លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនចុះពិនិត្យទីតាំងកន្លែង អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅតំបន់បឹងកក់ មុខក្រសួងការពារជាតិ
(ភ្នំពេញ)៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ជូនដល់
សមត្ថកិច្ចបានឲ្យដឹងថា នៅពេលនេះ អគ្គិភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ សង់ពីឈើប្រកស័ង្កសី យ៉ាងសន្ធោសន្ធៅ នៅតាមបណ្តោយផ្លូវរថភ្លើង តំបន់អភិវឌ្ឍន៍បឹងកក់ ទល់មុខក្រសួងការពារជាតិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញនិងជាប្រធានគណះបញ្ជារការឯកភាពខណ្ឌដូនពេញ បានរាយការណ៍ជូនបន្ទាន់ដល់
កម្លាំងជំនាញពន្លត់អគ្គិភ័យរបស់រាជធានីភ្នំពេញ សហការជាមួយកម្លាំងអង្គភាព៧១១ នៃកងពលតូច៧០ចំនួន៦គ្រឿងផងដែរ បាននិងកំពុងអន្តរាគមន៍បាញ់ទឹកពន្លត់។ សូមរង់ចាំព័ត៌មានបន្ថែមនៅពេលក្រោយ៕




