ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទគោរពទង់ជាតិ និង ជម្រុញកម្លាំងឲ្យចូលរួមចាក់វ៉ាក់សាំងដូសទី៤ ឲ្យបានគ្រប់គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកម្លាំងក្រោមឱវាទគោរពទង់ជាតិ និង ជម្រុញកម្លាំងឲ្យចូលរួមចាក់វ៉ាក់សាំងដូសទី៤ ឲ្យបានគ្រប់គ្នា

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃចន្ទ ៧រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក ទាំង៩ និង កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បាន ជម្រុញដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវទៅចូលរួមចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ដូសទី៤ (ដូសជម្រុញ)ឲ្យបានគ្រប់គ្នា។ លោកបានចាត់ទុកថា ការចាក់វ៉ាក់សាំងថ្ងៃនេះ គឺជាការលើកកម្ពស់សុខមាលភាពរបស់កម្លាំងនគរបាល ហើយក៏ជាការរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង និងជម្ងឺកូវីដ១៩ផងដែរ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានណែនាំដល់កម្លាំងបាលគ្រប់ការិយាល័យជំនាញ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវ ពង្រឹងលើប្រសិទ្ធភាពការងារ ចំណេះ ជំនាញ វិន័យ ដល់មន្ត្រីក្រោមឱវាទ ត្រូវរួមគ្នាប្រើប្រាស់ទឹកភ្លើងដោយភាពសន្សំសំចៃ ត្រូវបិតទឹក បិតភ្លើងអគ្គីសនី ម៉ាស៊ីនត្រជាក់ ឲ្យបានត្រឹមត្រូវមុនចាកចេញពីកន្លែងធ្វើការ និងត្រូវអនុវត្តតាមវិធានសុខាភិបាល ៣ ការពារ ៣ កុំ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.