ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថខេត្តសៀមរាប ប្រារព្ធពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៣៣ ទិវាបង្កើតកងរាជអាវុធហត្ថ​ (១៤ កក្កដា ១៩៩៣ ~ ១៤ កក្កដា ២០២៦) ==> កិច្ចប្រជុំ​បូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង ==> ឯកឧត្តម ញ៉ែម សំអឿន÷ យើងទាំងអស់គ្នា ត្រូវតែរួមគ្នាថែរក្សាការពារព្រៃឈើ និងសត្វព្រៃ និង ដាំដើមឈើ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ដើម្បីឈានទៅសម្រេចបាននូវសហគមន៍អព្យាក្រឹតកាបូន និងបង្កើន គម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ==> កិច្ចប្រជុំត្រៀមរៀបចំទៅចូលរួមធ្វើបទបង្ហាញ អំពីសមិទ្ធផលការងារសម្រេចបាន​របស់រដ្ឋបាលខេត្តស្វាយរៀងនៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ... ==> ក្រុមប្រឹក្សាខណ្ឌមានជ័យ បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌមានជ័យ អាណត្តិទី៤ ឆ្នាំ២០២៦... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦!

ផ្លូវបេតុងផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត នឹងចាប់ផ្តើមស្ថាបនានៅដើមខែធ្នូឆ្នាំ២០២១នេះ

ផ្លូវបេតុងផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត នឹងចាប់ផ្តើមស្ថាបនានៅដើមខែធ្នូឆ្នាំ២០២១នេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ផ្លូវបេតុងផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត នឹងចាប់ផ្តើមស្ថាបនានៅដើមខែធ្នូឆ្នាំ២០២១នេះ

(ខេត្តកំពត)៖ គម្រោងស្ថាបនាផ្លូវបេតុង ត្រង់ចំណុចផ្សាររុយ ស្ថិតក្នុងសង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត ដែលមានប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រ នឹងត្រូវចាប់ផ្តើមស្ថាបនានៅដើមខែធ្នូ ឆ្នាំ២០២១នេះហើយ។ចំពោះការងារនេះ ក៏ស្ថិតក្រោមការជ្រោមជ្រែងរបស់រដ្ឋបាលខេត្តកំពតផងដែរ។

លោក លាង រឿនសុធី អភិបាលក្រុងកពត បានបញ្ជាក់ថា ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវបេតុងចំណុចផ្សាររុយនេះ គឺមានប្រវែង២៥០ម៉ែត្រ ទទឹងផ្លូវមានប្រវែង៨ម៉ែត្រ​ កម្រាស១តឹក កន្លះ។ប៉ុន្តែក្នុងចំណោមប្រវែងសរុប២៥០ម៉ែត្រ គម្រោងរបស់ក្រុងកំពត យើងអនុវត្តតាមកញ្ចប់ថវិកាជាក់ស្តែងបានត្រឹមតែ១០០ម៉ែត្រប៉ុណ្ណោះ ក្រៅពីនោះយើងបានជំនួយបន្តពីរដ្ឋបាលខេត្តកំពត ទើបយើងដាក់បន្តគម្រោង១៥០ម៉ែត្រទៀតដើម្បីស្ថាបនាបញ្ចប់ប្រវែងផ្លូវនេះឱ្យបាន២៥០ម៉ែត្រតែម្តង។

ចំពោះការងារកសាងផ្លូវបេតុងនេះផងដែរ ក៏អនុវត្តតាមការស្នើសុំរបស់រដ្ឋបាលក្រុងកំពត ទៅរដ្ឋបាលខេត្តក្នុងការសាងសង់បញ្ចប់ ហើយខេត្តក៏ឯកភាព តាមគម្រោងមនេះ ស្របពេលដែលរដ្ឋបាលខេត្តបាននឹងកំពុងចាត់វិធានការអភិវឌ្ឍន៍ឱ្យអស់នូវកំណាត់ផ្លូវខ្លីៗក្នុងទីប្រជុំជន។

សូមជម្រាបថា បើតាមការលើកឡើងរបស់លោក ស៊ីវ យុត ចៅសង្កាត់ក្រាំងអំពិល បានបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវបេតុងស្ថិតចំណុចផ្សាររុយដែលមានបណ្តោយប្រវែង២៥០ម៉ែត្រ ទទឹង៨ម៉ែត្រនេះ ក៏ត្រូវចាំបាច់ពង្រីកចិញ្ចើញផ្លូវសងខាង២ម៉ែត្រ+២ម៉ែត្រទៀត សម្រាប់រៀបប្រព័ន្ធលូ។លោកចៅសង្កាត់បានបន្តថា ចំពោះការស្ថាបនាផ្លូវបេតុងនេះ យើងទើបតែអនុវត្តជាជំហានដំបូងដោយបានចងដែកនិងរៀបចំឈូសឆាយពង្រាបដីផ្លូវចាស់ ដើម្បីសង់គ្រឹះផ្លូវសង់ជាផ្លូវ រួចអនុវត្តជាបន្តបន្ទាប់រហូតដល់បញ្ចប់គម្រោង។

ចំពោះការស្ថាបនាផ្លូវបេតុងនេះដែរ ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ បានសំដែងក្តីរីករាយ ដោយសង្ឃឹមថា ក្រោយពីស្ដាបនាផ្លូវបេតុងបានរួចរាល់នឹងបានធ្វើដំណើរស្រួល គ្មានភក់ជ្រាំ និងមិនមានការលិចផ្លូវក្នុងរដូវវស្សាដូចមុនទៀតឡើយ៕ សេង ណារិទ្ធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.