ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ

ខេត្តកណ្តាល ឃុំខ្លួនជនសង្ស័យ ដែលលួចថតស្ត្រីម្នាក់កំពុងងូតទឹក

ខេត្តកណ្តាល ឃុំខ្លួនជនសង្ស័យ ដែលលួចថតស្ត្រីម្នាក់កំពុងងូតទឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្ដាល)៖ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ និងឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារ ក្រោយធ្វើសកម្មភាពលួចថតស្ត្រីម្នាក់កំពុងងូតទឹក នៅក្នុងបន្ទប់ទឹក។ នេះបើតាមការឲ្យដឹងពីលោក សូ សារិន អ្នកនាំពាក្យសាលាដំបូងខេត្តកណ្ដាល ថ្លែងបញ្ជាក់មកកាន់ភ្នាក់ងារព័ត៌មាន  នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។

អ្នកនាំពាក្យដដែលបញ្ជាក់ថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមស៉ើបសួរ នៃសាលាដំបូងខេត្តកណ្តាល បានសម្រេចចោទប្រកាន់ជនសង្ស័យ ពីបទ «ប៉ះពាល់ដល់សិទ្ធិនៃរូបភាពបុគ្គល» ដែលជាបទល្មើលចាំបាច់ត្រូវសម្រេចឃុំខ្លួនក្នុងពន្ធនាគារ។

សូមជម្រាបថា នគរបាលសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយទទួលពាក្យបណ្ដឹងរបស់ស្ត្រីម្នាក់ប្ដឹងថា មានគេលួចថតរូបគាត់ពេលកំពុងងូតទឹកក្នុងបន្ទប់ទឹក។ ករណីនេះបានកើតឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ០៥៖៥៥នាទី នៅចំណុចបន្ទប់ទឹកជនផ្ទះជួលភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ មសធ អាយុ២០ឆ្នាំ រីឯជនសង្ស័យឈ្មោះ អ៉ិន ធី ហៅខ្លី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ ជាកម្មកររោងចក្រមួយកន្លែង។

នគរបាលរៀបរាប់ដំណើររឿងថា សភាពនៃរឿងហេតុថា នៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែងូតទឹកនៅក្នុងបន្ទប់ទឹកប្រើរួមគ្នា ពេលនោះស្រាប់តែជនសង្ស័យដែលស្នាក់នៅបន្ទប់ផ្ទះជួលក្បែរគ្នា បានចូលបន្ទប់ទឹកជាប់គ្នាជាមួយជនរងគ្រោះដែរ ហើយបានដាក់ទូរសព្ទលួចថតរូបតាមប្រហោងឥដ្ឋ។

ពេលនោះ ត្រូវបានជនរងគ្រោះឃើញទូរសព្ទ សង្ស័យគេលួចថតក៏ទាញយកទូរសព្ទនោះមកមើលឃើញរូបខ្លួនជាប់ក្នុងទូរសព្ទរបស់ជនសង្ស័យ។ ភ្លាមនោះ ជនសង្ស័យបានមកសុំទូរសព្ទពីជនរងគ្រោះវិញ ហើយបានសុំទោសជនរងគ្រោះ ខណៈជនរងគ្រោះបានលុបរូបភាពចេញរួច ឲ្យទូរសព្ទទៅជនសង្ស័យវិញ។

នៅពេលជនសង្ស័យទៅធ្វើការបាត់ ទើបជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ព្រែកហូរតែម្តង។ លុះពេលជនសង្ស័យចេញពីធ្វើការវិញ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរនៅប៉ុស្តិ៍ រួចបន្តបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី។

មាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ បញ្ញត្តិថា «អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្តាទោសដាក់ពន្ធនាគារ ពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មតជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយ បុគ្គល នេះមិនបានជំទាស់ទេនោះ»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.