ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ប្រមាណជាង១ពាន់នាក់ នៅក្រុងកែប តាមបែបគន្លងថ្មី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កែប)៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានបន្តចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ក៏ដូចជាផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋអំពីវិធីសាស្រ្ត ការពារខ្លួនពីជំងឺកូវីដ១៩ នៅក្រុងកែប ខេត្តកែប។

ការបន្តចុះពនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១៦៦៩នាក់ ក្នុងនោះមានស្រ្តីចំនួន១,០១៧នាក់ រួមជាមួយនឹងការផ្សព្វផ្សាយពីមេរោគកាចសាហាវកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ចំនួន៤២៣នាក់ ដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានធ្វើឡើងនាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ នៅអនុវិទ្យាល័យ ហ៊ុន សែន ក្រុងកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយមានការចូលរួមពី លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងលោក ហ៊ុន ម៉ានី, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប, លោកឱសថការី ម៉ែន សុធីរ ប្រធានមន្ទីរសុខាភិបាលខេត្តកែប, លោកស្រី ទិត្យ សុខា អភិបាលក្រុងកែប, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកែប យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ និងក្រុមការងារ រួមជាមួយនឹងថ្នាក់ដឹកនាំរបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ជាច្រើនរូបទៀតផងដែរ។

សូមជម្រាបជូនថា ការពិគ្រោះជំងឺរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរកមេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍(វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួស …។ល។

ក្នុងឱកាសនោះ លោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បន្តចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ របៀបរស់នៅបែបគន្លងថ្មី ដោយវិធានការសុខាភិបាល «៣ការពារ ៣កុំ» របស់រាជរដ្ឋាភិបាល ត្រូវពាក់ម៉ាស់ជាប្រចាំ រក្សាអនាម័យ លាងដៃនឹងសាប៊ូអោយបានញឹកញាប់ យកអាល់កុល ឬ ជែល តាមខ្លួន ការរក្សាគម្លាតសុវត្ថិភាពគឺជាវិធីមួយដ៏ល្អប្រពៃ ក្នុងចំណោមវិធីល្អបំផុតមួយចំនួន ដែលយើងត្រូវអនុវត្តន៍ដើម្បីទប់ស្កាត់នឹងការរាតត្បាតនៃវីរុសកូវីដ-១៩ សង្គ្រោះបឋម ព្រមទាំងពិនិត្យសុខភាព និងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋនៅក្រុងកែប ខេត្តកែប ដែលជាអំណោយដ៏ថ្លៃថ្លារបស់ លោក ហ៊ុន ម៉ានី។

លោកបន្ថែមថា ការចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងខេត្តកែប ចំនួន០៣លើក សរុបបានចំនួន ៥,៧១២នាក់ ( ប្រាំពាន់ប្រាំពីររយដប់ពីរនាក់) ក្នុងនោះស្រ្តីមានចំនួន៣,៦៩០នាក់ (បីពាន់ប្រាំមួយរយកៅសិបនាក់)។

ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី រូបនេះបានបញ្ជាក់បន្ថែមទៀតថា ក្នុងរយៈពេល៩ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ២៣ មករា ឆ្នាំ២០២២) ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់លោក ហ៊ុន ម៉ានី ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី មានចំនួន ៥,៦៧៩នាក់ (ប្រាំពាន់ប្រាំមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,២៣១ នាក់ (បីពាន់ពីររយសាមសិបមួយនាក់) និងបានចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន៣៥៦លើក ក្នុងនោះព្យាបាលជូនប្រជាពលបានចំនួន ៣,៣៣៩,៩៩៨នាក់ (បីលានសាមសិបបីម៉ឺនប្រាំបួនពាន់ប្រាំបួនរយកៅសិបប្រាំបីនាក់) ក្នុងនោះស្ត្រីមានចំនួន ១,៧៩៨,៦៨២នាក់ (មួយលានចិតសិបប្រាំបួនម៉ឺនប្រាំបីពាន់ប្រាំមួយរយប៉ែតសិបពីរនាក់)។

លោកបន្ថែមទៀតថា ការចុះអប់រំផ្សព្វផ្សាយបង្កាកូវីដ-១៩ របៀបរស់នៅបែបគន្លងថ្មី វិធានការរបស់សុខាភិបាល «៣ការពារ ៣កុំ » ព្រមទាំងពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋមួយចំណែកផងដែរ ។

បើតាមរបាយការណ៍ដែលក្រុមគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនេះ បានបង្ហាញឲ្យឃើញថា៖ ជំងឺកុមារចំនួន៖ ៧៩នាក់, ជំងឺស្ត្រូចំនួន៖៩២នាក់, ជំងឺផ្លូវចិត្តចំនួន៖៨៦នាក់,ជំងឺឬសដូងបាតចំនួន៖៧៩នាក់, ជំងឺសន្លាក់ឆ្អឺងចំនួន៖ ៩៩នាក់, ជំងឺផ្លូវដង្ហើមចំនួន៖១៦៣នាក់, អេកូសាស្ត្រចំនួន៖២០៦នាក់, ជំងឺបេះដូងចំនួន៖៦៣នាក់, ជំងឺត្រចៀក និងបំពង់ក៖ ៦៩នាក់, ជំងឺវះកាត់តូចចំនួន៖៧៦នាក់, វិភាគឈាម៖២១៣នាក់, ជំងឺទូទៅចំនួន៖៣២៤នាក់ និងផ្នែកប្រព័ន្ធប្រសាទ និងបំបាត់ការឈឺចុកចាប់ចំនួន៖ ៥៩នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.