ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សសង្កាត់ព្រៃអង្គុញ អាណត្តិទី ៤ ឆ្នាំ ២០១៧,២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៏សង្កាត់អណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧នៅស្នាក់ការបក្សសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សសង្កាត់ព្រៃអង្គុញ អាណត្តិទី ៤ ឆ្នាំ ២០១៧,២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៏សង្កាត់អណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧នៅស្នាក់ការបក្សសង្កាត់ព្រៃអង្គុញ ក្រុងបាវិត

ខេត្តស្វាយរៀង:លោកបណ្ឌិត ជ័យសុនសមាជិកគណៈកម្មាធិការកណ្តាល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញ និងលោក ហូវុទ្ធី ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ព្រៃអង្គុញក្រុងបាវិត

អញ្ជើញបើកសន្និបាតបូកសរុប លទ្ធផលការងារ នៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៏របស់គណបក្សសង្កាត់ព្រៃអង្គុញ អាណត្តិទី ៤ ឆ្នាំ ២០១៧,២០២២និងកំណត់គោលនយោបាយសម្រាប់អភិវឌ្ឍន៏សង្កាត់អណ្ណត្តិទី៥ពីឆ្នាំ២០២២ដល់ឆ្នាំ២០២៧

នៅស្នាក់ការបក្សសង្កាត់ព្រៃអង្គុញ ក្រុងបាវិតនារសៀលថ្ងៃទី២៣ខែមករាឆ្នាំ២០២២។

ក្នុងពិធីនេះក៏មានការចូលរួមពីលោក លឹមសៀងហេង ប្រធានគណបក្សប្រជាជនក្រុងបាវិតលោក តុកគឹមសាយ និងលោកពេជ្យសាវាន់ លោកលោកស្រីក្រុមការងារសមាជិកគណបក្ស ក្រុងសាខាបក្ស ភូមិ សង្កាត់ ព្រមទាំងក្រុមការងារជាច្រើននាក់ផងដែរ។

លោក ជ័យសុនក៏ដូចជា លោក ហូវុទ្ធី

បានបញ្ជាក់ ពីសកម្មភាពការងារ ដែលបានអនុវត្ត រយៈពេល ៥ ឆ្នាំកន្លងមក នេះយើងមាន

ការអភិវឌ្ឍន៍ មានការរីកចម្រើនលើគ្រប់វិស័យ ជូនដល់ប្រជាពលរដ្ឋ ប៉ុន្តែ ក៏នៅមានចំណុចខ្វះខាត មួយចំនួន ទាមទារឲ្យយើង រួមគ្នាដោះស្រាយនឹងអភិវឌ្ឍ ក្នុងគោលដៅ ឆ្ពោះទៅរកជ័យជំនះ នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលខាងមុខ ឲ្យទទួលបានជោគជ័យ នោះគឺ ការផ្សព្វផ្សាយគោលនយោបាយ របស់គណបក្សអោយ ទូលំទូលាយ និងជ្រួតជ្រាបដល់ សមាជិកគណៈ បក្ស ធ្វើឱ្យការអប់រំសតិអារម្មណ៍ ត្រូវតែបន្តធ្វើ សារចុះសារឡើងច្រើនដង ក៏ដូចជា ការគ្រប់គ្រងស្ថិតិ ប្រជាពលរដ្ឋអោយ បានហ្មត់ចត់។

លោក ក៏បានអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់គណៈកម្មាធិការបក្ស សង្កាត់ព្រៃអង្គុញ ដែលបានអនុវត្តកន្លងមក សម្រេចបានលទ្ធផលផ្លែផ្កា គួរជាទីមោទនះពិសេសជម្រុញ ដល់គណបក្ស សង្កាត់ ឲ្យយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេស បងប្អូនប្រជាពលរដ្ឋ បានទទួល ការចាក់វ៉ាក់សាំង ឲ្យបានគ្រប់ដូស និងគ្រប់ៗគ្នា ស្របទៅតាមគោលនយោបាយ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបាន ស្វះស្វែង ក្នុងការរកទិញវ៉ាក់សាំង ដើម្បីចាក់ជូន ដល់ប្រជាពលរដ្ឋយើង ដោយមិនគិតថ្លៃ។

លោក ក៏បានសំណូមពរ ត្រូវយកចិត្តទុកដាក់ ថែរក្សាការពារ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ ពិសេស ជំរុញការអនុវត្ត គោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ក្នុងគោលដៅ មិនត្រឹមធានាបាន សុខសន្តិភាព ជូនដល់ប្រជាពលរដ្ឋយើង ប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យ ពួកគាត់ រឹតតែមានជំនឿ មកលើការដឹកនាំ របស់រាជរដ្ឋាភិបាល យើងមួយកម្រិតថែមទៀត ពេលនោះ ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ នាពេលខាងមុខ យើងពិតជាទទួលបាន ជោគជ័យជាក់ជាពុំខាន។

             

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.