាក់ការជាង៦០ប្រទេសស្មើនិងជាង ៦០០កន្លែង នៅក្នុងទ្វីបទាំង៥។ មានបេសកកម្ម ៤ធំៗ និងចែកចេញជា៨ផ្នែក: ផ្នែកមនុស្សធម៌ ផ្នែកសុខាភិបាល ផ្នែកសុជីវធម៌ ផ្នែកអប់រំ ផ្នែកជំនួយសង្គ្រោះអន្តរជាតិ ផ្នែកបរិច្ចាគខួរឆ្អឹង ផ្នែកបណ្តុះធនធានអ្នកស្ម័គ្រចិត្ត ផ្នែកអប់រំបរិស្ថាន។ ឆឺជី អនុវត្តន៍តែការងារមួយគត់ គឺការសាបព្រោះគ្រាប់ពូជនៃក្តីស្រឡាញ់ បំផុសក្តីស្រឡាញ់របស់មនុស្សម្នាក់ៗ ដើម្បីជួយដល់មានទុក្ខ និងគោរពសាសនានៃមនុស្សម្នាក់ៗ រាងៗខ្លួន។

អភិបាលខណ្ឌពោធិ៍សែនជ័យ បានកោតសរសើរចំពោះទឹកចិត្តក្នុងការចែករំលែក របស់អង្គការសប្បុរសធម៌ «ឆឺជី» ដែលបាននាំមកនូវអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ កំពុងជួបការខ្វះខាត នាពេលនេះ។ លោកបានបន្តថា ការចែករំលែកនេះ គឺជាទឹកចិត្តស្មោះសរបំផុត សំរាប់មនុស្សជាតិដែលរស់ក្នុងពិភពលោកតែមួយ ជាពិសេសការជួយចំគោលដៅ ចំពោះប្រជាពលរដ្ឋដែលបានជីវភាពខ្វះខាតពិតប្រាកដ។

លោក ហែម ដារិទ្ធ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ត្រូវចេះ ប្រុងប្រយ័ត្នការពារខ្លួនពីការឆ្លងកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា «៣កុំ និង៣ការពារ» ជាមួយនិងការមានអនាម័យ ឲ្យបានខ្ជាប់ខ្ជួននៅបរិស្ថានជុំវិញខ្លួន ក្នុងនោះការរក្សាបរិស្ថាន ក៏ជាផ្នែកមួយសំខាន់ផងដែរ សំរាប់សុខភាពរបស់ប្រជាពលរដ្ឋ ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះទុកដាក់សំរាមអោយបានត្រឹមត្រូវផងដែរ។

គូសបញ្ជាក់ថា អំណោយដែលអងមគការមូនិធិសប្បុរសធម៌ «ឆឺជី» ផ្តល់ជូនដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និងជនងាយរងគ្រោះជាង៣៥០គ្រួសារ នាពេលនេះរួមមាន៖ ឃីតមួយកញ្ជប់ មីមួយកេស អង្ករ៤០គីឡូក្រាមផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.