ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ក្រសួងវប្បធម៌ ប្រឹងប្រែងទប់ស្កាត់ការទន្រ្ទានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ ដោយខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ ស្តីពី «ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១នៃ វិធានការ និងការការពារសកម្មភាពទន្រ្ទានទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់»។ អង្គសិក្ខាសាលា បានធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ នៅសណ្ឋាគារសុខាល័យ អង្គរ (SOKHALAY ANGKOR RESORT & SPA) ខេត្តសៀមរាប។

អង្គសិក្ខាសាលា ទទួលបានការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជា ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទូទាំងរាជធានី-ខេត្ត ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការ លើកឡើងបង្ហាញ ពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែលជាកេរ្តិ៍ដំណែលបន្សល់ទុក ដោយបុព្វបុរស ហើយបានក្លាយជា សម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ ជាបន្តបន្ទាប់ ដោយសារកត្តាមនុស្ស តាមរយៈសកម្មភាពផ្សេងៗដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ និងការ ជីក រុករកវត្ថុបុរាណដោយខុសច្បាប់ជាដើម។

រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានថ្លែងថា គោលបំណងនៃសិក្ខាសាលាថ្នាក់តំបន់នេះ គឺដើម្បីលើកឡើងនូវមតិយោបល់មកពិភាក្សា ពីការការពារដោយបើកចំហនៃបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់យើង ត្រូវបានគេស្គាល់ និងមិនទាន់ត្រូវបានរកឃើញ។

ភាគីទាំងអស់កំពុងប្រមូលផ្តុំគ្នាក្នុងស្មារតីនៃកិច្ចសហប្រតិបត្តិការអ្នកជំនាញ ពីគ្រប់ស្ថាប័នពាក់ព័ន្ធដែលមានជាប្រធានបទ និងអនុសាសន៍ផ្សេងៗ ដើម្បីជាប្រយោជន៍ក្នុងការការពារ និងអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិរបស់យើងទាំងអស់គ្នា ក៏ដូចជាដើម្បីប្រមូលចងក្រងពីបញ្ហាប្រឈម និងដំណោះស្រាយនានាសម្រាប់ជាមាគ៌ាមួយឆ្ពោះទៅកាន់សិក្ខាសាលា ឬសន្និសីទផ្សេងៗទៀតនាពេលអនាគត ពិសេសជាមួយប្រទេសអាស៊ាន និងពិភពលោក៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.