ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ពិធីបញ្ចុះបឋមសិលាកសាង អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីបញ្ចុះបឋមសិលាកសាង អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាព្រះរាជធិបតី និងគណៈអធិបតី ក្នុងពិធីពិធីបញ្ចុះបឋមសិលាកសាង អគារសកលវិទ្យាល័យ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ស្ថិតនៅភូមិរកាធំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលា ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានលើកឡើងថា អគារសាកល វិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ទុកជាប្រវត្តិសាស្ត្រសម្រាប់ សមណនិស្សិត និស្សិត យុវជនខ្មែរ និងបរទេស មកទទួលការអប់រំ និងសិក្សាស្រាវជ្រាវ ស្វែងរកចំណេះដឹងនៅទីនេះ។

ឯកឧត្តមអភិបាលខេត្ត បន្តថា អគារសកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នេះ គឺជាសមិទ្ធិផលថ្មីមួយទៀត ដែលកើតចេញពីការអភិវឌ្ឍលើគ្រប់វិស័យ ជាមួយនឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរក្រោមម្លប់នៃសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យប្រជាពលរដ្ឋ រស់នៅពោរពេញដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជាមួយនឹងការដាក់ចេញឱ្យអនុវត្ត នូវគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ធ្វើឱ្យមូលដ្ឋានខេត្តកណ្តាល មានការអភិវឌ្ឍន៍ រីកចម្រើនលើ គ្រប់វិស័យជាមួយនឹងគម្រោងអភិវឌ្ឍន៍ជាបន្តបន្ទាប់។ ដូច្នេះយើងទាំងអស់គ្នា សូមគោរពអរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ គោរពដឹងគុណ ស្ថាបនិកមគ្គុទេស៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាព និងការ ឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា នាំឱ្យកកើតមាននូវសមិទ្ធិផលជាច្រើនបម្រើឱ្យផលប្រយោជន៍សាធារណៈ។

សម្ដេចមង្គលទេពាចារ្យ វង្ស អានេតា សម្តេចព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះមេគណគណធម្មយុត្តិកនិកាយ ខេត្តកណ្តាល បានមានសង្ឃដីកាថា អគារសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សាងសង់លើផ្ទៃដីទំហំ ១៣.៥៨០ម៉ែត្រការ៉េ (មួយម៉ឺនបីពាន់ប្រាំរយប៉ែសិបម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ មានរាងជាអក្ស អ៊ុយ(U) មានបន្ទប់សិក្សាចំនួន ៧២ បន្ទប់ បន្ទប់រដ្ឋបាល ១៧ បន្ទប់សាលប្រជុំ ០២ បន្ទប់ ផ្ទុកមនុស្សបានចំនួន ១០២០ នាក់ មានអាហារដ្ឋានចំនួន ០១ កន្លែង ចំណតយានយន្ត ០១ កន្លែង ចំណាយថវិកាចំនួន ៤.០៥៣.០០០ $ (បួនលាន ប្រាំម៉ឺនបីពាន់ដុល្លារសហរដ្ឋអាមេរិក) ដោយមិនទាន់គិតបញ្ចូល សម្ភារៈបរិក្ខារបំពាក់ក្នុងអគារនៅឡើយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.