ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

រដ្ឋបាលខេត្តកោះកុង ណែនាំពីវិធានការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យ នៅក្នុងឱកាសបុណ្យចូលឆាំ្នប្រពៃណីជនជាតិចិន-វៀតណាម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីណែនាំស្តីពីវិធានការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ និងទប់ស្កាត់ និងប្រុងប្រយ័ត្នគ្រោះអគ្គិភ័យជាយថាហេតុ នៅក្នុងឱកាសបុណ្យចូល ឆាំ្នប្រពៃណីជនជាតិចិន វៀតណាម នៅទូទាំងខេត្តកោះកុង។

បន្ថែមពីនេះ រដ្ឋបាលខេត្ត បានបញ្ជាក់ថា ដើម្បីទប់ស្កាត់ឱ្យបានរាល់ទង្វើខុសឆ្គង និងសកម្មភាពធ្វេសប្រហែស ខាងលើនេះ និងធានាបាននូវការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រដ្ឋបាលខេត្តកោះកុង សូមដាក់ចេញនូវវិធានការ និងធ្វើការណែនាំដូចខាងក្រោម ៖

*១៖ ហាមដុតផាវ និងកាំជ្រួចគ្រប់ប្រភេទ ដែលជាប្រភពដើមនៃអគ្គិភ័យ និងធ្វើឱ្យរំខានអ្នកដទ ព្រមទាំងធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់សង្គមផងដែរ។
*២៖ ត្រូវចាត់វិធានការឱ្យមានការប្រុងប្រយ័ត្ន ក្នុងការបង្ការនូវគ្រោះអគ្គិភ័យដែលអាចកើតឡើង ជាយថាហេតុ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាមនេះ ជាពិសេសត្រូវចេះ ប្រុងប្រយ័ត្ន ចំពោះភ្លើងទៀន ធូប ភ្លើងចង្ក្រាន ចង្កៀងប្រេង ការតបណ្តាញចរន្តអគ្គិសនី។ល។
*៣៖ អភិបាលក្រុង ស្រុក ត្រូវចាត់វិធានការប្រុងប្រយ័ត្ន និងបង្ក្រាបទប់ស្កាត់នូវរាល់សកម្មភាពខាងលើ នេះ ចៀសវាងនូវគ្រោះមហន្តរាយដល់អាយុជីវិតទ្រព្យស័ម្បត្តិបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួន ត្រូវថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ។
*៤៖ ទន្ទឹមនឹងនេះដែរ រដ្ឋបាលក្រុង ស្រុក ត្រូវបន្តណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន និង
ត្រូវអនុវត្តវិធាការរបស់រាជរដ្ឋាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន វៀតណាម។
*៥៖ ករណ៏រឹងរូសមិនអនុវត្តតាមសេចក្ដីណែនាំនេះ អ្នកប្រព្រឹត្តត្រូវផ្តន្ទាទោសតាមគោលការណ៍ច្បាប់ជាធរមាន៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលខេត្តកោះកុង៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.