ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ឯកឧត្តម ហ៊ុន ម៉ានី៖ «ការចាប់ផ្តើមជួបវិបត្តិកូវី១៩ដូចគ្នា តែលទ្ធផលនៃការគ្រប់គ្រងដោយជោគជ័យមានភាពខុសគ្នា គឺអាស្រ័យលើសមត្ថភាពដឹកនាំរបស់ប្រទេសនីមួយៗ»

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហ៊ុន ម៉ានី៖ «ការចាប់ផ្តើមជួបវិបត្តិកូវី១៩ដូចគ្នា តែលទ្ធផលនៃការគ្រប់គ្រងដោយជោគជ័យមានភាពខុសគ្នា គឺអាស្រ័យលើសមត្ថភាពដឹកនាំរបស់ប្រទេសនីមួយៗ»

ថ្លែងក្នុងពិធីសំណះសំណាលជាមួយរចនាសម័្ពន្ធគណៈចលនាមហាជនខេត្តកំពត នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈចលនាមហាជន បានមានប្រសាសន៍សង្កត់ធ្ងន់លើ
សមត្ថភាពដឹកនាំរបស់គណៈបក្សប្រជាជន ក្នុងគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលលំបាកនៃវិបត្តកូវីដ១៩ ជូនសមាជិក សមាជិកានៃអង្គប្រជុំ។ ឯកឧត្តម បានលើកឡើងថា៖ «វិបត្តិកូវីដ១៩ ជាវិញ្ញាសារសាកល្បងសមត្ថភាពនៃការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងប្រទេសផ្សេងៗ ក្នុងការគ្រប់គ្រងស្ថានការការរីករាលដាលជំងឺកូវីដ១៩។ ការចាប់ផ្តើមដូចគ្នា តែលទ្ធផលនៃការគ្រប់គ្រងមានភាពខុសគ្នា គឺអាស្រ័យលើសមត្ថភាពដឹកនាំរបស់ប្រទេសនីមួយៗ»។

ឯកឧត្តម បានបន្តថា តាមរយៈការសម្រេចចិត្តដ៏ត្រឹមត្រូវ និងទាន់ពេលរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ប្រជាពលរដ្ឋកម្ពុជាបានទទួលវ៉ាក់សាំងរហូតដល់ដូសជំរុញទី៤ ដែលនេះគឺជាចំនុចសំខាន់ដែលបណ្ដាប្រទេសមួយចំនួនមិនអាចធ្វើបាន។ ជាមួយគ្នានេះ
ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ ធ្វើឱ្យការឆ្លងមានកំរិតឆ្លងទាប ហើយរយៈពេល១៩ ថ្ងៃហើយដែលកម្ពុជាមិនមានអ្នកស្លាប់ប្រសិនបើធៀបជាមួយប្រទេសដទៃទៀត។ មិនតែប៉ុណ្ណោះ បើទោះបីកម្ពុជាមានថវិការមិនច្រើនដូចប្រទេសដទៃទៀត ប៉ុន្តែកម្ពុជាអាចមានលទ្ធភាពទាំងទិញវ៉ាក់សាំង ទាំងយន្តការផ្សេងៗ ដែលធានានូវភាពគ្រប់គ្រាន់នៃការចាក់វ៉ាក់ស៊ាំងជូនប្រជាពលរដ្ឋជាតិ និងឈានដល់ជនបរទេស។ លើសពីនេះទៀតសោត សេដ្ចកិច្ចកម្ពុជាបានវិលត្រលប់មកប្រក្រតីភាពវិញ ដែលនេះសុទ្ធសឹងតែជាការឆ្លុះបញ្ចាំងពីការគ្រប់គ្រងដែលមានប្រសិទ្ធិភាព។

សូមជម្រាបជូនថា ពិធីសំណះសំណាលជាមួយរចនាសម័្ពន្ធគណៈចលនាមហាជនខេត្តកំពត ត្រូវបានប្រព្រឹត្តទៅក្រោមអធីបតីភាព ឯកឧត្តម ហ៊ុន ម៉ានី និងមានការចូលរួមពីសំណាក់ ឯកឧត្តម ម៉ៅ ធនិន ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈចលនាមហាជនខេត្ត រួមជាមួយឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកា គណៈអចិន្ត្រៃយ៍នៃគណៈកម្មការគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់នៃខេត្ត។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.