ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់ពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាតសម្តែងនូវសេចក្ដីសោមនស្សរីករាយ និងត្រេកអរជាអនេក ក្រោយទទួលដំណឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលការវះកាត់ដោយជោគជ័យ មានសុខភាពល្អប្រសើរ និងសូមថ្វាយព្រះពរព្រះអង្គសូមឆាប់បានជាសះស្បើយ ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមជាមួយមិត្តភក្តិរួមជំនាន់ចុះសួរសុខទុក្ខ មិត្តជួបការលំបាកដោយមានជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ! ==> កម្ពុជា-កាណាដា ប្ដេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ ==> សកម្មភាពកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងថ្ងៃទី៦ ជាថ្ងៃចុងបញ្ចប់ នៃព្រឹត្តិការណ៍ នគរសង្ក្រាន្ត រាជធានីភ្នំពេញ! ==> យុវជនវ័យ២៤ឆ្នាំ សុខ លឹមហេង ក្លាយជាស្ដេចអុកប្រចាំឆ្នាំ២០២៦ បន្ទាប់ពីការប្រកួតដ៏ស្វិតស្វាញ ក្នុងព្រឹត្តិការណ៍ «នគរសង្រ្កាន» ==> ថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មានភ្ញៀវជាតិនិងអន្តរជាតិ យ៉ាងច្រើនកុះករ បន្តចូលរួមលេងកម្សាន្ត បើទោះបីជាមានភ្លៀងធ្លាក់ក៏ដោយ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អរគុណដល់អាជ្ញាធរនិងសមត្ថកិច្ច ដែលថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋដែលទៅកម្សាន្តនៅសួនសាធារណ:អតីតអាកាសយាន្តដ្ឋានអន្តរជាតិពោធិ៍ចិន ==> ទូលព្រះបង្គំ ខូយ រីដា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ ជា សុមេធី ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ

​សមត្ថកិច្ច​នគរបាល​ខេត្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​កាំ​ម៉ា​រី​ដឹក​ឈើប្រណិត​១​គ្រឿង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​រតនគិរី​៖ សមត្ថកិច្ច​នគរបាល​ខេត្ត​ចេញ​ប្រតិបត្តិការ​បង្ក្រាប​រថយន្ត​កាំ​ម៉ា​រី​ដឹក​ឈើប្រណិត​១​គ្រឿង ខណៈ​កំពុង​ធ្វើដំណើរ​នៅលើ​ដងផ្លូវ​ជាតិ​លេខ​៧៨ រួច​ប្រគល់​ជូន​រដ្ឋបាល​ព្រៃឈើ​។​ ហេតុ​ការបង្ក្រាប​ធ្វើឡើង កាលពី​វេលា​ម៉ោង ២​និង​៣០​នាទី យប់​អធ្រាត្រ ថ្ងៃទី​៦ ខែ​កុម្ភៈ ឆ្នាំ​២០១៧​នេះ​ស្ថិតក្នុង​ភូមិ​១ សង្កាត់​កា​ចាញ  ក្រុង​បាន​លុង​ខេត្តរតនគិរី​។​

​សមត្ថកិច្ច​បានឲ្យដឹងថា រថយន្ត​កាំ​ម៉ា​រី ពណ៌​ទឹកប្រាក់​ពាក់ ស្លាក​លេខ​បាត់ដំបង 2A-1428 និង​ឈើ​ប្រណីត​ជាច្រើន​ដុំ ម្ចាស់​មិន​ស្គាល់​សាវតា​។​

​ប្រភព​អោយ​ដឹងថា មុន​ឈានទៅដល់​ការបង្ក្រាប​ខាងលើនេះ​បាន​សមត្ថកិច្ច​បាន​ទទួល​ពត៍​មាន​សម្ងាត់​មក​ថា​មាន​រថយន្ត​លួច​ដឹក​ឈើប្រណិត​ដោយ​ខុសច្បាប់​សមត្ថកិច្ច​នគរ​បាល​បាន​សំ​ុ​គោលការណ៍​ថ្នាក់លើ​ចាប់​បង្ក្រាប​បាន​តែ​ម្តង​។​
​ប្រភព​បន្តថា ភ្លាមៗ​នោះ​ដែរ​អ្នក​បើក រថយន្ត​ដឹកឈើ​បាន​រត់គេចខ្លួន​បាត់​ផងដែរ ហើយ​សមត្ថកិច្ច​បាន​យក​វត្ថុតាង​មក​រក្សាទុក នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រតនគិរី ។​

​សូម​បញ្ជាក់​ផង​ដែរ ៖ វា​ជា​រឿង​ថ្មី​មួយ​ចម្លែក ព្រោះ​កន្លងមក រថយន្ត​ដឹក​ឈើប្រណិត​រាប់​សិប​គ្រឿង​នៅ​ខេត្ត​រតនគិរី​បាន​ធ្វើ​ជំនួញ​ដោយ​ខុសច្បាប់​ដឹក​ជញ្ចូន​យកទៅកាន់​ប្រទេស​វៀតណាម​គេ​មិន​ឃើញមា​ន​អស់លោក​បង្ក្រាប​សោះ​ព​តែ​ពេល​នេះ​បង្ក្រាប​យក​ស្នាដៃ ប្រហែល​ឈ្មួញ​ខាន​បង់ប្រាក់​ឬ​ចាប់​អាតូច​លេង​អា​ធំ ដូច្នេះ​មហាជន​គាត់​ក៏​រង​ចាំ​មើល​អស់លោក​បន្ត​ទៀត​ដែរ ៕

 

  IMG-20170206a (2) IMG-20170206a (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.