ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក កែវ រ៉េ មី ចែករង្វាន់ជូនដល់សិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A និង B នៅស្រុកសង្កែ ខេត្តបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ លោក កែវ រ៉េ មី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងពិធីចែករង្វាន់ ជូនសិស្សានុសិស្សប្រឡង ជាប់មធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A និង B នៅឃុំរកា និងឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

លោក កែវ រ៉េមី បានថ្លែងអបអរសាទរដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំសិក្សារៀនសូត្រ រហូតប្រឡងជាប់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំសិក្សានេះ ជាពិសេសសូមកោតសរសើរ និងអបអរសាទរដល់សិស្ស ដែលទទួលបាននិទ្ទេស A និង B ទាំង៦រូប នៅឃុំទាំងពីរ។

លោកបានផ្ដាំផ្ញើឲ្យក្មួយៗទាំងអស់ ត្រូវបន្តខិតខំសិក្សាបន្ថែមទៀត នៅកម្រិតឧត្តមសិក្សា និងថ្នាក់បច្ចេកទេសជំនាញ ដើម្បីកសាងសមត្ថភាព ឲ្យបានពូកែឈានទៅស្វែងរកការងារ និងការប្រកបវិជ្ជាជីវៈ នាពេលនាពេលអនាគត។ នាឱកាសនោះលោក កែវ រ៉េមី ក៏បានប្រកាសជូនពីដំណឹងអាហារូបករណ៍ ចំនួន៣៣កន្លែង (បរិញ្ញាប័ត្រ និងបរិញ្ញាប័ត្ររង) សម្រាប់សិស្សានុសិស្ស នៅឃុំរកា និងឃុំកំពង់ព្រៀង ដោយផ្ដល់ជាអាទិភាពចំពោះសិស្សក្រីក្រ។

ក្រុមការងារបានចែករង្វាន់ជូនសិស្សនិទ្ទេស A នូវម៉ូតូ Honda Wave ១គ្រឿង ហើយសិស្សនិទ្ទេស B ទទួលបានកុំព្យូទ័រយួរដៃ១គ្រឿង។

ក្រុមការងារ ក៏បានជូនសមាជិក សមាជិកានៃគណៈកម្មាធិការគណបក្សស្រុក នាយកសាលា លោកគ្រូ មេឃុំ ចំនួន១០នាក់ នូវក្រមា១ ម៉ាស១កញ្ចប់ និងថវិកា ៥០,០០០រៀល ហើយនិងជូនសិស្សានុសិស្ស យុវជនគណបក្ស នៅឃុំទាំងពីរ នគរបាល អ្នកអនាម័យ សរុបចំនួន២២០នាក់ ដោយម្នាក់ៗទទួលបានក្រមា១ ម៉ាស១កញ្ចប់ ថវិកា២០,០០០រៀល។

សូមជម្រាបជូនថា ឆ្នាំសិក្សា២០២០-២០២១នេះ នៅឃុំកំពង់ព្រៀងមានសិស្សនិទ្ទេស A ចំនួន១នាក់ និទ្ទេស B ចំនួន៣នាក់ ចំណែកនៅឃុំរកាមាននិទ្ទេសB ចំនួន២នាក់៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.