ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ ==> អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ

ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ

ស្ត្រីអាជីវករលក់មាសនៅខេត្តបាត់ដំបង ចេញមុខបំភ្លឺ បដិសេធការចោទថារកស៊ីមាសតាមអនឡាញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន៖ គិតត្រឹមវេលាម៉ោង ៩:៣៤នាទីព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ស្ត្រីម្នាក់ជាអាជីវករលក់ដូរមាសនៅផ្សារណាត់ ខេត្តបាត់ដំបង បានចេញមុខបំភ្លឺ និងបដិសេធទាំងស្រុងចំពោះព័ត៌មានដែលបានចុះផ្សាយថា គាត់ប្រកបអាជីវកម្មទិញ-លក់មាសតាមប្រព័ន្ធអនឡាញ ដោយអះអាងថា គាត់មានហាងលក់មាសពិតប្រាកដ និងប្រកបអាជីវកម្មស្របច្បាប់ជាយូរមកហើយ។

ស្ត្រីឈ្មោះ ទី ម៉ីយ៉ាវ បានឱ្យដឹងថា ដំបូងឡើយ គាត់មិនធ្លាប់ស្គាល់លោក នាក់ ង៉យ នោះទេ។ ក្រោយមក តាមរយៈអ្នកលក់មាសនៅខេត្តប៉ៃលិន លោក នាក់ ង៉យ បានទាក់ទងមកគាត់តាមហ្វេសប៊ុក ដើម្បីទិញមាស ហើយការជួញដូរលើកដំបូងមានចំនួន ១០ដំឡឹង។ ដោយសារតម្លៃមាសប្រែប្រួលលឿន គាត់បានតម្រូវឱ្យអតិថិជនកក់ប្រាក់ចំនួន ១,០០០ដុល្លារ មុនពេលប្រគល់មាស។
បន្ទាប់មក ភាគីទាំងពីរបានជួបគ្នាផ្ទាល់ ដោយអតិថិជនបានមកទទួលមាស និងទូទាត់ប្រាក់គ្រប់ចំនួនតាមការព្រមព្រៀង។ ក្រោយមក លោក នាក់ ង៉យ បានបន្តទិញមាសជាបន្តបន្ទាប់ ដើម្បីធ្វើការជួញដូរតាមហាងឆេងមាស ហើយនៅពេលតម្លៃមាសកើនឡើង គាត់ក៏ទទួលបានប្រាក់ចំណេញ ដែលត្រូវបានទូទាត់ជូនត្រឹមត្រូវ។

អ្នកស្រីបញ្ជាក់ថា ហាងរបស់គាត់មានទីតាំងពិតប្រាកដនៅផ្សារណាត់ ខេត្តបាត់ដំបង ក្រោមយីហោ «ជាងស៊្រានដេញមាស (ស៊្រាងប៉ូលីន)» និងជាមុខរបរបន្តពីក្រុមគ្រួសារតាំងពីដើមមក មិនមែនជាការបោកប្រាស់ ឬរកស៊ីតាមអនឡាញដូចការចោទប្រកាន់ឡើយ។
តាមការបំភ្លឺដដែល បានឱ្យដឹងថា ក្រោយមក លោក នាក់ ង៉យ បានបញ្ជាទិញមាសក្នុងបរិមាណកាន់តែច្រើន រហូតដល់ ១០០ដំឡឹង ២០០ដំឡឹង និង ៣០០ដំឡឹង។ ដោយសារតម្លៃមាសធ្លាក់ចុះខ្លាំង ធ្វើឱ្យការជួញដូរខាតបង់យ៉ាងច្រើន។ អ្នកស្រីអះអាងថា បានស្នើឱ្យអតិថិជនបន្ថែមប្រាក់កក់ ដើម្បីរក្សាទីតាំងជួញដូរ ប៉ុន្តែភាគីម្ខាងទៀតមិនបានបំពេញតាមការស្នើសុំ។

អ្នកស្រីបន្តថា ក្រោយពីការទាក់ទងទារបំណុលមិនបានលទ្ធផល គាត់បានដាក់ពាក្យបណ្ដឹងទៅសាលាដំបូងខេត្តប៉ៃលិន កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ ដើម្បីស្នើឱ្យមានការដោះស្រាយតាមនីតិវិធីច្បាប់។ អ្នកស្រីបញ្ជាក់ថា គោលបំណងគឺចង់ទទួលបានប្រាក់ដែលជំពាក់ត្រឡប់មកវិញប៉ុណ្ណោះ។

ជុំវិញការចោទប្រកាន់ថា គាត់ប្រកបអាជីវកម្មទិញ-លក់មាសតាមអនឡាញ អ្នកស្រីបានបដិសេធយ៉ាងដាច់ខាត និងអះអាងថា ការជួញដូររបស់គាត់ធ្វើឡើងតាមហាងលក់មាសដែលមានទីតាំងពិតប្រាកដ និងមានអាជីវកម្មច្បាស់លាស់នៅខេត្តបាត់ដំបង។

ទាក់ទងនឹងករណីនេះ លោក នាក់ ង៉យ ដែលអះអាងថា ខ្លួនជាជនរងគ្រោះ ក៏បានបញ្ជាក់ថា ការជួញដូរហាងឆេងមាសដែលលោកបានធ្វើ មិនមានការប្រគល់មាសជាក់ស្តែងនោះទេ ប៉ុន្តែជាការជួញដូរតាមប្រព័ន្ធអនឡាញ។ លោកបានបញ្ជាក់ថា នឹងចូលបំភ្លឺតាមនីតិវិធីច្បាប់នាពេលខាងមុខ ដើម្បីស្វែងរកដំណោះស្រាយលើវិវាទនេះ។

សម្គាល់៖ ករណីនេះកំពុងស្ថិតក្នុងដំណើរការតាមផ្លូវច្បាប់ ហើយការបំភ្លឺខាងលើជាការអះអាងរបស់ភាគីពាក់ព័ន្ធនីមួយៗ។ លទ្ធផលចុងក្រោយនឹងអាស្រ័យលើការសម្រេចរបស់ស្ថាប័នតុលាការមានសមត្ថកិច្ច៕

Filed in: ព័ត៌មានជាតិ

Recent Posts

Daily Theme designed by Theme Junkie.