ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

លោក សិទ្ធិ ឡោះ ជម្រុញដល់គណៈកម្មាធិការគណបក្សឃុំតាផូ ត្រូវបម្រើសេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អនិងទាន់ពេលវេលា

លោក សិទ្ធិ ឡោះ ជម្រុញដល់គណៈកម្មាធិការគណបក្សឃុំតាផូ ត្រូវបម្រើសេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អនិងទាន់ពេលវេលា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក សិទ្ធិ ឡោះ ជម្រុញដល់គណៈកម្មាធិការគណបក្សឃុំតាផូ ត្រូវបម្រើសេវាសាធារណ:ជូនពលរដ្ឋឲ្យបានល្អនិងទាន់ពេលវេលា!!!

ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅស្នាក់ការបក្សប្រជាជនកម្ពុជាឃុំតាផូ ស្រុកស្វាយចេក បានប្រារព្ធធ្វើ សន្និបាតបូកសរុបការងារដឹកនាំរបស់គណបក្សរយ:ពេល៥ឆ្នាំ ២០១៧- ២០២២ និងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឃុំតាផូរយ:ពេល ៥ឆ្នាំ ២០២២- ២០២៧បន្ត និងប្រកាសទទួលស្គាល់សមាភាពបេក្ខជនពេញសិទ្ធិនិងបម្រុង សម្រាប់ឈរឈ្មោះបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខ។

ពិធីនេះត្រូវបានប្រារពធ្វើឡើងក្រោមអធិបតីភាព
ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក លោក លឿង សុភ័ក្តិ ប្រធានគណៈកម្មាធិការគណបក្សស្រុកស្វាយចេក ,លោក ដា តឹង ប្រធានក្រុមប្រឹក្សាស្រុក លោក ង៉ាន់ ចិន្តា អនុប្រធានគណកម្មាធិការ ខ២៧ និងជាប្រធានក្រុមការងារចុះជួយឃុំតាផូ និងមានការចូលរួមពីសមាជិកសមាជិការបក្សចំនួន២០០នាក់ផងដែរ។

លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ គណកម្មាការបក្សឃុំតាផូ។ លោកក៏បានសំណូមពរដល់សមាជិកបក្សទាំងអស់ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ត្រូវបម្រើការងារជូនពលរដ្ឋប្រកបដោយតម្លាភាព ពិសេស សេវាសុខាភិបាល សេវាសាធារណ: សេវាសន្តិសុខសណ្តាប់ធ្នាប់សង្គម ឲ្យបានល្អនិងទាន់ពេលវេលា។

ឯកឧត្តម ឈើយ ចាន់ណា សមាជិកព្រឹទ្ធសភានិងជាប្រធានគណ:បញ្ជាការយុទ្ធនាការឃោសនាបោះឆ្នោត ប្រចាំស្រុកស្វាយចេក បានថ្លែង ជម្រុញដល់សមាជិកសមាជិកា ត្រូវបន្តផ្សព្វផ្សាយវិធានការការពារ និងត្រូវជម្រុញឲ្យពលរដ្ឋក្នុងមូលដ្ឋានត្រូវទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា ត្រូវទប់ស្កាត់ការជួបជុំនិងការប្រារពពិធីផ្សេងត្រូវរក្សាគម្លាតនិងត្រូវបន្តអនុវត្តគោលការសុខាភិបាលគឺ ៣កុំ ៣ការពារ ដើម្បីគេចផុតពីជម្ងឺឆ្លងនានា៕
ដោយ៖លោកចាន់ពុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.