ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

មន្ត្រីនគរបាលស្រ្តី២រូប ម្នាក់ចូលនិវត្តន៍ និងម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ ទទួលបានអំណោយពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ

មន្ត្រីនគរបាលស្រ្តី២រូប ម្នាក់ចូលនិវត្តន៍ និងម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ ទទួលបានអំណោយពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

មន្ត្រីនគរបាលស្រ្តី២រូប ម្នាក់ចូលនិវត្តន៍ និងម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ ទទួលបានអំណោយពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖នៅថ្ងៃទី២០ខែ មករា ឆ្នាំ០២២ លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ទទួលផែនការ ងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងយេនឌ័រ និងសហការី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិការ របស់លោកឧត្តសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅចែកជូនដល់មន្ត្រីនគរបាលស្រី២រូប ម្នាក់កំពុងសម្រាកព្យាបាលជម្ងឺ និង ម្នាក់ជានគរបាលចូលនិវត្តន៍។

មន្ត្រីនគរបាល២រូបដែលដែលទទួលបានអំណោយរួមាន:១-លោកស្រី ទន់ វិរីយ៉ា ជាមន្ត្រីនគរបាលចូលនិវត្តន៍ រស់នៅម្នាក់ឯង នៅភូមិតារាងបាល់ ទទួលបាន៖អង្ករចំនួន១០០គ.ក្រ, ទឹកបរិសុទ្ធវីតាល់ចំនួន០៥កេស,មី០១២កេសធំ,ត្រី០១កេសធំ,ភេសជ្ជៈ០១កន្ត្រកនិងថវិកាចំនួន២លាន ៨៥ម៉ឺនរៀល និង ២-លោកស្រី សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល រស់នៅម្នាក់ឯងនៅភូមិគោរដ្ឋាន កំពុងមានជម្ងឺប្រចាំកាយសម្រាកព្យាបាលនៅផ្ទះ ទទួលបានអង្ករចំនួន១០០គ.ក្រ, ទឹកបរិសុទ្ធវីតាល់ចំនួន០៥កេស,មី០១២កេសធំ,ត្រី០១កេសធំនិងថវិកាចំនួន១លាន២សែនរៀលផងដែរ។

ឆ្លៀតក្នុងឱកាសនោះលោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរង ក៏បានពាំនាំការសួរសុខទុក្ខរបស់ លោកឧត្តមសេនីយ៍ទោ ស្នងការ តែងតែយកចិត្តទុកដាក់ ពីជីវភាពនិងសុខទុក្ខរបស់កងកម្លាំងនៅក្រោមឱវាទ ពិសេសគឺកងកម្លាំងដែលមានជម្ងឺកំពុងសម្រាកព្យាបាល។ក្នុងនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បានជូនពរដល់លោកស្រីទាំង០២នាក់ បានឆាប់ជាសះស្បើយពីរោគា ហើយត្រូវមើលថែសុខភាពឲ្យបានល្អ បន្តអនុវត្តន៍វិធានការសុខាភិបាល គឺ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺកូវីដបំលែងខ្លួនថ្មី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.