ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ក្រុមគ្រូពេទ្យចល័តកងពលតូចអន្តរាគមន៍លេខ៦ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋនៅស្រុកអង្គរជុំ ខេត្តសៀមរាប

ក្រុមគ្រូពេទ្យចល័តកងពលតូចអន្តរាគមន៍លេខ៦ បើកយុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញ ជូនពលរដ្ឋនៅស្រុកអង្គរជុំ ខេត្តសៀមរាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ ក្រុមគ្រូពេទ្យចល័តរបស់កងពលតូចអន្តរាគមន៍លេខ៦ ចំណុះឱ្យកងពលធំអន្តរាគមន៍លេខ២ បានបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទី៣ ជូនដល់ប្រជាពលរដ្ឋនៅស្រុកអង្គរជុំ ខេត្តសៀមរាប ចាប់ពីទី១០ ខែមករា ឆ្នាំ២០២២ នេះតទៅ។

យុទ្ធនាការនេះ ដឹកនាំដោយលោកឧត្តសេនីយ៍ទោ ឈុំ ខេង មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៦ និងមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហានជាច្រើនរូបទៀតផងដែរ។

នៅក្នុងឱកាសនេះដែរ ឧត្តមសេនីយ៍ទោមេបញ្ជាការ បានបញ្ជាក់ថា «តាមផែនការ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសជំរុញ ឬដូសទីទី៣ កងពលតូចអន្តរាគមន៍លេខ៦ ទទួលចាក់ជូនប្រជាពលរដ្ឋចំនួន ២០,៦៤៤នាក់ ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប»។

លោកឧត្តសេនីយ៍ទោ ឈុំ ខេង ក៏បានណែនាំដល់អាជ្ញាធរស្រុកអង្គរជុំ ត្រូវផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលគាត់ត្រូវចាក់ដូសជំរុញឬដូសទី៣នេះ សូមអញ្ជើញមកចាក់ឱ្យបានគ្រប់ៗគ្នា។

លោកមេបញ្ជាការ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសជំរុញរួច ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់គ្រូពេទ្យ និងបន្តអនុវត្តតាមវិធានការណែនាំនានារបស់ក្រសួងសុខាភិបាល ជាពិសេសវិធានការ «៣កុំ និង៣កាពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងប្រយុទ្ធប្រឆាំងនូវជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។

ប្រជាពលរដ្ឋបានសម្តែងនូវសេចក្តីត្រេកអរ រីករាយ និងរំភើបឥតឧបមា ដែលពួកគាត់បានចាក់វ៉ាក់សាំងដូសជំរុញនេះ។ ពួកគាត់ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចបានយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ បន្ថែមពីនេះពួកគាត់ក៏ថ្លែងអំណរគុណដល់អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ និងក្រុមការងារចុះចាក់វ៉ាក់សាំងទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ មកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ពួកគាត់នាពេលនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.