ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ថ្ងៃបិណ្ឌវេនទី១២! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង នាំទេយ្យទានប្រគេនព្រះសង្ឃក្នុងវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ! ==> ថ្នាក់ដឹកនាំខេត្តកំពង់ស្ពឺ អញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ! ==> សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ ជួបសម្តែងការគួរសម ==> ក្រុមហ៊ុន DR AROMA ប្តឹងលោកស្រី យក់ ឋិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ទៅតុលាការ ទាមទារសំណង ២០ ម៉ឺនដុល្លារ ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ==> ឯកឧត្តម ឃួង ស្រេង និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ​ មន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ​ បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព​ នៃកងពលធំអន្តរាគមន៍លេខ៣​ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៩ អណត្តិទី៤ ==> ពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរបរិស្ថានខេត្តស្វាយរៀង... ==> គម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2026 ត្រូវបានប្រកាសបើកទទួលសំណើរដេញថ្លៃនៅសាលាឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យខេត្តកំពង់ស្ពឺ! ==> ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញអបអរសាទរខួប៨០ឆ្នាំ ថ្ងៃបង្កើតសាកលវិទ្យាល័យវិទ្យាសុខាភិបាល, សម្ពោធអគារសិក្សាថ្មី និងប្រគល់សញ្ញាបត្រជូននិស្សិត

ប្រជាពលរដ្ឋ​តាម​ចំការ ព្រួយបារម្ភ​ពី​បញ្ហា​សុខភាព ខណៈ​ឈ្មួញ​ដឹក​សាច់មាន់ សាច់ជ្រូក និង​ត្រី តាម​ម៉ូតូ និង​រថយន្ត​ចូល​មក​ពី​ប្រទេស​ថៃ អត់​ឃើញ​ពេទ្យសត្វ​ត្រួតពិនិត្យ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​រស់នៅ​តាម​ចំការ កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង ចំពោះ​សុខភាព ខណៈ​ម្ហូបអាហារ​ជាច្រើន ដូចជា បន្លែ ត្រី សាច់មាន់ ជង្គង់​មាន់ ស្លាបមាន់ និង​សាច់ជ្រូក ដែល​ឈ្មួញ​នាំចូល​មកពី​ប្រទេស​ថៃ ដោយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​លក់ដូរ​នៅ​តាម​ផ្សារ និង​តាម​ចំការ​នានា ក្នុង​ខេត្ត​ប៉ៃលិន អត់​ឃើញ​មាន​ខាង​ពេទ្យសត្វ​ត្រួតពិនិត្យ​នោះឡើ យ ។

​ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ ឈ្មួញ​រកស៊ី​ដឹក​បន្លែ និង សា ច់​ទាំងអស់​ខាងលើ តាម​ច្រកទ្វារ​អន្តរជាតិ​ព្រំ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ អត់​ឃើញ​មាន​ខាង​ជំនាញ ឬ​ពេទ្យសត្វ​ធ្វើការ​ត្រួតពិនិត្យ​រកសា​រ​ធាតុគីមី​នោះទេ ខណៈ​ខេ ត្ត​ជា​ច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ត្រូវបាន​មន្ត្រី​កាំកុងត្រូល​ពិនិត្យ​ទៅ​លើ​របស់​ទាំងនោះ​កា លពី​ពេល​ថ្មីៗ ស្រាប់តែ​រកឃើញ​សារធាតុ​គីមី ប៉ះពាល់​ដល់​សុខភាព​ជា​ច្រើន ។

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន ក៏ដូចជា​អ្នកចំការ​ដាច់ស្រយាល បាន​លើកឡើ ង​ថា បច្ចុប្បន​សង្ស័យ​ទៅលើ​ម្ហូបអាហារ ដែល​ពួកគាត់​ទិញ​យក​ទៅ​ទទួលទាន​កំពុងតែ​ធ្វើឱ្យ​ពួកគាត់ ជួប​ការលំបាក​យ៉ាងខ្លាំង ដូចជា​រលាក​ក្រពះ ពោះវៀន និង​អ្នកខ្លះ​ទៀត លើសឈាម កើត ជម្ងឺ​ទឹកនោម​ផ្អែម ប្រៃ មហារីក ព្រមទាំង​បញ្ហា​ផ្សេងៗ​ជាច្រើន ។ បញ្ហា​ជំងឺ​ទាំងអស់នេះ ពួកគាត់​មន្ទិល​ថា នៅក្នុង​បន្លែ ក៏ដូចជា​ម្ហូបអាហារ ដែល​ឈ្មួញ​ដឹក​លក់​តាម​រ៉ឺម៉ក​ម៉ូតូ និង តាម​រថយន្ត​ជា​ដើម អាច​មាន​ផ្ទុក​ទៅ​ដោយ​សារធាតុ​គីមី​ផងដែរ ព្រោះ​ជា​រៀងរាល់​ព្រឹក គេ​មិន​ធ្លាប់​ឃើញ​មាន​ខាង​ជំនាញ ឬ​ខាង​ពេទ្យសត្វ​ចុះទៅ​ត្រួតពិនិត្យ​នោះ​ឡើយ ។ ដូច្នេះ​មនុ ស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ជា​ច្រើន​នាក់ កំពុងតែ​ទទួលរង​នូវ​ជំងឺ​គ្រប់បែប​យ៉ាង​ដែល​អ្នកខ្លះ​មាន​បញ្ហា​ក្រពះ ពោះវៀន តាំងពីក្មេង ហើយ​ក៏​មើល​មិន​ជា​ស្លាប់​មុន​អាយុ​ផងដែរ ។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ខៀវ សុថុន ប្រធាន​ពេទ្យសត្វ​ខេត្ត​ប៉ៃលិន បានឱ្យ ដឹងថា ការនាំ​ទំនិញ​ត្រី​សាច់​នាំ​ពី​ប្រទេស​ថៃ​មក​ខាង​លោក​មិន​បាន​ត្រួតពិនិត្យ​នោះទេ ដោយសារតែ​ការ​នាំចូល​តិចតួច​ប៉ុណ្ណោះ ប្រហែល​១​គី​ឡូ​២​គី​ឡូ ហើយ​នៅ​ថ្ងៃ​ខាង​មុខ​លោ ក​នឹង​ធ្វើ​ការត្រួតពិនិត្យ ។ ប៉ុន្តែ​ដោយសារ​បច្ចុប្បន្ន​ខាង​ក្រសួង​អត់​ទាន់​ឱ្យមាន​ច្បាប់​ទូលំ​ទូ លាយ ហើយ​ខាង​លោក​ក៏​ធ្លាប់​ឈរ​អម​ជាមួយ​ខាង​មន្ត្រី​កាំកុងត្រូល​ដែរ តែ​មិន​បាន​ធ្វើការ ពិនិត្យ​ផ្ទាល់​ដៃ​នោះទេ ។ លោក​បញ្ជាក់ថា ចំណែក​ការនាំ​របស់​មាន់រ​ស់​ឬ​គ្រឿង​ហូប​ច្រើន នោះ​ខាង​លោក​មិនដឹងថា​មាន​ច្រើន​ឬ​យ៉ាងណា​នោះទេ ។ តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ខាង​លោក​នឹង​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​មួយ​នេះ ដើម្បី​សុខភាព​ប្រជា​ព ល​រដ្ឋ​រស់នៅ​ក្នុង​ក្រុង​ប៉ៃលិន ទាំងមូល​ផង​ដែរ ៕
​ដោយ ៖ នីយ៉ា​

 

IMG-20170207ch1 (2) IMG-20170207ch1 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.