ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីមូលដ្ឋានត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឃួង ស្រេង ៖ មន្ត្រីមូលដ្ឋានត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ឃួង ស្រេង ប្រធានគណកម្មាធិការគណបក្សប្រជាជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារជួយខណ្ឌព្រែកព្នៅ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជា នៅតាមសង្កាត់ទាំង៥ ជាបន្តបន្ទាប់ នៅក្នុងខណ្ឌព្រែកព្នៅ ដើម្បីត្រៀមលក្ខណៈក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា សង្កាត់ នាពេលខាងមុខ។
ក្នុងឱកាសចុះសំណេះសំណាលនោះឯកឧត្តម ឃួង ស្រេង បានផ្តាំផ្ញើដល់សមាជិកសមាជិការក្រុមប្រឹក្សាសង្កាត់ទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាថែមទៀត ទៅលើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ដែលបានមករកអាជ្ញាធរឲ្យជួយ ជំរុញការអភិវឌ្ឍន៏មូលដ្ឋាន ជាពិសេសទៀតនោះ គឺបន្តពង្រឹងសុន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន តាគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព ដែលធ្វើឲ្យប្រជាពលរដ្ឋ មានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានសុខដុមរមនាក្នុងការរស់នៅ និងប្រកបរបររកស៊ីលើកតំកើងជីវភាពគ្រួសារ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា យើងជាអ្នកបំរើ ប្រជាពលរដ្ឋ មិនមែនជាចៅហ្វាយប្រជាពលរដ្ឋនោះទេ ពេលបងប្អូនមានការលំបាកយើងជាអ្នកចេញមុខដោះស្រាយ និងគិតគូរពីសុខទុក្ខរបស់បងប្អូន។ ឯកឧត្តម ឃួង ស្រេង បន្តទៀតថា អ្នកការពារ និងអ្នកអភិវឌ្ឍន៍ជាតិ មានមុខដដែលៗ គឺគណបក្សប្រជាជនកម្ពុជា ជាពិសេសស្ថាបនិកសន្តិភាពតែម្នាក់គត់ ដែលបានលៈបង់ និងធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន គឺសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រជាធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងនោះដែរ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាតាមសង្កាត់ទាំង៥ បានឲ្យដឹងថា ក្រោយពីឯកឧត្តម ឃួង ស្រេង បានចុះជួយមូលដ្ឋានខណ្ឌព្រែកព្នៅ បានធ្វើឲ្យភូមិសាស្ត្រខណ្ឌទាំងមូលមានការអភិវឌ្ឍប្រែមុខមាត់ថ្មីយ៉ាងលឿន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់កើតមានខ្វាត់ខ្វែង សំណង់បុរី សំណង់លំនៅដ្ឋាន អគារសាធារណៈនានា បានកើតឡើងយ៉ាងព្រោងព្រាតមិននឹកស្មានដល់ធ្វើឲ្យតំបន់ព្រែកព្នៅ ដែលពីមុនហាក់នៅឆ្ងាយពីទីក្រុង តែព្រែកព្នៅពេលនេះពោរពេញទៅដោយការអភិវឌ្ឍនិងប្រកបដោយមោទនភាព៕
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.