ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បង្ក្រាបការនាំចូលសាច់គោ និងក្របីខុសច្បាប់ពីប្រទេសវៀតណាមប្រមាណ៣តោន

កម្លាំងសមត្ថកិច្ចចម្រុះខេត្តកណ្តាល បង្ក្រាបការនាំចូលសាច់គោ និងក្របីខុសច្បាប់ពីប្រទេសវៀតណាមប្រមាណ៣តោន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កណ្តាល)៖ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមការចង្អុលពីលោកឧត្តមទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តកណ្ដាល បានសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ បានបង្ក្រាបការនាំចូលសាច់គោ និងសាច់ក្របីខុសច្បាប់ពីប្រទេសវៀតណាមប្រមាណ៣តោន។

សេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន បានឲ្យដឹងថា ប្រិតបត្តិការនេះ បានធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី សុជាតិ ស្នងការរងនគរបាលខេត្ត និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក លាវ ស្រេង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយបានឃាត់រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3680 នៅចំណុចផ្លូវជាតិលេខ៣ ភូមិព្រៃទទឹងឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលដឹកសាច់គោ និងសាច់ក្របីនាំចូលមកពីប្រទេសវៀតណាមគ្មានច្បាប់អនុញ្ញាត។

សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា អ្នកតំណាងម្ចាស់ទំនិញមានឈ្មោះ ឌុក ភក្តី ភេទប្រុស២៧ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយឡែកអ្នកបើកបរមានឈ្មោះ ឈូក ដា ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។

សម្រាប់វត្ថុតាងដែលសមត្ថកិច្ចដកហូតរួមមាន៖

១-រថយន្តមួយគ្រឿងម៉ាក SSANGYONG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2H-3680។
២-សាច់គោម៉ាក AL-AMMAR ដាក់ប្រអប់ ក្រដាសពណ៌លឿង ចំនួន៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន២០គីឡូក្រាម ស្មើនឹង១៥០០គីឡូក្រាម។
៣-សាច់ក្របី ម៉ាក BLACK GOLD ប្រអប់ក្រដាសពណ៌សចំនួន៧៥ប្រអប់ ក្នុងមួយប្រអប់ចំនួន២០kg ថ្មើរនឹង១៥០០គីឡូក្រាម។ សរុបសាច់គោ និងសាច់ក្របី ចំនួន១៥០ប្រអប់ស្មើនឹង៣០០០គីឡូក្រាម។

តាមសេចក្តីរាយការណ៍ បានបន្តថា ក្រោយក្រុមការងារបានត្រួតពិនិត្យរួចព្រះរាជអាជ្ញា បានសម្រេចឲ្យក្រុមការងារ រក្សាទុកវត្ថុតាងខាងលើនៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបណ្ដោះអាសន្ន ហើយខាងមន្ត្រីជំនាញបានដកយកសំណាកសាច់គោ និងសាច់ក្របីចំនួនពីរកេះស្មើរ៤០គីឡូ យកទៅធ្វើវិភាគរកមេរោគនិងសារធាតុផ្សេងៗ និងមន្រ្តីសាខា (កបប) យកសំណាកសាច់គោ និងសាច់ក្របីចំនួនពីរកេះស្មើ៤០គីឡូ ទៅពិនិត្យវិភាគរកសារធាតុគីមីហាមឃាត់ដើម្បីបន្តរនិតិវិធី។

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.