ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២១ អាជ្ញាធរអនុវត្តការងារបានយ៉ាងល្អ ពិសេសបង្ការទប់ស្កាត់កូវីដ១៩ និងការរៀបចំសណ្តាប់ធ្នាប់លើបែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកតាមដងទន្លេ

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្នុងឆ្នាំ២០២១ អាជ្ញាធរអនុវត្តការងារបានយ៉ាងល្អ ពិសេសបង្ការទប់ស្កាត់កូវីដ១៩ និងការរៀបចំសណ្តាប់ធ្នាប់លើបែរចិញ្ចឹមត្រី និងផ្ទះបណ្តែតទឹកតាមដងទន្លេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ម៉ប់ សារិន 

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ សម្ដែងការកោតសរសើរចំពោះអាជ្ញាធររាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០២១ កន្លងមកនេះ បានពុះពារជំនះរាល់ការលំបាក ទាំងការទប់ស្កាត់ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ប្រែក្លាយរាជធានីភ្នំពេញ ពីគ្រោះអាសន្នមកកាន់ភាពកក់ក្តៅ ភាពញញឹម ដូចសព្វថ្ងៃ ជាមួយនឹងការដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋបានទាន់ពេលវេលា ដែលបង្កមកពីទឹកជំនន់ ដោះស្រាយការកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុន ស៊ីនទ្រី មានបញ្ហា ហើយអ្វីដែលកាន់តែល្អថែមទៀតនោះ គឺការរៀបចំសណ្តាប់ធ្នាប់បានយ៉ាងល្អ ទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយ លើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។

ការកោតសរសើរបែបនេះរបស់លោក ម៉ប់ សារិន បានធ្វើឡើងនាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក ឃួង ស្រេង អភិបាលរាជាធានីភ្នំពេញ ព្រមទាំងមន្ត្រីរាជការចំណុះឱ្យសាលារាជធានីភ្នំពេញ យ៉ាងច្រើនផងដែរ។

នាឱកាសនោះ លោក ម៉ប់ សារិន បានលើកឡើងថា៖ «ក្នុងនាមក្រុមប្រឹក្សារាជធានីភ្នំពេញ លោកសូមថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំមន្ទីរសុខាភិបាល មន្ទីរអង្គភាពនានា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសហការជាមួយកងកម្លាំងប្រដាប់អាវុធ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រែក្លាយរាជធានីភ្នំពេញ ពីគ្រោះអាសន្ន មកកាន់ភាពកក់ក្តៅ ភាពញញឹមដូចសព្វថ្ងៃនេះ។

លទ្ធផលនេះ បានឆ្លុះបញ្ចាំងអំពីការលះបង់ខ្ពស់ និងសាមគ្គីភាពក្រោមការដឹកនាំដ៏ឈ្លាងវៃរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កន្លងមកនេះ បានចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋចាប់ពីអាយុ ១៨ឆ្នាំឡើងទៅបាន៨០,៩៣% នៃគោលដៅ១,៤១២,៧៦៩នាក់»។

ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានវាយតម្លៃថា មន្រ្តីរាជការ កងកម្លាំង ប្រដាប់អាវុធ និងអាជ្ញាធរចាប់ពីថ្នាក់រាជធានី រហូតដល់មូលដ្ឋាន បានខិតខំប្រឹងប្រែងពេញមួយឆ្នាំ ក្នុងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងរាជធានីភ្នំពេញ ឱ្យបានល្អប្រសើរ និងខិតខំពុះពារជំនះរាល់ ការលំបាកដែលបង្កឱ្យជំងឺកូវីដ១៩ ដោះស្រាយសង្គ្រោះប្រជាពលរដ្ឋ បានទាន់ពេលវេលា ដែលបង្កពីទឹកជំនន់ និងដោះស្រាយការកកស្ទះសំរាម ក្នុងពេលដែលក្រុមហ៊ុន ស៊ីនទ្រី មានបញ្ហាទៀត។

បន្ថែមពីលើនេះ លោកបានបញ្ជាក់ថា «រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបានយកចិត្តទុកដាក់រៀបចំសណ្តាប់ធ្នាប់បានល្អ ទៅលើបែរចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឆ្នាំ២០២១នេះ បានយ៉ាងល្អប្រសើរ»។

លោក ម៉ប់ សារិន បានបន្តថា ចំពោះការងារបរិស្ថាន និងអនាម័យ និងការគ្រប់គ្រងសំណល់ ក្រោយពេលមានក្រុមហ៊ុន ចំនួន០៣ ទទួលអនុវត្តប្រមូល និងដឹកសំរាមមក ឃើញថា មានការ ថយចុះបរិមាណ សំរាមជាងការដឹករបស់ក្រុមហ៊ុនស៊ិនទ្រីកន្លងមក (ជាង ៣ពាន់តោន មកនៅជាង ២,៨១១តោន ក្នុង១ថ្ងៃ) ឯទីតាំងប្រមូលសំរាមកើនឡើង។ ដោយឡែកការចុះត្រួតពិនិត្យការបំពុលបរិស្ថាន (ក្លិន ផ្សែង សំឡេង) បានបង្ហាញទីតាំង បានច្រើន និងលទ្ធផល ដែលចុះត្រួតពិនិត្យបានកំណត់ច្បាស់លាស់បានល្អ។ ការចុះសហប្រតិបត្តិការតាមខណ្ឌធ្វើបានល្អ អំពីការតាមដានទីតាំងសំណល់ធ្វើឱ្យការដឹកជញ្ជូនមិនមានការកកស្ទះ និងបានលប់បំបាត់ដេប៉ូសំរាមរ៉ាំរ៉ៃ ដែលមានកន្លងមក ពោលគឺការប្រមូល និងដឹកសំរាមក្នុងទីក្រុង អនុវត្តបានជោគជ័យ និងមិនមានការកកស្ទះសំរាម។

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានប្រកាសតែងតាំងសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញថ្មីម្នាក់ គឺលោក ម៉ម ម៉ាលី ជំនួសលោកស្រី ឃួន គឹមនី លេខរៀងទី៦ ដែលទទួលមរណៈភាព៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.