ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត ==> រដ្ឋបាលខេត្តប៉ៃលិន ចេញសេចក្តីប្រកាសព័ត៌មាន​ ស្តីពីការប​ម្រើសេវាដឹក​ជញ្ជូនសាធា​រណៈរថ​យន្តក្រុង ដោយ​មិនគិតថ្លៃ រយៈពេល ​០៥ថ្ងៃ ចាប់​ពីថ្ងៃទី៩ ដ​ល់ថ្ងៃទី​១៣ ខែតុលា ​ឆ្នាំ២០២៦ ក្នុង​ឱកា​ស​ពិធីបុណ្យភ្ជុំបិណ្ឌ ​ប្រពៃ​ណីជាតិខ្មែរ ==> លោកឧត្តមសេនីយ៍ទោ អ៊ុង សុភាព អញ្ជើញចូលរួម "កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តរតនគិរី" ==> ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ តំណាងឱ្យរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា​ និងឯកឧត្តមឧត្តមសេនីយ៍ត្រី វ៉ូ វ៉ាន់ឌៀន មេបញ្ជាការយោធាទីក្រុងហូជីមិញ តំណាងឱ្យរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជេីញចូលរួមក្នុងពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការអនុវត្តគម្រោងសាងសង់ “សាលាមិត្តភាពកម្ពុជា-វៀតណាម” ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនវៀតណាម។

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គាំទ្រសភាពាណិជ្ជកម្មកម្ពុជា ក្នុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគធំៗ នៅក្នុងឆ្នាំនេះ

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន គាំទ្រសភាពាណិជ្ជកម្មកម្ពុជា ក្នុងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគធំៗ នៅក្នុងឆ្នាំនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ម៉ារីសា ហារុតា (Marisa Haruta ) ប្រធានតំណាងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) ប្រចាំនៅកម្ពុជា។

ក្នុងជំនួបនោះ អ្នកឧកញ៉ាស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន និងកិច្ចសហការយ៉ាងជិតស្និទ្ធ រវាងសភាពាណិជ្ជកម្មកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា នាពេលកន្លងមក និងបន្តពង្រឹងកិច្ចសហការឱ្យកាន់តែប្រសើរឡើង។

ក្នុងន័យនេះ ស្ថាប័នទាំងពីរអាចសហការគ្នាជាលក្ខណៈទ្វេភាគី និងកម្រិតតំបន់ផងដែរ ក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត។

ឆ្នាំ២០២២នេះ សភាពាណិជ្ជកម្មកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ធុរកិច្ច និងវិនិយោគធំៗជាច្រើន ដែលក្នុងនោះកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន គឺជាកិច្ចប្រជុំដ៏មានសារៈសំខាន់ក្នុងតំបន់ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំអាស៊ាន ថ្នាក់ដឹកនាំប្រទេសដៃគូអាស៊ាន ថ្នាក់ដឹកនាំអង្គការអន្តរជាតិ និងក្រុមហ៊ុនធំៗនៅទូទាំងពិភពលោក។

អ្នកឧកញ៉ា គិត ម៉េង ស្នើឲ្យអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ចូលរួមសហការ និងគាំទ្រកម្មវិធីនានាដែលសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចជាក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និង ក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើតរៀបចំឡើង ដើម្បីជាប្រយោជន៍ដល់វិស័យឯកជនទាំងមូល និងជួយស្តារសេដ្ឋកិច្ចតំបន់ឡើងវិញ។

លោកស្រី ម៉ារីសា ហារុតា បានថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកឧកញ៉ា គិត ម៉េង ដែលបានទទួលជួបពិភាក្សាជាមួយលោកស្រី និង បានស្វាគមន៍ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការល្អ ជាមួយសភាពាណិជ្ជកម្មកម្ពុជា ក្នុងការផ្សព្វផ្សាយ និងទាក់ទាញក្រុមហ៊ុនជប៉ុន ឲ្យមកវិនិយោគនៅកម្ពុជា។

លោកស្រីបានជម្រាបជូន អ្នកឧកញ៉ាប្រធាន អំពីសកម្មភាព និងគម្រោងសំខាន់ៗ ដែលអង្គពាណិជ្ជកម្មក្រៅប្រទេសជប៉ុន កំពុងអនុវត្តនៅកម្ពុជា និងស្នើសុំការគាំទ្រពីសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

លោកស្រីក៏គាំទ្រផងដែរ ចំពោះកិច្ចសហប្រតិបត្តិការកម្រិតតំបន់ក្នុងក្របខណ្ឌក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចអាស៊ីខាងកើត ដែលមាន អ្នកឧកញ៉ា គិត ម៉េង ជាប្រធាន។

លោកស្រីបានគូសបញ្ជាក់ថា ឆ្នាំ២០២២ គឺឆ្នាំដ៏ប្រសើរដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ាន ដែលយើងគួរ
រួមគ្នាបង្ហាញសក្តានុពលពិតរបស់កម្ពុជា ទៅកាន់ពិភពលោក។

ស្ថាប័នទាំងពីរបានឯកភាពគ្នា ជាគោលការណ៍ពិនិត្យលទ្ធភាពចុះអនុស្សារណៈយោគយល់គ្នាដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែស៊ីជម្រៅ៖

១៖ អនុស្សារណៈយោគយល់រវាងសភាពាណិជ្ជកម្មកម្ពុជា និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំនៅកម្ពុជា
២៖ អនុស្សរណៈយោគយល់រវាងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.