ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ​ កងរាជអាវុធហត្ថ​ខេត្តសៀមរាប អញ្ជើញចូលរួមប្រជុំប្រចាំសប្តាហ៍ដើម្បីតាមដានវឌ្ឍនភាពការងារបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នៅសាលប្រជុំរដ្ឋបាល សាលាខេត្តសៀមរាប ព្រឹកថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ ២០២៦។ ==> រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ពិព័រណ៍រូបថតកម្ពុជា-គុយបា បង្ហាញពីព្រឹត្តិការណ៍សំខាន់ៗក្នុងប្រវត្តិសាស្ត្រ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ រយៈពេល៦៥ឆ្នាំ ==> ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ស្ដីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដល់មន្ត្រីអនុវត្តច្បាប់ក្នុងវិស័យយុត្តិធម៌ ==> អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ

អភិបាលខេត្តសៀមរាប ចេញថ្លៃសេវាពិនិត្យសុខភាពជូនមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៥ពាន់១១៧នាក់ សម្រាប់បន្តអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ក្នុងឆ្នាំ២០២២នេះ

អភិបាលខេត្តសៀមរាប ចេញថ្លៃសេវាពិនិត្យសុខភាពជូនមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៥ពាន់១១៧នាក់ សម្រាប់បន្តអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ក្នុងឆ្នាំ២០២២នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប ចេញថ្លៃសេវាពិនិត្យសុខភាពជូនមគ្គុទ្ទេសក៍ទេសចរណ៍ចំនួន៥ពាន់១១៧នាក់ សម្រាប់បន្តអាជ្ញាប័ណ្ណមគ្គុទេសក៍ទេសចរណ៍ក្នុងឆ្នាំ២០២២នេះ !

(សៀមរាប) :នៅថ្ងៃទី១១ខែមករាឆ្នាំ២០២២នេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានជួបសំណេះសំណាលជាមួយបងប្អូនសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ដែលមានជំនាញចំនួន ១២ភាសារ នៅសាលប្រជុំសាលាខេត្តសៀមរាប ចំនួន ២៦៣នាក់ ដោយមានការចូលរួមពីមន្ទីរពាក់ព័ន្ធ អាជ្ញាធរក្រុងផងដែរ ។

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ដោយសារតែវិបត្តិនៃជំងឺរាតត្បាតកូវីដ-១៩ នៅក្នុងរយៈពេល២ឆ្នាំមកនេះ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានជួបការលំបាកយ៉ាងខ្លាំងផ្នែកជីវភាព ដោយសារតែគ្មានភ្ញៀវទេសចរមកកម្សាន្តព្រោះតែកូវីដ-១៩ ដោយអ្នកខ្លះបានងាកទៅរកការងារផ្សេងៗធ្វើ ដើមី្បផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយខ្លះធ្វើជាកម្មករសំណង់ អ្នកខ្លះរត់ម៉ូតូឌុប និងរបរផ្សេងៗទៀតជាដើម។ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខទុក្ខប្រជាពលរដ្ឋ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានប្រើយុទ្ធនាការស្រោចវ៉ាក់សាំងទូទាំងប្រទេសទើបធ្វើឱ្យស្ថានភាពកូវីដមានភាពធូស្រាលបន្តិច ព្រមទាំងបើកប្រទេសឡើងវិញ ហើយភ្ញៀវទេសចរក្នុងស្រុកក៏បានចាប់ផ្តើមដើរកម្សាន្តតាមរមណីយដ្ឋាននានា ហើយសម្រាប់ភ្ញៀវទេសចរជាតិ និងបរទេសនៅក្នុងស្រុកដែលបានមកកម្សាន្តនៅតាមប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ ក៏ងាកមកប្រើប្រាស់សេវា មគ្គុទ្ទេសក៍ទេសចរណ៍ ក្នុងពន្យល់បកស្រាយអំពីប្រាសាទនិមួយៗផងដែរ។ ការប្រើប្រាស់សេវានេះ ធ្វើឱ្យបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍រកចំណូលបានខ្លះៗឡើងវិញ ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរណ៍បានប្រែមកជាអង្គុយរង់ចាំភ្ញៀវដែលគេត្រូវការមគ្គុទ្ទេសក៍ទេសចរណ៍ នៅតាមក្រោមម្លប់ឈើតាមផ្លូវចូលទៅប្រាសាទ ឬអាចនិយាយថា អង្គុយចាំចាប់ម៉ូយ ទៅតាមលទ្ធភាពរៀងៗខ្លួន។ សកម្មភាពភាពទាំងនេះ ធ្វើឱ្យមានការពិបាកមើល ចំពោះបងប្អូនដែលគ្មានទីតាំងប្រចាំការច្បាស់លាស់ ក្នុងការបម្រើសេវាជូនដល់ភ្ញៀវក្នុងស្រុក ដែលមកទស្សនា ដើម្បីដឹងនិងយល់ពីជីវប្រវត្តិ និង អត្ថន័យនៃរូបចន្លាក់តាមជញ្ជាំងប្រាង្គប្រាសាទ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ដើម្បីជួយដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ នៅក្នុងគ្រាលំបាកនេះ ឯកឧត្តមមានគម្រោងជួបពិភាក្សាជាមួយអាជ្ញាធរជាតិអប្សរារៀបចំឲ្យមានកន្លែងមួយសមរម្យនៅគ្រប់ប្រាសាទដោយដាក់ថា កន្លែងផ្តល់សេវាមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីភាពងាយស្រួលដល់សមាគមមគ្គុទ្ទេសក៍ទេសចរណ៍និមួយៗរៀបចំសមាជិករបស់ខ្លួនឱ្យទៅនៅផ្តល់សេវាទីនោះ ដោយមានការប្តូរវេនគ្នា។ ការរៀបចំបែបនេះ ងាយស្រួលដល់ភ្ញៀវទេសចរ ដែលត្រូវការសេវាមគ្គុទ្ទេសក៍ទេសចរណ៍ គេទៅរក និង មានសណ្តាប់ល្អទៀតផង។ ឯកឧត្តមក៏បានជំរុញឱ្យបងប្អូនបានទៅទទួលការចាក់វ៉ាក់សាំងដូលទី៣ (ដូសជំរុញ) ឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ៣កុំ ៣ការពារ ព្រមទាំងសម្របខ្លួនរស់នៅតាមគន្លងបែបថ្មី នៃកូវិដ១៩ផងដែរ។

នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍នេះដែរ តំណាងសមាគមមគ្គុទ្ទេសក៍ទេសចរណ៍និមួយៗ ក៏បានស្នើសុំមិនឱ្យយកកម្រៃលើការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ស្នើសុំមិនបាច់បង់លុយពិនិត្យសុខភាពសម្រាប់យកមកបន្តអាជ្ញាប័ណ្ណ ស្នើសុំឲ្យមានការផ្តល់ប័ណ្ណ(ប.ស.ស) ស្នើឱ្យមានការផ្តល់ប្រាក់១ខែ៤០ដុល្លារដូចបុគ្គលិកសណ្ឋាគារជាដើម។

ពាក់ព័ន្ធបញ្ហានេះ ឯកឧត្តមអភិបាលខេត្តក៏បានជួយដោះស្រាយជូនមួយចំនួនដូចជា ការបន្តអាជ្ញាប័ណ្ណសម្រាប់ឆ្នាំ២០២២ ដោយមិនបាច់បង់ប្រាក់ព្រោះខាងមន្ទីរជំនាញបានស្នើទៅថ្នាក់លើរួចហើយរង់ចាំការសម្រេច។ ដោយឡែកចំពោះការពិនិត្យសុខភាពសម្រាប់យកអាជ្ញាប័ណ្ណមកបន្តដោយម្នាក់ៗត្រូវបង់១០ដុល្លារនោះ ឯកឧត្តមអភិបាលខេត្តនឹងចេញថ្លៃសេវាជំនួសសម្រាប់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ជាង៥ពាន់១១៧នាក់ ស្រី៧០៩នាក់ ដោយឡែកសម្រាប់ ប័ណ្ណ (ប.ស.ស ) មន្រ្តីជំនាញនឹងពិភាក្សាមើលអំពីលិខិតបទដ្ឋាន ដើម្បីពិនិត្យលទ្ធភាពជូន។

នាឱកាសសំណេះសំណាលនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តល់ស្បៀងអាហារមួយចំនួនដល់បងប្អូនមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានចូលរួមក្នុងកម្មវិធីនេះចំនួន២៦៣នាក់ ដោយម្នាក់ទទួលបាន អង្ករ ២០គីឡូក្រាម ,ត្រីខ ១យួរ ,ទឹកត្រី១យួរ ,ទឹកស៊ីអុីវ ១យួរ និង ថវិកា ២ម៉ឺនរៀលផងដែរ៕សហការី

        

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.