ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ថ្ងៃស្អែកសម្តេចតេជោ បន្តជួបសន្ទនាជាមួយលោក មីង អោង ឡាំង ពិភាក្សាលើបញ្ហារបស់មីយ៉ាន់ម៉ា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងនាយឧត្តមសេនីយ៍ មីង អោង ឡាំង មេដឹកនាំជាន់ខ្ពស់របស់មីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន ដើម្បីបន្តពិភាក្សារកដំណោះស្រាយលើវិបត្តិនៅមីយ៉ាន់ម៉ា។

ព័ត៌មាននេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន បញ្ជាក់នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក អ៉ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២នេះ តាមប្រព័ន្ធវីដេអូ។

សម្តេចតេជោ ហ៊ុន សែន បានជម្រាបទៅនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ជំនួបរវាងសម្តេច និងនាយឧត្តមសេនីយ៍ មីង អោង ឡាំង នៅថ្ងៃស្អែកនេះ ដើម្បីចង់ដឹងលើបញ្ហានានាដែលកំពុងវិវឌ្ឍនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

លោកបណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះ «សម្តេចនឹងជួបជាមួយនាយឧត្តមសេនីយ៍ មីង អោង ឡាំង តាមប្រព័ន្ធវីដេអូ ដើម្បីចង់ដឹងការងារពាក់ព័ន្ធបញ្ហាមីយ៉ាន់ម៉ា។ សម្តេចតេជោ បានគូសបញ្ជាក់ដែរថា បញ្ហាមីយ៉ាន់ម៉ា មានភាពស្មុគស្មាញមែនទែន ដោយសារមីយ៉ាន់ម៉ា មានរដ្ឋាភិបាលពីរ រួមទាំងរដ្ឋាភិបាលស្រមោល»។

បើតាមលោកបណ្ឌិត កៅ គឹមហួន នៅក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាព្រឹកមិញនេះ សម្តេចតេជោ បានជម្រាបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នូវអ្វីដែលសម្តេចធ្លាប់បានជម្រាបនាយឧត្តមសេនីយ៍ មីង អោង ឡាំង ពាក់ព័ន្ធការចូលរួមកិច្ចប្រជុំអាស៊ាន។

សម្តេចតេជោ បានជម្រាបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា សម្តេចធ្លាប់ប្រាប់នាយឧត្តមសេនីយ៍ មីង អោង ឡាំង ថា សម្តេចនឹងអញ្ជើញលោក មីង អោង ឡាំង ចូលរួមកិច្ចប្រជុំអាស៊ាន បើមានវឌ្ឍនភាពលើការអនុវត្តន៍គោលការណ៍ឯកច្ឆន្ទទាំង៥របស់អាស៊ាន។ ប៉ុន្តែបើមិនមានទេ ត្រូវត្រៀមបញ្ជូនតំណាងមិនជាប់ពាក់ព័ន្ធនយោបាយចូលរួមកិច្ចប្រជុំនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.