ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

រដ្ឋមន្ត្រី ស៊ុយ សែម និងលោក ជាវ តាយ ជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងស្រុកក្រគរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រដ្ឋមន្ត្រី ស៊ុយ សែម និងលោក ជាវ តាយ ជួបសំណេះសំណាល ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងស្រុកក្រគរ

(ពោធិ៍សាត់)៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយ ខេត្តពោធិ៍សាត់ និងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត នាថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញបើកសន្និបាតបូកសរុប ការងារដឹកនាំលើគ្រប់វិស័យ រយៈពេល៥ឆ្នាំ ២០១៧-២០២២ និងទិសដៅអនុវត្តបន្ត ២០២២-២០២៧ និងជួបសំណេះសំណាល ជាមួយបេក្ខជនឈរ ឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ក្នុងស្រុកវាលវែង ស្រុកភ្នំក្រវាញ ស្រុកកណ្តៀង និងស្រុកក្រគរ និងបន្តទៅបណ្តាស្រុកក្រុងដ៏ទៃទៀត ទូទាំងខេត្តពោធិ៍សាត់ ដើម្បីសិក្សាស្វែងយល់ ក្តាប់ព័ត៌មានបន្ថែមនៅមូលដ្ឋាន និងដាក់ចេញនូវផែនការជាយុទ្ធសាស្ត្រ សម្រាប់អនុវត្តបន្ត។

ពិធីនេះ ត្រូវបានធ្វើឡើងតាមកាលវិភាគ ដែលបានគ្រោងទុក ដោយពេលព្រឹកថ្ងៃទី២២ នៅស្នាក់ការគណបក្សស្រុកវាលវែង, រសៀលថ្ងៃទី២២ នៅស្នាក់ការគណបក្សស្រុកភ្នំក្រវាញ, ព្រឹកថ្ងៃទី២៣ នៅស្នាក់ការគណបក្សស្រុកកណ្តៀង និងរសៀលថ្ងៃទី២៣ នៅស្នាក់ការគណបក្សស្រុកក្រគរ (ព្រឹកថ្ងៃទី២៩ នៅស្នាក់ការគណបក្សស្រុកតាលោសែនជ័យ, រសៀលថ្ងៃទី២៩ នៅស្នាក់ការគណបក្សក្រុងពោធិ៍សាត់ និងព្រឹកថ្ងៃទី៣០ នៅស្នាក់ការគណបក្សស្រុកបាកាន) ដោយបានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តពោធិ៍សាត់ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត គណៈកម្មាធិការគណបក្សខេត្ត ប្រធាន អនុប្រធានក្រុមការងារចុះជួយស្រុក ឃុំ មន្ត្រីគណបក្សស្រុក ឃុំ និងបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់យ៉ាងច្រើនកុះករ។

ថ្លែងក្នុងឱកាសនោះ លោក ស៊ុយ សែម បានលើកឡើងពីផែនការមេ ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៃខេត្តពោធិ៍សាត់ ដោយតម្រូវឱ្យប្រធានក្រុមការងារ និងប្រធានគណបក្សខេត្ត មានភារកិច្ចចុះជួបបេក្ខភាព ដែលជាប់ឆ្នោតស្ទាប់ស្ទង់ គ្រប់ក្រុង ស្រុក ទូទាំងខេត្តពោធិ៍សាត់។

លោកបន្តថា សម្រាប់អាណត្តិទី៥នេះ យើងបានអនុវត្តន៍តាមផែនការរបស់គណបក្ស ដោយបានរៀបចំបេក្ខជនឈរឈ្មោះបោះឆ្នោត ទាំង៤៩ឃុំ សង្កាត់រួចរាល់ហើយ ទី១-ជ្រើសរើសបេក្ខជនក្នុងជួរក្រុមប្រឹក្សា ឃុំ សង្កាត់ ទី២-ជ្រើសរើសបេក្ខជនក្នុងជួរសកម្មជន ទី៣-ជ្រើសរើសបេក្ខជនក្នុងជួរយុវជន (មាន១/៣) ចូលប្រឡូកក្នុងការងារជាមួយចាស់ៗ។

លោកបានបន្ថែម ថ្វីត្បិតតែចាស់ៗបានជួយជាតិដ៏ច្រើនលើសលប់ក៏ពិតមែន តែដល់ពេលនេះ គឺជាឱកាសដែលផ្តល់ ឲ្យយុវជនជាទំពាំងស្នងឫស្សី បន្តវេនដើម្បីការអភិវឌ្ឍន៍ និងជ្រោមជ្រែសេចក្តីសុខ សេចក្តីចម្រើនរបស់ប្រជាពលរដ្ឋ។ លោកសូមឲ្យបង ប្អូន ពូ មីញចាស់ៗ បន្តធ្វើជាគម្រូល្អដល់យុវជនជំនាន់ក្រោយ និងរក្សាបាននូវសន្តិភាព ស្ថេរភាពនយោបាយ និងសាមគ្គីភាពផ្ទៃក្នុង ទោះបីយើងមិនបានឈរឈ្មោះយ៉ាងណាក៏ដោយ ត្រូវបន្តអនុវត្តនូវគោលការណ៍ សមាជិកបក្សមួយរូប សន្លឹកឆ្នោតមួយសន្លឹក។

ជាមួយគ្នានោះ លោកបានជំរុញឲ្យធ្វើការផ្សព្វផ្សាយ នូវរាល់សមិទ្ធផលដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រុមការងារ និងសប្បុរសជន បានអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ភូមិ ឃុំ សង្កាត់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

លោករដ្ឋមន្ត្រី ស៊ុយ សែម ក៏បានជំរុញបន្ថែមទៀត ដល់បេក្ខភាពក្រុមប្រឹក្សា ឃុំ សង្កាត់ ប្រសិនជាជាប់ឆ្នោត ត្រូវខិតខំពង្រឹងនូវសមត្ថភាពបន្ថែមទៀត ក្នុងការបម្រើរសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់។

ក្នុងនាមជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង ដើម្បីបម្រើប្រជាពលរដ្ឋឱ្យមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឹងម៉ាត់ ដែលនេះជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ នាពេលខាងមុខនេះ យើងនឹងទទួលបានជោគជ័យ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានណែនាំឲ្យបេក្ខជនក្រុមប្រឹក្សា ឃុំ សង្កាត់ ទាំងអស់ ត្រូវមកទទួលវ៉ាក់សាំងកូវីដ១៩ ដូសជំរុញឲ្យបានទាំងអស់គ្នា និងផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋ ឲ្យមកទទួលវ៉ាក់សាំងនេះ ដើម្បីបង្កើនភាពស៊ាំនៅក្នុងសហគមន៍ ជៀសផុតពីការយាយី នៃមេរោគបំប្លែងថ្មី ប្រភេទអូមេក្រុង។ បន្ថែមពីនោះ លោកក៏បានចែកជូនឱសថបុរាណចិន ដល់អ្នកចូលរួមទាំង៤ទីតាំង ដោយក្នុងម្នាក់ៗទទួលឱសថ០៣ប្រអប់ម្នាក់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.