ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

អភិបាលខេត្តកំពង់ចាម៖ ជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម ក្នុងបរិបទកូវីដ១៩! សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ចំនួន១១៨នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានសម្ដែងនូវសេចក្តីរំភើបរីករាយជាមួយអាណាព្យាបាល និងសិស្ស ដែលប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A កន្លងទៅថ្មីៗនេះ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា វាជាប្រវត្តិសាស្ត្រសម្រាប់ខេត្តកំពង់ចាម ក្នុងបរិបទកូវីដ១៩ ដែលសិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A ចំនួន ១១៨នាក់ ក្នុងនោះក្រុងកំពង់ចាមមានចំនួន ៣២នាក់។ ទន្ទឹមនឹងនេះដែរ លោកអភិបាលខេត្ត សូមវាយតម្លៃខ្ពស់ចំពោះលទ្ធផលនេះ ដែលបានមកពីការខិតខំរបស់ក្មួយៗសិស្សានុសិស្ស នៅក្នុងបរិបទជំងឺកូវីដ១៩ បើទោះបីជាមិនបានរៀននៅក្នុងសាលារៀនពេញលេញយ៉ាងណាក៏ដោយ ប៉ុន្តែក្មួយៗ បានខិតខំព្យាយាមសិក្សា រហូតទទួលបានលទ្ធផលដូចថ្ងៃនេះ។

លោកអភិបាលខេត្ត បានលើកយកកត្តា ៤យ៉ាង ដែលជំរុញធ្វើឲ្យការសិក្សារបស់ក្មួយៗ ទទួលបានជោគជ័យក្នុងនោះ៖

*ទី១៖ ផ្ដើមចេញពីការតាំងចិត្តខិតខំព្យាយាមសិក្សាដោយខ្លួនឯង និងការសែបគប់មិត្តល្អ
*ទី២៖ ផ្ដើមចេញពីអាណាព្យាបាល ដែលបានរៀបចំ ពេលវេលា សម្ភារ និងថវិកា ពោលគឺពួកគាត់បានផ្ដល់ឱកាសគ្រប់គ្រាន់ ដើម្បីឱ្យក្មួយក្មួយបានរៀនសូត្រ
*ទី៣៖ កត្តាសង្គមកម្ពុជាយើងបច្ចុប្បន្ន កំពុងតែឱ្យតម្លៃទៅលើអ្នកចេះដឹង ដែលចំណុចនេះធ្វើឲ្យក្មួយៗ កាន់តែខិតខំស្វែងរកចំណេះដឹងនោះ
*ទី៤៖ កត្តាសុខសន្តិភាព ដែលបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដោយមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ប្រសិនបើប្រទេសរបស់យើងគ្មានសុខសន្តិភាពទេនោះ ក្មួយៗក៏មិនអាចមាន ឱកាសបានសិក្សារៀនសូត្រនោះដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.