ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

កាកបាទក្រហមកម្ពុជា បន្ដបេសកកម្មការងារមនុស្សធម៌ ផ្ដល់សម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់សាខា និងគ្រូពេទ្យជួរមុខចំនួន២ខេត្ដ 

កាកបាទក្រហមកម្ពុជា បន្ដបេសកកម្មការងារមនុស្សធម៌ ផ្ដល់សម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់សាខា និងគ្រូពេទ្យជួរមុខចំនួន២ខេត្ដ 

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ហើយស្របនឹងវិបត្ដិសកលលោកនេះ កាកបាទក្រហមកម្ពុជា បានបន្ដចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងផ្ដល់ជាសម្ភារសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់មន្ដ្រីជួរមុខទូទាំង២៥រាជធានី-ខេត្ដផងដែរ។

ជាពិសេសបន្ទាប់ពីទទួលបានអំណោយជាជែលលាងដៃ ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ជាជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីពេលថ្មីៗនេះ កាកបាទក្រហមកម្ពុជា បានចេញបេសកកម្មភ្លាមៗ ដើម្បីនាំយកសម្ភារទាំងនេះ ចែកជូនដល់សាខា និងបណ្ដាមន្ទីរពេទ្យ ២៥រាជធានី-ខេត្ដ ដែលគិតមកដល់ពេលនេះ បានប្រមាណ១០ខេត្ដ ហើយនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា បានអញ្ជើញចុះចែកជែលលាងដៃ ជូនដល់សាខា និងគ្រូពេទ្យជួរមុខ ក្នុងខេត្ដចំនួន២ គឺខេត្ដស្វាយរៀង និងព្រៃវែង។

ក្នុងនោះបានប្រគល់ជែលលាងដៃ ចំនួន៩០៩កេស (ស្មើនឹង១៤,៥៤៤ដប) ជូនដល់មន្ទីរពេទ្យបង្អែកចំនួន៦ និងសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង រួមជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង៨ ដែលពិធីប្រគល់-ទទួលនេះ បានប្រព្រឹត្តទៅនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង និងបានប្រគល់ជែលលាងដៃចំនួន៧៤៩កេស (ស្មើនឹង ១៤,៩៨០ដប) ជូនដល់ប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅខេត្តព្រៃវែង ដោយផ្ដល់ជូនសាខា កាកបាទក្រហមកម្ពុជា ខេត្តព្រៃវែងចំនួន២២០កេស, អនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១៣ចំនួន៦៥កេស, មន្ទីរពេទ្យបង្អែកក្រុង-ស្រុកទាំង១២ ចំនួន១៤៤កេស និងវិទ្យាល័យទាំង៣២ ចំនួន ៣២០កេស ក្នុងនោះខេត្ដព្រៃវែង ដែលជាខេត្តទី១០ ដែលទទួលបានអំណោយនេះ និងបានធ្វើពិធីប្រគល់-ទទួលនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។

លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា «បេសកកម្មនៅក្នុងខេត្ដចំនួនពីរខាងលើនេះ គឺជាផ្នែកមួយនៃបេសកកម្មរបស់កាកបាទក្រហមកម្ពុជាថ្នាក់កណ្ដាល ដែលចុះប្រគល់នូវជែល លាងដៃ ដែលទទួលបានពីសប្បុរសជន យកទៅជូនដល់សាខា និងមន្ទីរពេទ្យបង្អែក ខេត្ដក្រុងស្រុក។

លោកស្រីថ្លែងបន្ដថា «ក្នុងការគិតគូររបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសយើងមានហ្លួងម៉ែ ជាព្រះប្រធានកិត្ដិយស ដោយចាប់ផ្ដើមពីមានការរាតត្បាតជំងឺកូវីដ១៩មក យើងបានធ្វើការលើកកម្ពស់ និងពង្រឹងរបស់សាខានៅក្នុងការចុះអប់រំផ្សព្វផ្សាយពីជំងឺកូវីដ១៩ ជាពិសេសនៅក្នុងសហគមន៍។ ដូច្នេះការអនុវត្ដកន្លងមក យើងតែងតែទទួលបានការការចូលរួមឧបត្ថម្ភជាបន្ដបន្ទាប់ពីសប្បុរសជន ជាអាកុល ជែល ម៉ាស ហើយពេលដែលយើងទទួលបាន យើងបានចែកជូនភ្លាមៗទៅដល់សាខា និងមន្ទីរពេទ្យ ទូទាំង២៥ខេត្ដក្រុង»។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជា ខេត្ដ ដែលជាប្រតិបត្តិករមនុស្សធម៌ជួរមុខ បានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ ។ ជាងនេះទៅទៀត ចំពោះបុគ្គលិកសុខាភិបាលនៅគ្រប់មន្ទីរពេទ្យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះការអនុវត្តយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដោយផ្តោតលើការលើកកម្ពស់ និងពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋ នៅតាមមូលដ្ឋានរៀងៗខ្លួន។

ជាមួយគ្នានេះ លោកស្រី អគ្គលេខាធិការរងទី ១ ក៏បានគូសបញ្ជាក់ថា «យុទ្ធសាស្ត្រគន្លឹះ និងចក្ខុវិស័យដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាក់ស្រោចវ៉ាក់សាំងកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេស រួមជាមួយការលើកកម្ពស់ការយល់ដឹង ពីវិធានការទប់ស្កាត់ និងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ បានធ្វើឱ្យប្រទេសកម្ពុជាយើង ឈានដល់ការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ។ យើងសង្ឃឹមជឿជាក់ថាខ្លឹមសារនៃ យុទ្ធសាស្ត្រស្តីពី ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩ នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់ប្រជាពលរដ្ឋ ដើម្បីធានានូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញនេះ»។

ព្រមជាមួយគ្នានោះដែរ លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជាជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

ចំណែកលោកឧកញ៉ា សុខ ផេង អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីជួរមុខតាមគោលដៅ ក្នុងការរួមចំណែកទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងខេត្តព្រៃវែង។ «យើងខ្ញុំពិតជារំភើបសប្បាយរីករាយយ៉ាងខ្លាំង»។

ជាមួយគ្នានោះ ក្រុមគ្រូពេទ្យជួរមុខនៃខេត្ដទាំងពីរដែលទទួលបាននូវសម្ភារៈប្រើប្រាស់សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩នេះ ក៏បានលើកឡើងពីទឹកចិត្ដរំភើបសប្បាយរីករាយ និងភាពកក់ក្ដៅជាពន់ពេក ដែលតែងតែងទទួលបានយកចិត្ដទុកដាក់ខ្ពស់ពីប្រមុខដឹកនាំប្រទេស និងពីកាកបាទក្រហមកម្ពុជា។

សូមជម្រាបថា ជែលលាងដៃ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក បានប្រគល់ជូន កាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង ២៥៩.២០០ដប) កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ ហើយដែលនឹងប្រគល់ជំហានទី២ នៅអំឡុងចុងខែធ្នូ ឆ្នាំ២០២១ និងដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.