ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

លោក ហ៊ុន ម៉ានី ស្នើរឲ្យយុវជន ស.ស.យ.ក ត្រូវអភិវឌ្ឍសមត្ថភាពខ្លួន ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តាមរយៈការរៀនសូត្រ ធ្វើគំរូល្អ ទាំងការគិត និងការអនុវត្តការងារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើក៏ដូចជាសំណូមពរ ដល់សមាជិក សមាជិកា (ស.ស.យ.ក) ទាំងអស់ ត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀតឱ្យអស់លទ្ធភាព ដើម្បីចូលរួម ចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការខិតខំរៀនសូត្រធ្វើគំរូល្អ និងដំណើរជោគជ័យរបស់ថ្នាក់ដឹកនាំទាំងការ គិត និងការអនុវត្តការងារ។

ការស្នើ និងសំណូមពរដូចនេះ ខណៈ លោក ហ៊ុន ម៉ានី លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត ធ្វើជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការ ឃុំ-សង្កាត់ ក្រុង-ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ខេត្តកំពត នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពត។

លោក ហ៊ុន ម៉ានី បានបន្តថា ក្នុងនាមយុវជន ជាអ្នកបន្តវេន ត្រូវមានភារកិច្ចថែទាំ និងទទួលខុសត្រូវចំពោះជោគវាសនា អនាគតរបស់ប្រទេសជាតិ ដោយមិនត្រឹមតែធ្វើសកម្មភាពជួយលើការងារសង្គម និងការងារមនុស្សធម៌តែប៉ុណ្ណោះទេ។

ជាមួយគ្នានេះដែរ លោក ហ៊ុន ម៉ានី ក៏បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ស.ស.យ.ក. ខេត្តកំពត បានសហការល្អជាមួយនឹងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងខេត្ត ដើម្បីបម្រើការងារសង្គម និងមនុស្សធម៌ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានបានល្អប្រសើរ នារយៈពេលកន្លងមក។

លើសពីនេះទៀត លោក ក៏បានថ្លែងអំណរគុណចំពោះគណៈអភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋានទាំងអស់ ដែលតែង ផ្តល់ឱកាសដល់សមាជិក (ស.ស.យ.ក.) តាមមូលដ្ឋាននីមួយៗ ដោយបានសហការយ៉ាងល្អប្រសើរ។

សកម្មភាពទាំងអស់របស់សមាជិក សមាជិកា (ស.ស.យ.ក) គឺកើតចេញពីការលះបង់របស់សមាជិក សមាជិកា នៅទូទាំងប្រទេស ហើយត្រូវបានទទួលស្គាល់ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងសាធារណជន ដោយបានផ្សារភា្ជប់ស្លាកសញ្ញា នៃស្ថាប័ន និងឯកសណ្ឋាន (ស.ស.យ.ក) ទៅនឹងសកម្មភាពល្អៗ និងភាពវិជ្ជមានសម្រាប់សង្គម។

បន្ថែមពីនេះទៀត លោក ម៉ៅ ធនិន អភិបាលខេត្ត ក៏បានថ្លែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ ទាំងស្មារតីសម្ភារៈ និងថវិការបស់សមាជិក សមាជិកា (ស.ស.យ.ក) ខេត្តកំពតទាំងអស់ ក្នុងការរួមចំណែកជាមួយ រាជរដ្ឋាភិបាលលើវិស័យនានា ក្នុងការកាត់បន្ថយភាពក្រីក្រ និងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈការបណ្ដុះបណ្ដាល យ៉ាងសកម្ម ចូលរួមកំណែទម្រង់រដ្ឋបាលសាធារណៈ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជ រដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដែលបានដាក់ចេញឱ្យអនុវត្តន៍មានប្រសិទ្ធភាព៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.