ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំអ្នកពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយព័ត៌មានពិតដល់ពលរដ្ឋ ចៀសវាងចាញ់បោកព័ត៌មានមិនពិតនានា ដែលកើតចេញពីជនអគតិមួយចំនួនតូចបង្កអសន្តិសុខដល់កម្ពុជា

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ណែនាំអ្នកពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលំទូលាយព័ត៌មានពិតដល់ពលរដ្ឋ ចៀសវាងចាញ់បោកព័ត៌មានមិនពិតនានា ដែលកើតចេញពីជនអគតិមួយចំនួនតូចបង្កអសន្តិសុខដល់កម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(បន្ទាយមានជ័យ)៖ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានណែនាំអ្នកពាក់ព័ន្ធ ទាំងអស់ ត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយព័ត៌មាននយោបាយដល់ប្រជាពលរដ្ឋ ចៀសវាងការចាញ់បោកនូវព័ត៌មាននយោបាយមិនពិតនានា ដែលកើតចេញពីជនអគតិមួយចំនួនតូចបង្កអសន្តិសុខនយោបាយដល់កម្ពុជា។

ការណែនាំបែបនេះរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងលំដាប់លេខរៀងបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដែលមានការអញ្ជើញចូលរួមពីក្រុមការងារគណបក្សចុះមូលដ្ឋានពីថ្នាក់ជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ នៅទីស្នាក់ការគណបក្សខេត្ត បន្ទាយមានជ័យ។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងសាទរ និងកោតសរសើរដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែង អនុវត្តន៍ផែនការងារដែលថ្នាក់លើបានដាក់ចុះសំដៅ បម្រើផលប្រយោជន៍ការពារបាននូវ សុខសន្តិភាព សណ្តាប់ធ្នាប់ សេចក្តីសុខក្សេមក្សាន្ត ជូនប្រជាពលរដ្ឋ ជៀសចាកផុតពីជំងឺរាតត្បាតកូវីដ១៩ និងបញ្ហានានាពិសេសបញ្ហាគ្រឿងញៀន។

ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានផ្តាំផ្ញើដល់អ្នកពាក់ព័ន្ធទាំងអស់សូមបន្តអនុវត្តន៍ការងារតាមផែនការដើម្បីចូលរួមថែរក្សាការពារសន្តិភាព សាមគ្គីភាពផ្ទៃក្នុងមានចក្ខុវិស័យច្បាស់លាស់ក្នុងការអភិវឌ្ឍមូលដ្ឋាន ដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋ ពិសេសរៀបចំផែនការវិធានការឱ្យបានល្អឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២ បន្តការអភិវឌ្ឍមូលដ្ឋានបន្តរីកចម្រេីនទៅមុខបានឆាប់រហ័សទៅមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.