ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

អតីតអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទក្លែងបន្លំឯកសារសាធារណៈ

អតីតអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពីបទក្លែងបន្លំឯកសារសាធារណៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ពោធិ៍សាត់)៖ អតីតអភិបាលរងស្រុកវាលវែង នៃខេត្តពោធិ៍សាត់ម្នាក់ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួន តាមដីកាបញ្ជាឱ្យចូលខ្លួន របស់សាលាដំបូងខេត្តពោធិ៍សាត់ លេខ១៥ អ.ក/២២ ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ដើម្បីសួរនាំ លើបណ្តឹងដែលឈ្មោះ អ៊ុក សារ៉ែន ភេទប្រុស អាយុ៤២ឆ្នាំ ប្តឹងពីបទក្លែងបន្លំឯកសារសាធារណៈ។

ជនសង្ស័យត្រូវបានឃាត់ខ្លួន នាវេលាម៉ោង ១២ និង៣០នាទីរសៀល ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២កន្លងទៅ នៅចំណុចមូលដ្ឋានអាវុធហត្ថស្រុកវាលវែង ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពពីកម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ  ឱ្យដឹងថា អតីតអភិបាលរងស្រុកវាលវែងរូបនេះ មានឈ្មោះ ឌី រឿង ហៅប្រុស ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅបច្ចុប្បន្ននៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ និងជាមន្ត្រីរដ្ឋបាលសាលាខេត្តពោធិ៍សាត់។

ប្រភពបន្តថា ក្រោយធ្វើការឃាត់ខ្លួន ដើម្បីសួរនាំ នៅការិយាល័យជំនាញ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តពោធិ៍សាត់ ជនសង្ស័យឈ្មោះ ឌី រឿង ហៅប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានក្លែងបន្លំឯកសារសាធារណៈ ដោយចុះហត្ថលេខាលើគំនូសប្លង់ បង្ហាញទីតាំងដីទំហំ១០៨ហិកតា នៅចំណុចអូរសួស្តី ភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រគល់ឱ្យឈ្មោះ អ៊ុក សារ៉ែន កាន់កាប់ពិតប្រាកដមែន។ យ៉ាងណាមិញ ជនសង្ស័យក៏នៅមានជាប់ពាក់ព័ន្ធ ករណីប្រើប្រាស់ស្លាកលេខ (ខ.ភ.ម) សម្គាល់យានជំនិះក្លែងក្លាយ ប្រើប្រាស់ដោយគ្មានសិទ្ធិ នូវយានយន្ត ព័ណ៌ត្រេអ៉ី ខ.ភ.ម និងករណីប្រើប្រាស់យានយន្តចង្កូតស្តាំងមិនបានបំពេញកាតព្វកិច្ចពន្ធ និងអាករបញ្ញត្តិ ស្តីពីច្បាប់គយផងដែរ។

បច្ចុប្បន្នជនសង្ស័យ ឌី រឿង ហៅប្រុស ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ម្សិលមិញរួចរាល់ហើយដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.