ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រថយន្ដជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ចែករំលែក៖

ភ្នំពេញ ៖ឲ បើយោងតាមនាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃអង្គារ៍ ទី២៥ ខែមករា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ដម៉ាក Ford Ranger Pick-up ចំនួន១៩គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ស ខេង ជូនវរសេនាតូចនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ និងស្នងការនគរបាលខេត្តជាប់ព្រំដែន ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណ ១០៥រូប។

ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី លោក នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ បានធ្វើសេចក្ដីរាយការណ៍ ស្ដីពីការបែងចែករថយន្ដ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោម ជូនដល់វរសេនារតូចនគរបាលការពារព្រំដែនប្រចាំភូមិភាគទី១ ភូមិភាគទី២ និងភូមិភាគទី៣ ជូន សម្ដេចក្រឡាហោម និងអង្គពិធីថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែល សម្តេច បានឆ្លៀតយកពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ១៩ គ្រឿង ជូនវរសេនាតូចការពារព្រំដែនប្រចាំភូមិភាគទី១ ទី២ និងទី៣ នាព្រឹកនេះ។

លោក នាយឧត្តមសេនីយ៍ បានបន្ដថា អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ នឹងរៀបចំកត់ត្រារថយន្តទាំង ១៩គ្រឿងនេះ ចូលក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋរបស់ក្រសួងមហាផ្ទៃ តាមបែបបទ និងនីតិវិធីជាធរមាន។ ឯកឧត្តម នាយឧត្តមសេនីយ៍ បានបន្ថែមថា ជារួម អំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រហោម ទាំង ៦លើក មានរថយន្តសរុបចំនួន២៦៤ គ្រឿង ក្នុងនោះ ម៉ាក Mazda Pick-Up ៣៣គ្រឿង និងម៉ាក Ford Ranger Pck-Up ២៣១គ្រឿង។

នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សម្ដេច ពិតជាមានសេចក្ដីរីករាយ ដែលបានចូលរួមសារជាថ្មីម្ដងទៀត ក្នុងការបែងចែក និងប្រគល់ដល់អង្គភាពនគរបាលជាតិកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់បំពេញបេសកកម្មរបស់ខ្លួន។

សម្ដេចក្រឡាហោម បានបញ្ជាក់ថា នេះជាលើកទី៦ហើយ ដែលបានចែករថយន្ដ Ford Ranger Pck-Up ដល់អង្គភាពនគរបាលជាតិទូទាំងប្រទេស តាំងពីឆ្នាំ២០១៩មក មានចំនួនសរុប ២៦៤គ្រឿង។ សម្ដេច ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវថែទាំរថយន្ដទាំងនោះ ឱ្យប្រើប្រាស់យូរអង្វែង សម្រាប់បម្រើក្នុងវិស័យនគរបាលជាតិ។

ឆ្លៀតឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលជាតិ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន ព្រមទាំងបទល្មើសផ្សេងៗទៀត ដើម្បីឱ្យសង្គមជាតិកម្ពុជា មានសុខសន្ដិភាព។ សម្ដេច បានផ្ដាំផ្ញើដល់កងកម្លាំងនគរបាលជាតិ ត្រូវបន្ដប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងចូលរួមរំលែកមរណៈទុក្ខឫមួយគ្រួសារ នគរបាលជាតិ ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ក្នុងបេសកកម្មបំពេញភារកិច្ចជាកម្លាំងជួរមុខជូនប្រទេសជាតិទប់ស្កាត់ និងប្រឆាំងជាមួយជំងឺកូវីដ-១៩៕

                     

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.