ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន និងនីតិវិធីដាក់យោធិន នៃកងរាជអាវុធហត្ថ ឲ្យចូលសោធននិវត្តន៍! ==> រដ្ឋមន្រ្តី ប៉េង ពោធិ៍នា បើកវគ្គបណ្ដុះបណ្តាលស្តីពី បច្ចេកទេសសវនកម្មហានិភ័យសុវត្ថិភាពចរាចរណ៍ផ្លូវថ្នល់តាមនីតិវិធី  ==> ស្នងការនគរបាលខេត្តបាត់ដំបង ទទួលបដិសណ្ឋារកិច្ច ឯកឧត្តម គីម ឆាងយ៉ុង ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ==> ខេត្តស្វាយរៀង ប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ ឧសភា ==> គណៈបញ្ជាការឯកភាពខេត្តប៉ៃលិន បន្តដាក់គោលដៅត្រួតពិនិត្យការធ្វើចរាចរណ៍ ផ្តោតទៅលើជនបរទេស ដែលលួចចូលមករស់នៅខុសច្បាប់ក្នុងខេត្ត ដោយគ្មានថ្ងៃកំណត់ ដើម្បីទប់ស្កាត់បទល្មើសខុសច្បាប់នានា ដែលធានាដល់សន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ==> សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ

អភិបាលខេត្តកំពត អំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តជួយឧត្តម្ភ ដល់ពលរដ្ឋខ្វះខាត និងរងផលប៉ះពាល់ផ្សេងៗ ក្នុងអំឡុងពេលដ៏សែនលំបាកនេះ

អភិបាលខេត្តកំពត អំពាវនាវដល់សប្បុរសជនគ្រប់មជ្ឈដ្ឋាន បន្តជួយឧត្តម្ភ ដល់ពលរដ្ឋខ្វះខាត និងរងផលប៉ះពាល់ផ្សេងៗ ក្នុងអំឡុងពេលដ៏សែនលំបាកនេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវដល់ សប្បុរសជននានាគ្រប់មជ្ឈដ្ឋានទិសទី សូមបន្តជួយឧត្តម្ភ ដល់ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតនិងរងផលប៉ះពាល់ផ្សេងៗ នៅក្នុងអំឡុងពេលដ៏សែនលំបាកនេះផង។ កម្មពិធីនេះបានធ្វើឡើង នៅសាលាខេត្ដកំពត។

ការអំពាវនាវនេះ ធ្វើឡើងខណៈលោកអភិបាលខេត្ត ម៉ៅ ធនិន ចុះជួបសំណេះសំណាលនិងទទួលអំណោយមនុស្សធម៌ ពី «លោកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា» ដោយតាមរយៈ លោក ឆម ចំរើន អនុប្រធានអចិន្ត្រៃយ៍សមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា និងលោក គង់ ចាន់ណា ប្រធានក្រុមការងារចុះជួយខេត្តកំពត ព្រមទាំងសមាជិកសមាគមន៍តំណាង ឲ្យលោកបណ្ឌិត ឡី សុភាព។

នាឱកាសនោះដែរ លោក ម៉ៅ ធនិន ក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ដ៏ប្រពៃ របស់ «សមាគមសហព័ន្ធវិនិយោគគិនកម្ពុជា និងសមាគមសហព័ន្ធអភិវឌ្ឍន៍ដីធ្លី និងសំណង់កម្ពុជា» ដែលជួយឧបត្ថម្ភស្បៀង អាហារ និងសម្ភារៈ ក្នុងការរួមចំណែកជាមួយរដ្ឋបាលខេត្តកំពត ដើម្បីជួយដល់ការងារមនុស្សធម៌ និងកិច្ចការសង្គម ពិសេសប្រជាពលរដ្ឋក្រីក្រខ្វះខាត និងងាយរងគ្រោះ រងផលប៉ះពាល់ពាក់ព័ន្ធលើបញ្ហាផ្សេងៗនាពេលបច្ចុប្បន្ននេះ។

ក្នុងឱកាសសំណេះសំណាល និងទទួលអំណោយមនុស្សធម៌ពី”សមាគម”ខាងលើ លោកអភិបាលខេត្ត ម៉ៅ ធនិន ក៏បាន លើកបញ្ជាក់ថា ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានប្រកាសបើកដំណើរការប្រទេសឡើងវិញក៏ដោយក៏ប្រជាពលរដ្ឋ មួយចំនួននៅមិនទាន់អាចស្តារស្ថានភាពសេដ្ឋកិច្ចគ្រួសារ ឲ្យប្រសើរឡើងវិញនៅឡើយផងទេ។

លោក ម៉ៅ ធនិន បានបន្តថា ក្នុងប្រវត្តិសាស្ត្រ៥០០ឆ្នាំកន្លងមកនេះ កម្ពុជាយើងទើបតែមានសុខសន្តិភាពពេញ ផ្ទៃប្រទេស នៅក្នុងសម័យសម្តេចតេជោ ហ៊ុន សែន ហើយកេរ្តិ៍ដំណែលនៃសុខសន្តិភាពនេះ សំខាន់ខ្លាំងណាស់ មិនអាចកាត់ថ្លៃបានទេ ព្រោះសុខសន្តិភាពបង្កឱកាសឲ្យយើងអាចអភិវឌ្ឍខ្លួន គ្រួសារ និងសង្គមជាតិឲ្យរីកចម្រើន សុខដុមរម្យនា។

បន្ថែមពីនេះទៀត ទោះបីកម្ពុជាបាននឹងកំពុងជួបវិបត្តិកូវីដ១៩ ប៉ុន្តែក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វ វៃឆ្លាត និងទទួលសុខត្រូវខ្ពស់ របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាបានប្រើកម្លាំងសរុប មធ្យោបាយសរុប យន្តការសរុប ដើម្បីស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋ រហូតមកដល់បច្ចុប្បន្ននេះបានជាង៨៨% ដែលធ្វើឲ្យចំនួនអ្នកឆ្លងជំងឺធ្លាក់ចុះ រហូតឈានដល់ការបើកប្រទេសឡើងវិញ។

យ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួននៅតែមានភាពខ្វះខាត ដោយសាររងឥទ្ធិពលនៃវិបត្តិកូវីដ១៩នេះ ហើយពួកគាត់ត្រូវរៀនរស់នៅតាមបែបគន្លងថ្មី ដោយរក្សាអនាម័យជាប្រចាំ ពិសេសវិធាន «៣កុំ និង៣ការពារ» ដែលទាមទាឲ្យមានជាចាំបាច់នូវ ម៉ាស អាលកុល ឬជែលលាងដៃជាប្រចាំ។ ម្យ៉ាងទៀតបងប្អូនមួយចំនួនក៏កំពុងត្រូវការ ស្បៀងអារហារដើម្បីជួយសម្រាលភាពខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃផងដែរ។

សូមរំលឹកដែរថា អំណោយរបស់លោកបណ្ឌិត សួន រិនឌី អ្នកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគគិនកម្ពុជា ដែលបានប្រគល់ជូនរដ្ឋបាលខេត្តកំពត រួមមាន៖ ជេលដបតូចចំនួន៣កេស ,ជេលធំ៦កេស ,ទឹកត្រី ៥០យួ , ទឹកសាអ៊ីវ ៤៨យួ, ទឹកសុទ្ធ ៤០កេស, មីម៉ាម៉ា ៥០កេស និងអង្ករ២៥បាវ ស្មើ៥០០គីឡក្រាម៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.