ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យប្រុសស្រី៨នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ០៣ករណីផ្សេងគ្នា! ==> កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦)

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យពិនិត្យការតម្លើងស័ក្ដិរបស់មន្ដ្រីនគរបាល និងការបណ្ដុះបណ្ដាល

សម្ដេចក្រឡាហោម ស ខេង ណែនាំឲ្យពិនិត្យការតម្លើងស័ក្ដិរបស់មន្ដ្រីនគរបាល និងការបណ្ដុះបណ្ដាល

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ បានណែនាំឲ្យពិនិត្យស្រាវជ្រាវ លើការងារតម្លើងឋានន្ដរស័ក្ដិរបស់មន្ដ្រីនគរបាលជាតិ។ ការណែនាំនេះ បន្ទាប់ពីសម្ដេចទទួលបានព័ត៌មានថា កន្លងមកមន្ដ្រីនគរបាលខ្លះមួយឆ្នាំឡើងស័ក្ដិម្ដង ប៉ុន្ដែមន្ដ្រីខ្លះបី ទៅបួនឆ្នាំមិនទាន់បានឡើងស័ក្ដិម្ដងនោះទេ ដែលនេះសម្ដេចថា ជារឿងអយុត្តិធម៌។

ក្នុងឱកាសអញ្ជើញបញ្ចុះបឋមសិលាសាងសង់អគារសិក្សាមួយខ្នង នៅវិទ្យាល័យព្រះមុនីវង្ស ក្នុងក្រុងបាត់ដំបង សម្ដេចក្រឡាហោម ស ខេង បានថ្លែងបែបនេះថា «ខ្ញុំកំពុងឲ្យធ្វើ Audit (សវនកម្ម) ឋានន្ដរស័ក្ដិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះបីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំមិនទាន់ឡើងម្ដងទេ ចឹងវាអយុត្តិធម៌បាត់ទៅហើយ ចឹងត្រូវមើលឡើងវិញ ធ្វើសវនកម្មទាំងអស់។ នៅពេលរកឃើញត្រូវចាត់ការដើម្បីដោះស្រាយ បើមិនដូច្នេះទេវាអយុត្តិធម៌ចំពោះបងប្អូន»។

ពាក់ព័ន្ធនឹងកិច្ចការនគរបាលនេះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានណែនាំឲ្យពិនិត្យបន្ថែមទៀតផងដែរ លើការសិក្សារៀនសូត្ររបស់មន្ដ្រីនគរបាល ចាប់ពីថ្នាក់នាយរងការិយាល័យ រហូតដល់អគ្គស្នងការរងនគរបាលជាតិ ដែលមន្ដ្រីខ្លះមិនទាន់ទទួលបានការសិក្សារៀនសូត្រគ្រប់គ្រាន់នៅឡើយទេ ពិសេសមន្ដ្រីដែលផ្ទេរពីក្របខ័ណ្ឌស៉ីវិល ចូលនគរបាល។

ត្រង់ចំណុចនេះ សម្ដេចក្រឡាហោម ស ខេង បានសង្កត់ធ្ងន់ថា មិនមែនហាមឃាត់មិនឲ្យមន្ដ្រីនៅក្របខ័ណ្ឌក្រសួងផ្សេង ផ្ទេរចូលក្របខ័ណ្ឌនគរបាលជាតិនោះទេ ប៉ុន្ដែនៅពេលផ្ទេរចូលមកត្រូវតែឆ្លងកាត់ការបណ្ដុះបណ្ដាលជាមុនសិន ព្រោះមន្ដ្រីនគរបាលបើគ្រាន់តែគោរពគំនាប មិនចេះផងនោះ មិនអាចធ្វើមន្ដ្រីនគរបាលនោះឡើយ។

សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់បន្ថែមទៀតថា មន្ដ្រីនគរបាលទាំងអស់ ត្រូវតែធ្វើជាកូនចៅរបស់ប្រជាពលរដ្ឋ ត្រូវតែធ្វើជាអ្នកបម្រើប្រជាពលរដ្ឋ មិនមែនធ្វើសត្រូវជាមួយប្រជាពលរដ្ឋនោះទេ។ សម្ដេចអះអាងថា បច្ចុប្បន្ននេះក៏កំពុងឲ្យស្រាវជ្រាវ និងពិនិត្យលើការងារអនុវត្តរបស់មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាល ដើម្បីស្វែងរកចំណុចខ្លាំង ឬចំណុចខ្សោយ ដើម្បីធ្វើការកែតម្រូវ និងដកពិសោធន៍។

ជាមួយគ្នានេះ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹក និងណែនាំឲ្យពិនិត្យលើការបំពាក់នូវឧបករណ៍ មធ្យោបាយធ្វើការងាររបស់មន្ដ្រីនគរបាលប៉ុស្ដិ៍ផងដែរ។ ខណៈបញ្ហាចំនួនមន្ដ្រីប៉ុស្ដិ៍ ក៏ត្រូវពិនិត្យដូចគ្នានេះដែរ ក្នុងករណីមិនទាន់គ្រប់គ្រាន់តែត្រូវបំពេញបន្ថែម។

បើតាមការគូសបញ្ជាក់របស់សម្ដេចក្រឡាហោម ស ខេង ចំណុចទាំងអស់នេះត្រូវតែធ្វើសវនកម្ម ដើម្បីធ្វើកំណែទម្រង់លើកកម្ពស់គុណភាពនគរបាល ក្នុងការបម្រើសេវា និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋមានភាពកក់ក្ដៅ និងជឿទុកចិត្តលើបេសកកម្មរបស់នគរបាល ដែលជារឿងមួយដ៏ធំ៕

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.