ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី ជួប​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស និទ្ទេស A ចំនួន ២៦​នាក់ ដែល​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀងៈ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង នា​រសៀល ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២២ នេះ បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធី ជួប​សំណេះសំណាល​ជាមួយ សិស្សានុសិស្ស និទ្ទេស A ចំនួន ២៦​នាក់ ដែល​បាន​ប្រឡង​ជាប់ សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ក្នុងសម័យ​ប្រឡង​ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ​២០២១ នៅ​សាលប្រជុំ​ធំ សាលាខេត្ត​ស្វាយរៀង​។

​នៅក្នុង​ឱកាស​នោះ លោកស្រី បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​អង្គពិធី​ទាំងមូល នូវ​ក្តី​នឹករលឹក និង​ការគិតគូរ អំពី​សុខទុក្ខ​ប្រជាពលរដ្ឋ និង​ចៅៗ នាពេលនេះ ។

​លោកស្រី ក៏បាន​ស្វាគមន៍ និង​មាន​មោទនភាព ជ័យលាភី​ចំពោះ​សិស្ស​និទ្ទេស A ទាំងអស់ និង​អបអរ​សា​រទ ចំពោះ​សិស្សានុសិស្ស ទាំង ២.៥១៦ នាក់ ដែល​បាន​ប្រឡង​ជាប់ នៅក្នុង ឆ្នាំ​សិក្សា ២០២០-២០២១ នេះ ។ លទ្ធផល​ដែល​បានទទួល​ថ្ងៃនេះ គឺ​ដោយសារតែ មាន​ចំណែក​ការខិតខំ​របស់​សិស្ស មាតាបិតា និង​របស់លោក អ្នកគ្រូ និង​ការធ្វើកំណែទម្រង់ របស់​រដ្ឋាភិបាល លើ​វិស័យ​អប់រំ ។

​លោកស្រី​ក៏បាន​អំពាវនាវ​ឱ្យ​បន្ត​ការខិតខំ​តទៅទៀត ទាំង​សិស្ស ប្រឡង​ជាប់ ទាំង​សិស្ស ប្រឡង​មិនជា​ប់​។ សិស្ស​ប្រឡង​ជាប់ ត្រូវ​បន្ត​ការខិតខំ ដើម្បី​ឈានឆ្ពោះ​ទៅរក​ការសិក្សា ខ្ពស់ជាង​។ ចំណែកឯ​អ្នក ដែល​ប្រឡង​មិន​ជាប់ ត្រូវខិតខំ​រៀន​បន្ត ដើម្បី​ប្រឡង​ឆ្នាំក្រោយ ឬ​ត្រូវ​រៀន​យក​បរិញ្ញាបត្ររង ឬ​បច្ចេកទេស​។

​សិស្ស​និទ្ទេស A ទាំង​២៦​នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ម៉ូតូ មួយគ្រឿង ចំណែកឯ​ស្លាក​លេខ និង​មួកសុវត្ថិភាព ត្រូវបាន​ផ្តល់ជូន ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្តស្វាយរៀង និង​ថវិកា ១០ ម៉ឺន​រៀល ឧបត្ថម្ភ​ដល់​ការិយាល័យ អប់រំ​ស្រុក ៧ នាក់ ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០ ម៉ឺន​រៀល និង​នាយក​សាលា​ទាំង ១១ ដែលមាន​សិស្ស ជ័យលាភី ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា ១០ ម៉ឺន​រៀល​ផងដែរ​៕/V​

   

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.