ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្ពុជា-ចិន ប្ដេជ្ញាបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ==> លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន»

លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំកូរ៉េខាងត្បូង នឹងត្រឡប់មករស់នៅប្រទេសកម្ពុជា ជាអចិន្រ្តៃយ៍

លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំកូរ៉េខាងត្បូង នឹងត្រឡប់មករស់នៅប្រទេសកម្ពុជា ជាអចិន្រ្តៃយ៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក យឹម ស៊ីណន អតីតប្រធានចលនាយុវជននៃអតីតបក្សសង្រ្គោះជាតិប្រចាំកូរ៉េខាងត្បូង នឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ដើម្បីរស់នៅជាអចិន្រ្តៃយ៍ជាមួយក្រុមគ្រួសាររបស់លោក។

លោក យឹម ស៊ីណន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា «ការវិលត្រឡប់ទៅរស់នៅកម្ពុជាវិញនេះ អត់មានមូលហេតុអីផ្សេងក្រៅពីការ ចង់រស់នៅជុំក្រុមគ្រួសារ លើទឹកដីកំណើតជាទីស្រឡាញ់របស់ខ្ញុំនោះទេ។ ព្រោះខ្ញុំមិនដែលមានបំណងចង់រស់នៅប្រទេសទី២ ឬទី៣ ក្រៅពីកម្ពុជានោះទេ»។

លោក យឹម ស៊ីណន បានចូលរួមបង្កើត និងដឹកនាំចលនាយុវជនក្រុមប្រឆាំងរយៈពេលប្រមាណ១០ឆ្នាំកន្លងមក។ ក្រោយមកលោកបានលាលែងពីតំណែងនេះវិញ ស្របពេលដែលក្រុមប្រឆាំងបែកបាក់គ្នា។ នាថ្មីៗនេះ លោកបានចេញមុខបកអាក្រាតអំពីអំពើក្បត់របស់ លោក សម រង្ស៉ី ដែលធ្វើឡើងម្តងហើយម្តងទៀត ក្នុងការធ្វើសកម្មភាពនយោបាយនៅក្នុងប្រទេសកម្ពុជា។

ជាមួយនឹងការវិលត្រឡប់នេះ លោក យឹម ស៊ីណន នៅតែបន្តធ្វើនយោបាយសម្រាប់បម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន ប៉ុន្តែលោកអះអាងថា នឹងរង់ចាំមើលស្ថានការណ៍ធូរស្រាលមួយកម្រិត។

លោកបញ្ជាក់ដូច្នេះថា៖ «ដូច្នេះសម្រាប់ជំហរ រួមផ្សំនឹងការស្រឡាញ់វិស័យនយោបាយផងនោះ ខ្ញុំនៅតែបន្តធ្វើនយោបាយសម្រាប់បម្រើដល់ប្រយោជន៍ជាតិ និងប្រជាជន។ ប៉ុន្តែក្នុងស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងស្ថិតក្នុងជម្លោះនៃការខ្វែងទស្សនៈគ្នាបង្កជាកម្តៅឆេះរោលបែបនេះ ខ្ញុំមិនទាន់មានគោលដៅក្នុងការប្រឡូកក្នុងនយោបាយ នៅឡើយទេ ខ្ញុំនឹងរង់ចាំមើលស្ថានការណ៍ធូរស្រាយបន្តិចសិនចាំគិតទៀត។ ម្យ៉ាងវិញទៀតដោយសារបែកពីគ្រួសារយូរ ខ្ញុំចង់យកពេលវេលាឲ្យបានច្រើន ដើម្បីនៅជាមួយគ្រួសារមួយរយៈផងដែរ»។

កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក យឹម ស៊ីណន បានសរសេរលិខិតមួយស្នើសុំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដើម្បីឱ្យជួយស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យដកការចោទប្រកាន់ទាំងឡាយមកលើខ្លួន និងបក្ខពួក ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៩វិច្ឆិកា របស់ លោក សម រង្ស៉ី។ លិខិតរបស់លោក យឹម ស៊ីណន ត្រូវបានសម្តេចតេជោប្រគល់ជូនទៅលោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដើម្បីពិនិត្យមើល និងដោះស្រាយ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ ធ្លាប់បានចេញដីកាបញ្ឈប់ឲ្យចាប់ខ្លួនលោក យឹម ស៊ីណន និងបក្ខពួក (សរុបទាំង១០នាក់) តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩ មកម្ល៉េះ ដោយក្នុងនោះរួមមាន៖ ១៖ យឹម ស៊ីណន ២៖ មាស ពិសាល ៣៖ រស់ សុផល ៤៖ សុខ រដ្ឋា ៥៖ យ៉ង់ ស៉ីណេត ៦៖ ឈុន ប៊ុនហ៊ា ៧៖ ថុង ហូច ៨៖ ទឹម វណ្ណី ៩៖ ព្រុំ សុខា ១០៖ ព្រីង ឆេង។ ដូច្នេះលោក យឹម ស៊ីណន និងក្រុមរបស់ខ្លួន មានសេរីភាពពេញលេញ ក្នុងការធ្វើដំណើរចូលមកប្រទេសកម្ពុជា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.