ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន ចង់កែសម្រួលបទ «សំបុត្រផ្តាំលា» និង «លាទ្រនំចាស់» និងសរសើរលោក ប៊ុន សំបូរ ដែលបកស្រាយបទ «ថ្ងៃស្អែកបែកគ្នា» យ៉ាងពីរោះ ==> សម្តេច ម៉ែន សំអន៖ ការបង្កើនសិទ្ធិអំណាចស្ត្រីក្នុងតួនាទីដឹកនាំ ជាគន្លឹះនៃការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ==> នៅរសៀលថ្ងៃទី២៩ ខែមេសា ក្រសួងព័ត៌មាន នឹងធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ឆ្នាំ២០២៦ ==> ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋដែលមានក្បាលដី ស្ថិតនៅឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ ==> ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងការកោតសរសើរចំពោះមន្ត្រីសុខាភិបាលនៅតាមមូលដ្ឋានខេត្តក្រចេះ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវ ==> សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការអនុវត្តកាតព្វកិច្ចយោធាស្របតាមតម្រូវការប្រចាំឆ្នាំ និងការកសាងសមត្ថភាពយុវជន ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត «ក្នុងពិភពលោកមិនប្រាកដប្រជា កម្ពុជាត្រូវខ្លាំង ដើម្បីការពារសន្តិភាព» ==> សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មករនិយោជិតជាង ៣,៦លាននាក់ បានចូលជាសមាជិក ប.ស.ស. ត្រឹមត្រីមាសទី១ ឆ្នាំ២០២៦ ==> សម្តេចតេជោ ហ៊ុន សែន កោតសរសើររាជរដ្ឋាភិបាល ដោះស្រាយបានលឿនរហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជនភៀសសឹក ==> លោក ឃួង ស្រេង ដឹកនាំប្រតិភូរដ្ឋបាលរាជធានីភ្នំពេញចូលរួមពិធីបើកជាផ្លូវការកិច្ចប្រជុំកំពូលលើកទី៣ នៃបណ្តាញទីក្រុងសកលសម្រាប់ចីរភាព នៅទីក្រុងតូក្យូ ប្រទេសជប៉ុន

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២១

គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២១

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរខួបលើកទី៧៣ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ២០២១ ក្រោមប្រធានបទ «សមភាព កាត់បន្ថយ វិសមភាព ជំរុញការលើកកម្ពស់សិទ្ធិមនុស្ស»។

ក្នុងនាមជារដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ កម្ពុជាបានគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតីនៃសេចក្ដីថ្លែងការណ៍ខាងលើ ក៏ដូចជាបានចុះហត្ថលេខា ផ្ដល់សច្ចាប័ន និងចូលជាសមាជិកក្របខណ្ឌគតិយុត្តិអន្ដរជាតិពាក់ព័ន្ធជាច្រើនទៀតមានជាអាទិ៍ អនុសញ្ញាអន្ដរជាតិស្ដីពីការលុបបំបាត់ទាំងស្រុងនូវការរើសអើងពូជសាសន៍, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងនយោបាយ, កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងអនុសញ្ញាស្ដីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ដ្រីភេទ, អនុសញ្ញាប្រឆាំងការធ្វើទារុណកម្ម និងការប្រព្រឹត្តិឬការដាក់ទោសទណ្ឌដែលមានលក្ខណៈឃោរឃៅ អមនុស្សធម៌ ឬជាន់ឈ្លីកិត្តិយស និងអនុសញ្ញាស្ដីពីសិទ្ធិកុមារ, ពិធីសារបន្ថែមលើអនុសញ្ញាស្ដីពីសិទ្ធិកុមារ ការជួញដូរកុមារ ពេស្យាចារកុមារ និងរូបភាពអាសអាភាសរបស់កុមារ, ពិធីសារបន្ថែមលើអនុសញ្ញាស្ដីពីសិទ្ធិកុមារស្ដីពីការពាក់ព័ន្ធ នៃកុមារក្នុងជម្លោះប្រដាប់អាវុធ, អនុសញ្ញាអន្ដរជាតិស្ដីពីការការពារសិទ្ធិពលករចំណាកស្រុក និងសមាជិកគ្រួសារពួកគេ, ពិធីសារបន្ថែមលើអនុសញ្ញាប្រឆាំងអំពើទារុណកម្ម, អនុសញ្ញាស្ដីពីជនពិការ, នីតិវិធីប្រាស្រ័យទាក់ទងអន្ដរជាតិក្រោមអនុសញ្ញាអន្ដរជាតិសម្រាប់ការការពារបុគ្គលគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ និងអនុសញ្ញាស្ដីពីការការពារបុគ្គលគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ។

