ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ព័ត៌មានលម្អិត៖ មួយព្រឹកអគ្គិភ័យឆេះនៅខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បំផ្លាញផ្ទះទាំងស្រុងជិត១០០ខ្នង, សមត្ថកិច្ចប្រើទឹកជិត ២០០ឡានទើបគ្រប់គ្រងបាន

ព័ត៌មានលម្អិត៖ មួយព្រឹកអគ្គិភ័យឆេះនៅខណ្ឌដូនពេញ និងខណ្ឌឫស្សីកែវ បំផ្លាញផ្ទះទាំងស្រុងជិត១០០ខ្នង, សមត្ថកិច្ចប្រើទឹកជិត ២០០ឡានទើបគ្រប់គ្រងបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ មានករណីអគ្គិភ័យ២កន្លែង បានកើតឡើងស្ទើរតែព្រមៗគ្នា នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ និងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយក្នុងនោះ បានបំផ្លាញផ្ទះរបស់ប្រជាពលរដ្ឋសរុបជិត១០០ខ្នង ខណៈប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់ទឹកអស់ជិត២០០ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន  ឲ្យដឹងថា ចំពោះគ្រោះអគ្គិភ័យលើកទី១ បានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ប្រមាណ៨០ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវរថភ្លេីង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ មូលហេតុមកពីឆ្លងចរន្ដអគ្គិសនី។

នាយការិយាល័យជំនាញរូបនេះ បានអះអាងទៀតថា សម្រាប់ករណីទី២ បានឆេះបំផ្លាញអស់ផ្ទះ ចំនួន១៧ខ្នង បណ្តាលឲ្យរងការខូចខាតអស់ទាំងស្រុង ដែលស្ថិតនៅចំណុចសំណង់មិនមានរៀបរយ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ ហើយមូលហេតុបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនីដូចគ្នា។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន៤៨គ្រឿង ប្រើប្រាស់ទឹកអស់៩៨ឡាន។

ក្នុងនោះក៏មានរថយន្ដជំនួយផងដែរ រួមមាន៖

*រថយន្តពន្លត់អគ្គិភ័យជំនួយរបស់ក្រសួងមហាផ្ទៃ ចំនួន៦គ្រឿង ប្រើប្រាស់ទឹកអស់៨ឡាន
*រថយន្តពន្លត់អគ្គិភ័យ អង្គភាព៧១១ កងពលតូចលេខ៧០ ចំនួន៤គ្រឿង
*រថយន្តពន្លត់អគ្គិភ័យ OCIC ទីក្រុងជ្រោយចង្វារ ចំនួន១៤គ្រឿង ប្រើប្រាស់ទឹកអស់ ២៧ឡាន
*រថយន្តពន្លត់អគ្គិភ័យ OCIC ទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់៩ឡាន
*រថយន្តពន្លត់អគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន៦គ្រឿង
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន
*រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន Ganzberg ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន
*រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឫស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន
*អូប័រការិយាល័យនគរបាលចរាចរណ៍ជើងទឹកចំនួន២គ្រឿង និងទូកម៉ាស៉ីនបូមទឹកសាលាសង្កាត់ច្រាំងចំរេះទី២ ចំនួន១គ្រឿង៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.