សភាកម្ពុជា បានធ្វើសមាហរណកម្ម និងឆ្លុះបញ្ចាំងកាតព្វកិច្ចដែលរំលេចក្នុងខ្លឹមសារក្របខណ្ឌគតិយុត្តិ អន្ដរជាតិខាងលើគួរឱ្យកត់សម្គាល់។ ជាក់ស្ដែងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងនូវមាត្រាជាច្រើនទាក់ទងការគោរព និងលើកកម្ពស់សិទ្ធិមនុស្សរួមមាន មាត្រា ៣១ (ទាក់ទងនឹងភាពស្មើគ្នាចំពោះមុខច្បាប់ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ឬធនធាន), មាត្រា៣៥ (ទាក់ទងនឹងសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ), មាត្រា ៤៥ (ទាក់ទងការហាមឃាត់រាល់ការរើសអើងប្រឆាំងស្ដ្រី), មាត្រា ៣៨ (ទាក់ទងការហាមឃាត់ការបង្ខិតបង្ខំ ការធ្វើបាបលើរូបរាងកាយ ឬប្រព្រឹត្តកម្មណាមួយដែលបន្ថែមទម្ងន់ទណ្ឌកម្ម អនុវត្តចំពោះជនជាប់ចោទ ឬជាប់ពន្ធនាគារ), មាត្រា ៤៧ (ទាក់ទងកាតព្វកិច្ចមាតាបិតាក្នុងការចិញ្ចឹមថែរក្សា និងអប់រំកូនឱ្យទៅជាពលរដ្ឋល្អ), មាត្រា៤៨ (ទាក់ទងនឹងកាតព្វកិច្ចរដ្ឋក្នុងការធានារក្សាការពារសិទ្ធិរបស់កុមារជាពិសេសសិទ្ធិមានជីវិតរស់នៅ សិទ្ធិទទួលការអប់រំរៀនសូត្រ សិទ្ធិត្រូវបានទទួលការគាំពារក្នុងស្ថានការណ៍មានសង្គ្រាម និងការការពារប្រឆាំងនឹងអាជីវកម្ម សេដ្ឋកិច្ច ឬកាមគុណលើកុមារ និងការការពារសុខភាព និងសុខុមាលភាពកុមារ) និងមាត្រា ៧៤ (ទាក់ទងកាតព្វកិច្ចរដ្ឋក្នុងការជួយឧបត្ថម្ភជនពិការ និងដល់គ្រួសារយុទ្ធជនដែលបានបូជាជីវិតដើម្បីប្រទេសជាតិ)។

ក្នុងបរិបទនៃការធានា និងលើកកម្ពស់សិទ្ធិមនុស្ស សភាកម្ពុជាបានបង្កើតគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត ប្រចាំស្ថាប័នរបស់ខ្លួន ដែលធ្វើការតាមដាន និងវាយតម្លៃនូវផលប៉ះពាល់នៃការស្នើច្បាប់នានាទាក់ទងនឹងសិទ្ធិមនុស្ស ឬភាពស្របគ្នាទៅនឹងក្របខណ្ឌគតិយុត្តិអន្ដរជាតិ ព្រមទាំងជួយជំរុញ ការដោះស្រាយពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ។

ជាងនេះទៅទៀត សភាបានបំពេញតួនាទីគួរឱ្យកត់សម្គាល់ជាច្រើនទៀត ក្នុងការលើកកម្ពស់សិទ្ធិមនុស្សរួមមាន៖

*ទី១៖ សភាផ្ដល់សច្ចាប័នដល់ក្របខណ្ឌគតិយុត្តិអន្ដរជាតិនានាទាក់ទងនឹងសិទ្ធិមនុស្ស ដែលនឹងធ្វើឱ្យក្របខណ្ឌគតិយុត្តិទាំងនោះចូលជាធរមានទៅក្នុងច្បាប់ជាតិ ដើម្បីបង្ហាញទៅកាន់សហគមន៍អន្ដរជាតិ និងប្រជាពលរដ្ឋពីឆន្ទៈរបស់ប្រទេសខ្លួនក្នុងការអនុវត្តកាតព្វកិច្ចមានចែងក្នុងក្របខណ្ឌគតិយុត្តិអន្ដរជាតិទាំងនោះ។

*ទី២៖ សភាអនុម័តកញ្ចប់ថវិកាជាតិប្រចាំឆ្នាំ ចាំបាច់ត្រូវធានាថាផែនការ សកម្មភាព ឬការអនុវត្តការគាំពារ និងលើកកម្ពស់សិទ្ធិមនុស្សទទួលបានកញ្ចប់ថវិកាគ្រប់គ្រាន់។ មិនត្រឹមតែប៉ុណ្ណោះ សភាក៏មានតួនាទីត្រួតពិនិត្យដើម្បីធានាថារដ្ឋាភិបាលពិតជាបានប្រើប្រាស់កញ្ចប់ថវិកាទាំងនោះចំគោលដៅ និងមានប្រសិទ្ធភាព។

*ទី៣៖ សភាត្រួតពិនិត្យសកម្មភាពរដ្ឋាភិបាលដើម្បីធានាថា ក្រសួង ឬមន្ទីរពាក់ព័ន្ធនឹងសិទ្ធិមនុស្សបំពេញភារកិច្ចរបស់ខ្លួនបានខ្ជាប់ខ្ជួន។ ក្នុងករណីមានភាពអសកម្មឬមិនប្រក្រតី សភាអាចអញ្ជើញរដ្ឋមន្រ្តីមកបំភ្លឺអំពីបញ្ហាអ្វីមួយដែលពាក់ព័ន្ធនឹងវិស័យទទួលខុសត្រូវរបស់ខ្លួនជាមួយនឹងការអនុវត្តមុខងារទាំងបីរបស់ខ្លួនឱ្យកាន់តែសកម្ម សភានៃព្រះរាជាណាចក្រកម្ពុជាប្តេជ្ញាបន្ត ជំរុញ និងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.